សូមមេត្តាកុំ​ជឿ​ផ្កាប់មុខ​ ដោយ​ប្រាសចាក​បញ្ញា
Connect with us

បែបផែនជីវិត

សូមមេត្តាកុំ​ជឿ​ផ្កាប់មុខ​ ដោយ​ប្រាសចាក​បញ្ញា

លក្ខណៈ​របស់​ព្រះពុទ្ធ​សាសនា​បង្រៀន​មនុស្ស​ឱ្យ​ស្គាល់​ពី​ផ្លូវ​ឆ្ពោះទៅ​រក​ទី​រំលត់ទុក្ខ ពោល​គឺ​ព្រះ​និព្វាន ចំណែ​ក​ពា​ហិ​រ​សាសនា​គឺ​សាសនា​ដទៃ​គេ​មិន​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​រក​ផ្លូវ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ទេ គឺ​គេ​អប់រំ បង្គាប់បញ្ជា​ឱ្យ​បរិស័ទ​របស់​គេ​ទាំងអស់​ត្រូវ​ពឹង​លើ​ព្រះ​របស់​គេ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ទើប​អាច​ជួយ​ដោះស្រាយ​នូវ​សេចក្ដី​ទុក្ខ​ទាំងពួង​បាន​។

បើ​ព្រះ​គេ​ថា​ឆ្វេង​គឺ​ត្រូវ​ថា​ឆ្វេង បើ​ថា​ស្ដាំគឺ​ត្រូវ​ថា​ស្ដាំ ពួក​គេ​និយម​ប្រើ​ពាក្យ​ជឿ​ជំនួស​ឲ្យ​ពាក្យ​ថា យក​បញ្ញា​ជា​ធំ យល់​ដឹង ស្រាវជ្រាវ​បន្ថែម ឬ​ដក​ពិសោធន៍​ដោយ​ខ្លួនឯង ពួក​គេ​និយម​យក​ជំនឿ​មក​ដាក់​មុខ​ទាំង​ងងឹតងងល់ មិន​ព្រម​ពិចារណា​រក​ការ​ពិត​ទាល់តែ​សោះ​។

ឱ​មនុស្ស​ភ្នែក​ភ្លឺ​សោះ​បែរជា​ធ្វើ​មើល​មិនឃើញ មនុស្ស​ដេក​មិន​លក់ តែ​បែរ​ធ្វើ​ជា​សម្ងំ​ដេក​លក់​នេះ​ពិបាក​ដាស់​ឲ្យ​ភ្ញាក់​មែនទែន ហេតុផល​តែង​មាន​ពិត​ដោយសារ​តែ​ជំនឿ​ផ្កាប់មុខ ជាប់ជំពាក់​ក្នុង​លាភសក្ការៈ និង​អំណោ​យ​បន្តិចបន្តួច​បិទ​ភ្នែក​ជឿ​ទាំង​ទទឹងទិស ធ្វើ​ឲ្យ​បាត់បង់​តម្លៃ ព្រមទាំង​ការ​ពិត​ក្នុង​ធម្មជាតិ​ទៅ​វិញ មិន​សម​បាន​​នាម​ថា​ជា​សាវក​របស់​ព្រះ​ទាល់តែ​សោះ។

ការ​ជឿ​ផ្កាប់មុខ​ដោយ​ប្រាសចាក​បញ្ញា វា​មិនមែន​ជា​ផ្លូវ​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចធម៌​ក្នុង​លោក​នេះ​ឡើយ លុះត្រាតែ​ដក​ជំនឿ​គ្មាន​ហេតុផល​នេះ​ចេញ ហើយ​ងាក​មក​សិក្សាស្រាវជ្រាវ ដក​ពិសោធន៍​តាម​សច្ចធម៌​វិញ​ទើប​ប្រសើរ​ជាង៕

ប្រភព៖ kohsantepheapdaily.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK