ផ្អើលស្រុកខ្មែរ ! ក្រោយឃើញវត្តមាន «​​នាវាតម្លៃរាប់លានរបស់សេដ្ឋី​អង់គ្លេស» លេចមុខនៅទន្លេមេគង្គ
Connect with us

ទាក់ទាញ

ផ្អើលស្រុកខ្មែរ ! ក្រោយឃើញវត្តមាន «​​នាវាតម្លៃរាប់លានរបស់សេដ្ឋី​អង់គ្លេស» លេចមុខនៅទន្លេមេគង្គ

មានការភ្ញាក់ផ្អើលមួយក្រោយមានការបង្ហោះរូបមួយសន្លឹក ពីនាវាដែលមានតម្លៃប្រមាណជាងមួយរយហាសិបលានដុល្លាអាមេរិចបណ្ដែតលើច្រាំងទន្លេក្នុងរាជធានីភ្នំពេញ ដែលគេបានអោយដឹងថាជានាវារបស់សេដ្ឋី​អង់គ្លេស​ម្នាក់គឺលោក​ Joe Lewis។

ប្រសិនយើងមកមើលពីប្រវត្តិរបស់នាវានេះ មានឈ្មោះថា Aviva គឺជានាវាមានប្រវែងវែងជាងគេមួយដែលមានប្រវែងដល់ទៅ 98,4 ម៉ែត កម្ពស់​ 17,24 ម៉ែត្រ និង​មាន​ទម្ងន់ 4966 តោន​ឯណោះ។ ។ នាវានេះប្រកាសដោយក្រុមហ៊ុន Abeking & Rasmussen កាលពីឆ្នាំ ២០១៧។ នាវា​ Aviva ​​របស់​មហាសេដ្ឋី​ Joe Lewis រូបនេះ គឺមានភាពប្រណិតបំផុត ស្ទើរតែអាចរស់នៅដូចផ្ទះ និង ការិយាល័យ ក៏ដូចជាមានទីធ្លាសម្រាប់លេខកីឡា Tennis បានទៀតផង៕

​​​​​ទស្សនា​រូបភាព​ខាង​ក្រោម​ (ប្រភព Facebook)

​​​​​ទស្សនា​រូបភាព​ខាងក្នុងរបស់នាវា​ Aviva (Source: boatinternational.com)

ផ្តល់សិទ្ធិដោយ៖​ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK