គួរឲកោតសរសើរណាស់ ! «រ៉ុន សុភី» «ពីអតីតក្មេងស្រីរើសសំរាម» ខំតស៊ូរហូតបានអាហារូបករណ៍សិក្សានៅក្រៅប្រទេស
Connect with us

បែបផែនជីវិត

គួរឲកោតសរសើរណាស់ ! «រ៉ុន សុភី» «ពីអតីតក្មេងស្រីរើសសំរាម» ខំតស៊ូរហូតបានអាហារូបករណ៍សិក្សានៅក្រៅប្រទេស

ធ្លាប់​ជា​អតីត​ក្មេង​ស្រី​រើស​សំ​រាម​នៅ​តំបន់​ស្ទឹង​មាន​ជ័យ គ្មាន​ផ្ទះ​សម្បែង​ច្បាស់​លាស់ ​ហើយ​អាយុ​ ១១​ឆ្នាំ ទើប​​បាន​ចូល​រៀន ពេល​នេះ​កញ្ញា រ៉ុន សុ​ភី បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​កោត​សរសើរ​ដោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​ពេញ​ពី​សាកល​វិទ្យាល័យ​មែល​ប៊ន (Melbourne)ប្រទេស​អូស្ត្រាលី។

​​​​បើ​​ត្រលប់​ទៅ​កាល​ពី​កុមារភាព ​​ដោយសារ​តែ​គ្រួ​សារ​សុ​ភី​ជំពាក់​បំណុល​គេ​ច្រើន​ពេក ហើយ​គ្មាន​លទ្ធ​ភាព​សង ពួក​គេ​ក៏​​​​ចាក​ចេញ​ពី​ភូមិ​ស្រុក​ទាំង​គ្រួសារនៅ​កណ្ដាល​យប់​តែ​ម្ដង។ ​​ជិះ​កង់​កញ្ចាស់​ផង ​​ដើរ​ផង​ក្នុង​ចម្ងាយ​រាប់​គីឡូម៉ែត្រ ​ទី​បំផុត​គ្រួសារ​របស់​សុ​ភី​រសាត់​មក​ដល់​គំនរ​សំ​រាម​ស្ទឹង​មាន​ជ័យ ទាំង​គ្មាន​ជំ​រក​ពិត​ប្រាកដ។ ​បង​ប្អូន​ទាំង​៧​នាក់ រួម​នឹង​ឪពុក​ម្ដាយ​ចាស់​​​ៗ​ទៅ​ហើយ​រស់​ក្រោម​​ដំបូល​តង់ ហ៊ុំ​ព័ទ្ធ​ដោយ​គំនរ​សំរាម​ក្លិន​ស្អុយ​ជូរ​ផ្អូម។ កាល​នោះ​ សុ​ភី ​និង​បងស្រី​នាង រួម​ទាំង​ឪពុក​ផ្លាស់​គ្នា​ដើរ​រើស​សំ​រាម ​ហើយ​ពេល​ខ្លះ​ឃើញ​ផ្លែ​ឈើ​​រលួយ​ៗ​នៅ​​លើ​ឡាន​ដែល​ដឹក​ពី​ផ្សារ​ដើម​គរ ម្នាក់​ៗ​​ស្ទុះ​ទៅ​រើស​យក​ផ្លែ​ឈើ​ណា​ល្អ​ៗ ទុក​ហូប​។ ថ្ងៃ​ខ្លះ​ក៏​គ្មាន​បាយ​ហូប ​គេង​យំ​ម្នាក់​​ឯង​ក៏​មាន ហើយ​​​​ពេល​ភ្លៀង​ម្ដង​ៗ គ្រប់​គ្នា​រងា​ញ័រ​ញាក់ ជួន​កាល​ត្រូវ​គេ​ដេញ​ពី​កន្លែង​មួយ​​ទៅ​កន្លែង​មួយ ​ដោយសារ​គ្រួសារ​នាង​គ្មាន​ទី​ជម្រក​ពិត​ប្រាកដ​​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​នាង​មាន​បន្ទុក​កាន់​តែ​ច្រើន​។ ពេល​ខ្លះ​ ​សុ​ភី​រើស​សំរាម​​បណ្ដើរ​ប៊ិះ​ត្រូវ​ឡាន​ចាក់​សំរាម​កិន​ក៏​មាន។ ​បើ​និយាយ​ពី​ខោ​អាវ​វិញ រយ៉េរយ៉ៃ​​ក្លិន​ផ្អូម​ជាប់​ខ្លួន ហើយ​មួយ​កំប្លេ​នាង​​ពាក់​​ច្រើន​ថ្ងៃ​ណាស់។​

ថ្វី​ត្បិត​រស់​ក្នុង​ជីវភាព​ក្រ​កម្សត់ តែ​សុភី ​ចង់​រៀន​ណាស់ ពេល​ទៅ​រើស​អេត​ចាយ​ឃើញ​គ្រូ​បង្រៀន​សិស្ស នាង​លួច​មើល​គេ​​​តាម​បង្អួច​រហូត​ភ្លឹក ​ហើយ​គ្រូ​អាណិត​ឲ្យ​នាង​រៀន​ជាមួយ​។ ​ថ្ងៃ​មួយ ​នាង​និង​មិត្ត​ភក្កិ​បាន​ឃើញ​លោក Scott ​ប្រ​ធាន​អង្គការ CCF ​​នៅ​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ ហើយ​សួរ​នាង​ថា​ចង់​រៀន​ទេ? នាង​ឆ្លើយ​វិញ​​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​ចង់ ទោះ​ពេល​នោះ​មិត្ត​របស់​សុ​ភី​ប្រាប់​ថា​ប្រយ័ត្ន​ចាញ់​បោក​​គេ ព្រោះ​បារាំង​ច្រមុះ​ស្រួច​​មិន​អាច​ទុក​ចិត្ត​បាន​ទេ ដោយសារ​មិន​ដែល​ស្គាល់​ពីមុន​​។ ​ដោយសារ​ចង់​ចេះ​ ចង់​រៀន​​ សុភី​អត់​ខ្វល់​ឡើយ សំខាន់​ពេល​នោះ​នាង​ប្រាប់​មិត្ត​ភក្កិ​ថា​ចង់​រៀន ហើយ​ពេល​បាន​នាម​ប័ណ្ណ​ពី​លោក Scott ​ហើយ​នាង​ប្រញាប់​ប្រាប់​អ្នក​ផ្ទះ រួច​ក៏​សម្រេច​ចិត្ត​ថា​រៀន​នៅ​អង្គ​ការ​ CC​ F ​តែ​ម្តង ​។ ក្នុង​មុខ​វិជ្ជា​ទាំង​អស់ ភាសា​អង់​​គ្លេស ​គឺ​សុភី​ពូ​កែ​ជាង​គេ មិន​នាង​ថែម​ទាំង​​ជួយ​បង្រៀន​បង​ប្អូន​ក្នុង​ភូមិ​ជាមួយ​គ្នា​ថែម​ទៀត យ៉ាង​សប្បាយ​​រីក​រាយ។ សូម្បី​ក្តា​ខៀន​​ព្យួរ​នៅ​ផ្ទះ​រហែក ប៊ិះ​ជ្រុះ​មក​ដី​ក៏​ដោយ ក៏​នាង​ប្រឹង​សរសេរ ដោយ​សារ​ស្រលាញ់​ការ​​សិក្សា​​ពេក។​

​ឆ្លង​កាត់​ច្រើន​ឆ្នាំ​ឪពុក​សុ​ភី​ ក៏​រើ​មក​​ជួល​ផ្ទះ​គេ​ក្នុង​តំបន់​ព្រៃ​ស​វិញ ​ព្រោះ​កូន​ៗ​ធំ​ៗ​​អស់​ទៅ​ហើយ ។ ​ចំណែក​ម្ដាយ​​របស់​នាង​មាន​ជំ​ងឺ​សន្លាក់​មិន​អាច​ឈរ​​បាន​យូរ ហើយ​​ប្អូន​ៗ​នាង​នៅ​តូច និង​​ប្អូន​ម្នាក់​ទៀត​មិន​សូវ​ស្ដាប់​បង្គាប់​​​ទេ ​វក់​នឹង​លេង​ហ្គេម​ពេក។ ​​គ្រួសារ​របស់​នាង​ឈប់​រើស​សំរាម​ទៀត​ហើយ ​ដោយ​ឪពុក​បាន​​បង់​រំ​លោះ​ ទិញ​រឺ​ម៉ក់​ឥ​ណ្ឌា ហើយ​គ្រួសារ​​ទាំង​មូល​ពឹង​ផ្អែក​ចំណូល​ទាំង​ស្រុង​ពី​ឪពុក​នាង​ម្នាក់​គត់។ ​សុ​ភី​​​​ជា​ក្មេង​ស្រី​​ដំបូង​សម្រាប់​អង្គការ CCF ​ដែល​ទទួល​អាហារ​រូប​ករ​សិក្សា​នៅ​ក្រៅ​​ប្រទេស​ផង​ដែរ។ ​

បច្ចុប្បន្ន ​សុ​ភី​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន និង​ចាប់​ផ្តើម​ថ្នាក់​បរិញ្ញា​​បត្រ​​បន្ត​ទៀត​។ ​កន្លង​មក សុ​ភី ​ធ្លាប់​ទៅ​ប្រទេស​អាមេរិក ​តាម​រយៈ​កម្ម​វិធី​ផ្លាស់​ប្ដូរ​ការ​​សិក្សា​រយៈ​ពេល​ខ្លី​ផង​ដែរ ដែល​នេះ​​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​​ប្រែង​របស់​នាង​ ទោះ​​ជា​ក្មេង​ស្រី​ក្រី​ក្រ​ក៏​ដោយ។ ​ថ្ងៃ​អនាគត ​​​កញ្ញា រ៉ុន សុភី ចង់​ក្លាយ​ជា​ជំ​នួញ​ម្នាក់​​ដ៏​ជោគជ័យ​៕​

ប្រភព៖ kanha.sabay.com.kh

ពីនេះពីនោះ9 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ12 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ15 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ16 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ19 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK