ការពិត យើងទាំងអស់គ្នាកំពុងរស់នៅក្នុង «ពិភពនៃភាពក្លែងក្លាយ» ប៉ុណ្ណោះ
Connect with us

បែបផែនជីវិត

ការពិត យើងទាំងអស់គ្នាកំពុងរស់នៅក្នុង «ពិភពនៃភាពក្លែងក្លាយ» ប៉ុណ្ណោះ

-មនុស្សខ្លះសប្បាយសើចក្អាកក្អាយនៅខាងក្រៅ តែនៅផ្ទះមានបញ្ហាគ្រួសារ ដេកយំរាល់យប់

-មនុស្សខ្លះព្យាយាមកែសម្ផស្សដើម្បីឱ្យគេឃើញស្អាត ស្អាតបានតែសំបកក្រៅ តែសំបកក្នុងប្រតិកម្មឈឺចាប់នៅមិនសុខ

-មនុស្សខ្លះពូកែអន់ចិត្ត ពូកែយំ តែក្នុងចិត្តមិនសូវឈឺខ្លាំង

-មនុស្សខ្លះស្បែកខ្មៅ ប្រាប់គេថា “ខ្ញុំមិនដែលខ្វល់ពីស្បែកទេ ខ្មៅក៏ខ្មៅមានជាតិ” តែក្នុងចិត្តចង់ស ព្យាយាមចង់ស

-មនុស្សខ្លះលួងលោមមិត្តភក្ដិឱ្យសប្បាយចិត្ត តែខ្លួនឯងមានបញ្ហាច្រើនជាងមិត្តម្នាក់នោះទៀត

-មនុស្សខ្លះនិយាយថា ចេញទៅ ចេញឱ្យផុតពីមុខខ្ញុំទៅខ្ញុំមិនចង់ជួបអ្នកឯងទៀតទេ តែក្នុងចិត្តស្រែកខ្លាំងៗថា កុំចាកចោលខ្ញុំ យល់អារម្មណ៍ខ្ញុំផង

-មនុស្សខ្លះនិយាយថា ពិបាកចិត្តណាស់ គ្មានអ្នកយល់ចិត្តខ្ញុំទេ តែខ្លួនឯងក៏មិនយល់ចិត្តខ្លួនឯងដែរ

-មនុស្សខ្លះស្អប់គេ ទើសគេ តែក្នុងចិត្តលួចច្រណែនគេ ចង់បានដូចគេ

-មនុស្សខ្លះនិយាយថា ខ្ញុំរៀនមិនចេះសោះ តែតាមពិតជាសិស្សពូកែ

-មនុស្សខ្លះធាត់ តែងប្រាប់គេថា ខ្ញុំមិនខ្វល់ពីគីឡូទេ តែនៅផ្ទះព្យាយាមរកវិធីសម្រកទម្ងន់

-មនុស្សខ្លះប្រើរបស់ថ្លៃៗតែមិនសូវមានលុយចាយ

-មនុស្សខ្លះធ្វើខ្លួនរហេមរហាម តែមានលុយឱ្យអ្នកដទៃខ្ចី

-មនុស្សខ្លះព្យាយាមជួយគេ ទាំងខ្លួនឯងកំពុងត្រូវការអ្នកជួយ

-មនុស្សខ្លះព្យាយាមជួយគេ តែត្រូវគេគិតថាកំពុងបង្កបញ្ហា

-មនុស្សខ្លះជាជនរងគ្រោះ តែគេគិតថាជាជនជាប់ចោទ

-មនុស្សខ្លះជាកូនអ្នកមានទ្រព្យ តែគ្មានសេចក្ដីសុខមួយវិនាទី

-មនុស្សខ្លះចាយលុយខ្ជះខ្ជាយ តែនៅផ្ទះសូម្បីតែស្មាហាលខោអាវក៏គ្មាន

-មនុស្សខ្លះព្យាយាមព្រងើយកន្តើយនឹងអ្នកដទៃ តែមិនចង់ឱ្យអ្នកដទៃព្រងើយកន្តើយនឹងខ្លួន

-មនុស្សខ្លះមានចរិត និងការតែងខ្លួនដូចស្រីសំផឹង តែជាស្រីក្រមុំព្រហ្មចារី

-មនុស្សខ្លះហៅគេ មីសំផឹង តែខ្លួនឯងធ្លាប់ដេកជាមួយសង្សារតាំងពីនៅរៀន

-មនុស្សខ្លះស្អប់ការវាយតម្លៃតាមសំបកក្រៅ តែខ្លួនឯងចូលចិត្តវាយតម្លៃគេបំផុត។

គ្រប់យ៉ាងដែលយើងប្រទះកន្លង វាមិនមែនសុទ្ធតែជាការពិតទេ។ ភ្នែកអាចឃើញអ្វីគ្រប់យ៉ាង តែមិនអាចដឹងថាវាជាការពិតឬអត់ឡើយ។ សូមកុំវាយតម្លៃអ្វីៗលឿនពេក ព្រោះយើងកំពុងស្ថិតនៅក្នុងពិភពក្លែងក្លាយ៕

ប្រភព៖ www.sadlife.me

 

មតិយោបល់

Trending

Copyright © 2019 ANARCHAK