ស្តីពីគោលគំនិត ៦​យ៉ាងស្តែងឲឃើញពី «ការរិះគន់វិជ្ជមាន​ប្រកប​ដោយ​សីលធម៌»
Connect with us

បែបផែនជីវិត

ស្តីពីគោលគំនិត ៦​យ៉ាងស្តែងឲឃើញពី «ការរិះគន់វិជ្ជមាន​ប្រកប​ដោយ​សីលធម៌»

ការ​សង្កេត​ឃើញ​តាម​រយៈ ​សម្ដី​សំដៅ ការ​សរសេរ និង​លើក​ឡើង​ទាំង​នៅ​ក្នុង​កិច្ច​សន្ទនា និង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្នុង​នោះ​មាន​តួអង្គ​មន្ត្រី​រាជការ អ្នក​នយោបាយ អ្នក​វិភាគ​សង្គម អ្នក​ជំនួញ បុគ្គលិក​ឯកជន សិស្ស​និស្សិត និង​ពលរដ្ឋ​ទូទៅ ចូល​ចិត្ត​បញ្ចេញ​មតិយោបល់ ការ​យល់​ឃើញ សំណូមពរ ជា​ពិសេស​តែង​ឃើញ​មាន ការ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អាង​ថា ដើម្បី​ស្ថាបនា ឬ​កែ​លម្អ​ឲ្យ​គ្នា ប៉ុន្តែ​ចេតនា​ពិត​យ៉ាង​ណា​នោះ​គឺ​មិន​ហ៊ាន​ប្រាកដ​ទេ​។ មិន​មាន​អ្វី​ខុស​ឆ្គង​ទេ ព្រោះ​ការ​រិះគន់ បញ្ចេញ​មតិ​យោបល់ គឺ​ជា​និស្ស័យ​មនុស្ស​មាន​តាំង​ពី​កំណើត​មក​ម្ល៉េះ ណាមួយ​វា​ក៏​ជា​សិទ្ធិ​ស្រប​ច្បាប់ វារ​លែង​តែ​ជេរ​ប្រមាថ និយាយ​ញុះញង់ ភូត​កុហក​គេ​។

យ៉ាងណា​ការ​រិះគន់ ​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ស្រលាញ់​ពេញ​ចិត្ត​ទេ ទោះ​បី​គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​រិះគន់​ក៏​ដោយ​។ បើ​រិះគន់​មិន​ស្រួល អាច​នឹង​នាំ​រឿង​ដាក់​ខ្លួន ឬ​នាំ​ឲ្យ​កើត​ទៅ​ជា​ការ​អន់​ចិត្ត មើល​មុខ​គ្នា​មិន​ត្រង់​។

ប៉ុន្តែ​ដឹង​ទេ​ថា បើ​មិន​មាន​ពាក្យ​រិះគន់​នោះ គឺ​នាំ​ឲ្យ​មាន​ពាក្យ​មួយ​ថា មិន​ចេះ​ជួយ​ផ្ដល់​គំនិត​យោបល់ ឬ​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្វះខាត​ឲ្យ​គ្នា គិត​តែ​ពី ហៃអើ​។ បើ​ចៀស​មិន​រួច​ដដែល​រិះគន់​ខ្លះ​ទៅ ដើម្បី​ជួយ​អភិវឌ្ឍ​គ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ ប្រើ​វិធី​រិះគន់​ដែល​បាន​រៀបរាប់​ខាង​ក្រោម​នេះ ធានា​ថា​ការ​រិះគន់​របស់​អ្នក​ប្រកប​ដោយ​សីលធម៌ ចេតនា​ល្អ និង​មាន​តម្លៃ​បំផុត​។

១. ប្រើ​រូបមន្ត វិជ្ជមាន​-​រិះគន់​-​វិជ្ជមាន (Feedback Sandwich)

មានន័យថា មុន​រិះគន់​គេ​ត្រូវ​បញ្ចេញ​មតិ​វិជ្ជមាន​សិន អាច​ទទួល​យក និង​សរសើរ​លើកទឹកចិត្ត រួច​ហើយ​បង្ហាញ​ពី​ចំណុច​ដែល​ខ្វះខាត នឹង​ត្រូវ​បំពេញ​បន្ថែម​។ បន្ទាប់​មក​កុំ​ភ្លេច​សរុប​យោបល់​ជា​វិជ្ជមាន​មក​វិញ​គឺ​សរសើរ និង​គាំទ្រ​។

ឧទាហរណ៍​ថា និស្សិត​មួយ​ក្រុម​បាន​ចុះ​កម្មសិក្សា​ពី​ការ​អភិវឌ្ឍ​ជនបទ ពួក​គេ​បាន​ធ្វើ​របាយការណ៍ និង​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ការណ៍​អភិវឌ្ឍ​ឃុំ​ដាច់​ស្រយាល​មួយ​។ ចំណុច​ដំបូង គួរ​តែ​បញ្ចេញ​មតិ​ទាក់ទង​នឹង​អ្វី​ដែល​មើល​ឃើញ​ថា​ល្អ គួរ​ឲ្យ​កោតសរសើរ និង​ទទួល​យក​បាន​។ ការ​ស្រាវជ្រាវ​របស់​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​បាន​លម្អិត​ល្អ និង​អាច​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ដោយ​មាន​ប្រសិទ្ធភាព​មែន​។ រីឯ​គម្រោង​ដែល​បាន​រៀបចំ​ឡើង​ក៏​បាន​ពណ៌នា​បាន​គ្រប់​ជ្រុងជ្រោយ​ល្អ អាច​ឆ្លើយ​តប​នឹង​ការ​ខ្វះខាត​ជាក់​ស្ដែង​…​។ ចំណុច​បន្ទាប់ បង្ហាញ​ពី​ចំណុច​ដែល​ត្រូវ​កែលំអ ឬ​បន្ថែម។ មាន​ចំណុច​ខ្លះ​នៅ​មិន​ទាន់​បាន​លើក​ឡើង ប្រហែល​មក​ពី​ពេល​វេលា​មិន​សមស្រប ឬ​អ្នក​គិត​ឃើញ​ដែរ តែ​មាន​មូលហេតុ​មួយ​ចំនួន​ដែល​មិន​ឲ្យ​អ្នក​ដាក់​បាន​…

ដើម្បី​ឲ្យ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​អ្នក​ទាំងអស់​គ្នា​កាន់​តែ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​ទៀត​នោះ​ខ្ញុំ​សូម​បន្ថែម (​ត្រង់​នេះ ឬ​ត្រង់​នោះ​)​។ ចុង​ក្រោយ​គឺ​ល្អ​ខ្ញុំ​គាំទ្រ ឃើញ​ថា​អ្នក​ទាំងអស់​គ្នា​ប្រឹងប្រែង​ក្នុង​កិច្ចការ​ស្រាវជ្រាវ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​គួរ​ឲ្យ​សរសើរ​មែន​ទែន​…។ មិន​ខុស​គ្នា​ទេ បើ​ទោះ​បី​មាន​ករណី​ខុស​ពី ឧទាហរណ៍​ខាង​ក៏​ដោយ ក៏​វិធីសាស្ត្រ​នេះ​គួរ​តែ​ត្រូវ​យក​មក​ប្រើ និង​ជួយ​ឲ្យ​គេ​ទទួល​យក​ការ​រិះគន់​ដោយ​សោមនស្ស​។

២. ផ្ដោត​លើ​ស្ថានភាព កុំ​ផ្ដោត​លើ​មនុស្ស

នៅ​ដំណាក់​កាល​រិះគន់​គេ (​ដំណាក់កាល​ទី​២​ខាង​លើ) មិន​គួរ​រិះគន់​ផ្ដោត​លើ​មនុស្ស​ទេ តែ​ត្រូវ​ផ្ដោត​លើ​ស្ថានភាព​។ បាន​ន័យ​ថា បើ​អ្នក​ចង់​បន្ទោស​គឺ​បន្ទោស​លើ​កាលៈទេសៈ បន្ទោស​លើ​បទ​បង្ហាញ មិន​មែន​បន្ទោស​ការ​បង្ហាញ​របស់​អ្នក​បង្ហាញ​ទេ​។ ឧទាហរណ៍​ថា​៖ ជំនួស​ឲ្យ​ពាក្យ​ថា អ្នក​ធ្វើ​បទ​បង្ហាញ​នេះ​ពិត​ជា​គួរ​ឲ្យ​ធុញ​មែន​ព្រោះ​ចំណុច​ខ្លះ​វា​សាំញ៉ាំ​ពេក មក​ជា ខ្ញុំ​គិត​ថា​ចំណុច​មួយ​ចំនួន​គួរ​តែ​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​ព្រោះ​វា​ស្រដៀង​គ្នា​។ ជំនួស​ឲ្យ​ពាក្យ​ថា គោលការណ៍​របស់​ក្រុម​អ្នក​មិន​ត្រឹមត្រូវ​ទេ វា​ចាស់​គំរឹល​ពេក ប្ដូរ​មក​ជា បើ​ពឹង​លើ​ស្ថាន​ភាព​បច្ចុប្បន្ន គោល​ការណ៍​នេះ នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​។

ដើម្បី​ឲ្យ​វិធីសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព អ្នក​គួរ​យល់​ពី​៥​ចំណុច​តូចៗ​បន្ថែម​៖

1- ញែក​ស្ថានភាព​ឲ្យ​ដាច់​ចេញ​ពី​បុគ្គល ដើម្បី​ឲ្យ​ងាយ​ស្រួល​បង្ហាញ​ចំណុច​ខ្វះខាត និង​យោបល់​បន្ថែម​។

2- ឲ្យ​យោបល់​លើ​បញ្ហា មិន​មែន​បុគ្គល​ទេ កុំ​ឲ្យ​ផ្ដល់​យោបល់​ទៅ​បុគ្គល​ផ្ទាល់ ប៉ុន្តែ​ត្រូវ​ឲ្យ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា និង​ចំណុច​ខ្វះខាត​។

3- កុំ​វាយ​ប្រហារ​ចំពោះ ឬ​ចំ​បុគ្គល​ផ្ទាល់ៗ កុំ​ចាត់​ទុក​គេ​ជា​ផ្ទាំង​ស៊ីប​ដើម្បី​បាញ់​អី បើ​ចង់​រិះគន់ ត្រូវ​រិះគន់​ជា​រួម គេ​គង់​តែ​មាន​ខ្លួន​ទេ​។

4- កុំ​ប្រើ​ល្បះក័ត្តុ គួរ​ប្រើ​ល្បះ​កម្ម ព្រោះ​វា​មាន​លក្ខណៈ​ស្រទន់​ជាង​។

5- ចែក​រំលែក​អារម្មណ៍​របស់​អ្នក ថា​តើ​អ្វី​ដែល​គេ​បង្ហាញ​នោះ​វា​ប៉ះពាល់​ដល់​អ្នក​កម្រិត​ណា ហើយ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្ដេច​។ ប៉ុន្តែ​អ្វី​ដែល​ចែក​រំលែក ត្រូវ​ឆ្លុះ​បញ្ចាំង​លក្ខណៈ​ជា​រួម និង​ទូលំទូលាយ​ដែរ​។

៣. ផ្ដល់​យោបល់​ឲ្យ​ជាក់លាក់

ឧទាហរណ៍​៖ ផ្នែក​ទំនាក់ទំនង អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែល​ត្រូវ​បំពេញ ចំណែក​ល្បះ​មួយ​ទៀត អ្នក​នៅ​ខ្វះខាត​ត្រង់​ការ​និយាយ​ជា​សាធារណៈ ដែល​អ្នក​គួរ​តែ​បំពេញ​បន្ថែម

បើ​និយាយ​ពី​ចំណុច​ទំនាក់ទំនង​វា​ទូលាយ​ពេក មិន​ដឹង​ថា វា​អាច​ជា​ការ​ប្រើ​ភាសា កាយវិការ ឬ​ការ​និយាយ​ជា​សាធារណៈ ប៉ុន្តែ​បើ​និយាយ​ពី​ការ​និយាយ​ជា​សាធារណៈ នោះ​គេ​ងាយ​យល់​ជាង និង​អាច​កែ​លំអ​បាន​ប្រសើរ​។

អ្នក​គួរ​យល់​ពី​ចំណុច​សំខាន់ៗ​ចំនួន​៣​៖

1- ផ្ដោត​សំខាន់​លើ​ចំណុច​ដែល​ជា​គោលដៅ (ចំណុច​ខ្វះខាត) បន្ទាប់​មក​រក​ឲ្យ​ឃើញ​នូវ​ទស្សនៈ ដែល​អាច​បំពេញ​បន្ថែម​បាន​។

2- ធ្វើ​មតិ​យោបល់​អ្នក​ឲ្យ​ទៅ​ជា​ចំណុច​គន្លឹះ ចៀសវាង​ការ​ឲ្យ​យោបល់​ទៅ​ទាំង​ដុល នាំ​ឲ្យ​គេ​លំបាក​យល់​។

3- ផ្ដល់​ឧទាហរណ៍ជាក់លាក់ និង​ជាក់ស្ដែង ចំពោះ​ចំណុច​មួយៗ​។

៤. រិះគន់​លើ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន

ត្រង់​នេះ​បាន​ន័យ​ថា បើ​រិះគន់ ឬ​ឲ្យ​យោបល់​ត្រូវ​មើល​លើ​ស្ថានភាព និង​កម្រិត​នៃ​អ្នក​ដែល​ត្រូវ​រិះគន់​ផង​។ មិន​មែន​ចេះ​តែ​ថាៗ លើស​ពី​អ្វី​ដែល​គេ​ធ្វើ​បាន​ទេ​។ អ្នក​ខ្លះ​បាន​រិះគន់​គេ​ហើយ ចេះ​តែ​ជ្រុល​មាត់​លើក​ពី​នេះ លើក​ពី​នោះ​មក​និយាយ តែ​អត់​បាន​មើល​ថា តើ​ស្ថានភាព​សង្គម ស្ថានភាព​ដែល​គេ​កំពុង​ស្ថិត​នៅ​ឯណា គេ​អាច​ធ្វើ​បាន​កម្រិត​ណា​ទេ​។

៥. ឲ្យ​មតិ​យោបល់​លើ​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង

ឧទាហរណ៍​៖ ផ្នែក​ទំនាក់ទំនង អ្នក​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែល​ត្រូវ​បំពេញ ចំណែក​ល្បះ​មួយ​ទៀត អ្នក​នៅ​ខ្វះខាត​ត្រង់​ការ​និយាយ​ជា​សាធារណៈ ដែល​អ្នក​គួរ​តែ​បំពេញ​បន្ថែម

បើ​និយាយ​ពី​ចំណុច​ទំនាក់ទំនង​វា​ទូលាយ​ពេក មិន​ដឹង​ថា វា​អាច​ជា​ការ​ប្រើ​ភាសា កាយវិការ ឬ​ការ​និយាយ​ជា​សាធារណៈ ប៉ុន្តែ​បើ​និយាយ​ពី​ការ​និយាយ​ជា​សាធារណៈ នោះ​គេ​ងាយ​យល់​ជាង និង​អាច​កែ​លំអ​បាន​ប្រសើរ​។

អ្នក​គួរ​យល់​ពី​ចំណុច​សំខាន់ៗ​ចំនួន​៣​៖

1- ផ្ដោត​សំខាន់​លើ​ចំណុច​ដែល​ជា​គោលដៅ (ចំណុច​ខ្វះខាត) បន្ទាប់​មក​រក​ឲ្យ​ឃើញ​នូវ​ទស្សនៈ ដែល​អាច​បំពេញ​បន្ថែម​បាន​។

2- ធ្វើ​មតិ​យោបល់​អ្នក​ឲ្យ​ទៅ​ជា​ចំណុច​គន្លឹះ ចៀសវាង​ការ​ឲ្យ​យោបល់​ទៅ​ទាំង​ដុល នាំ​ឲ្យ​គេ​លំបាក​យល់​។

3- ផ្ដល់​ឧទាហរណ៍ ជាក់លាក់ និង​ជាក់ស្ដែង ចំពោះ​ចំណុច​មួយៗ​។

៦. កុំ​ចេះ​តែ​សន្មត​គេ ឬ​ទាយ​គេ

ទោះបី​ជា​អ្នក​ពូកែ​កម្រិត​ណា​ក៏​ដោយ អ្នក​ដែល​ត្រូវ​រិះគន់​អន់​យ៉ាង​ណា​ក៏​ដោយ កុំ​ចាត់​ទុក​គេ​ក្នុង​កម្រិត​ណា​មួយ​ឲ្យ​សោះ ព្រោះ​ថា​ជា​រឿង​គ្មាន​សុជីវធម៌ មើលងាយ​វាយ​តម្លៃ​ទាប​លើ​គេ និង​មិន​ទុក​មុខ​ឲ្យ​គេ​សោះ​។ សាក​មើល​ល្បះ​ទាំង​ពីរ​ខាង​ក្រោម​និយាយ​ពី​ការ​ធ្វើ​បទ​បង្ហាញ​៖

អ្នក​និយាយ​នេះ ដូច​ជា​មិន​ដែល​ស្គាល់​ការ​និយាយ​នៅ​មុខ​មនុស្ស​ច្រើន​សោះ​។

អ្នក​និយាយ​មើល​ទៅ​ហាក់​ដូច​ជា​ភ័យ​ច្រើន និង​មិន​សូវ​មាន​ទំនុក​ចិត្ត​សោះ​។

ឃ្លា​ទាំង​ពីរ​នេះ​អ្នក​អាច​ពិចារណា​ដោយ​ខ្លួនឯង ថា​តើ​គួរ​ប្រើ​មួយ​ណា​?

សង្ឃឹម​ថា​ការ​លើក​ឡើង​ទាំង​៦​ចំណុច​ខាង​លើ​នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​អ្នក មុន​នឹង​ធ្វើ​ការ​រិះគន់​ចំពោះ​នរណា​ម្នាក់ ក្រុម​ណា​មួយ លើ​ផ្នែក ឬ​វិស័យ​ណា​មួយ ទាំង​ក្នុង​សង្គម និង​នយោបាយ​។ សូម​ឲ្យ​ការ​រិះគន់​របស់​អ្នក​គឺ​ជា​ការ​រិះគន់​ប្រកប​ដោយ​ខ្លឹមសារ​ល្អ មាន​ហេតុផល និង​មាន​ប្រយោជន៍ មិន​មែន​ជា​ការ​រិះគន់​នាំ​ឲ្យ​កើត​ការ​ស្អប់ខ្ពើម​គ្នា​៕

ប្រភព៖ news.sabay.com.kh

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK