«លោកអ៊ុំ ប៉ិច ណន» ប្រឹងប្រកបរបរស្ដារលូជិត ៣០ឆ្នាំ សុំអង្វរពលរដ្ឋកុំបន្តរបោះសំរាមចូលលូ
Connect with us

គួរដឹង

«លោកអ៊ុំ ប៉ិច ណន» ប្រឹងប្រកបរបរស្ដារលូជិត ៣០ឆ្នាំ សុំអង្វរពលរដ្ឋកុំបន្តរបោះសំរាមចូលលូ

 ជា​កម្មករ​ស្ដារលូ​ក្នុង​រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៩១​មក លោក «ប៉ិច ណន» បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បោះ​សំរាម​ចូល​លូ​បន្តទៀត ដោយ​ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

បុរស​ដែល​ស្ដារលូ​ជិត​ ៣០​ឆ្នាំ​រូបនេះអះអាងថា សំរាម​នៅតែមាន​ក្នុង​លូ ដោយសារ​ការ​ចោល​សំរាម​របស់​ប្រជាពលរដ្ឋ​។ ជា​រៀងរាល់ថ្ងៃ លោក ណន តែងតែ​ចុះ​ស្ដារលូ​នៅតាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។​

​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ទីតាំង​ដែលមាន​សំរាម និង​លូទឹកស្អុយ មនុស្ស​ភាគច្រើន​តែងតែ​ខ្ទប់​ច្រមុះ ដោយសារតែ​មិនអាច​ទ្រាំ​នឹង​ក្លិនស្អុយ​។ សម្រាប់ លោក ប៉ិច ណន ដែលជា​កម្មករ​ស្ដារលូ​ជិត ៣០​ឆ្នាំនេះ តែងតែ​នៅ​ជាមួយ​ក្លិនស្អុយ និង​កាក់សំណល់​កខ្វក់​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ប៉ិច ណន បញ្ជាក់​យ៉ាង​ដូច្នេះ​៖ « នេះ​ជា​ឆន្ទៈ​របស់ខ្ញុំ​។ ធ្វើការ​យូរ​ឆ្នាំទៅ​ស៊ាំ​នឹង​ការងារ​នេះ ហើយ​ចាត់ទុកជា​ការងារ​ធម្ម​តា​»​។

 រដូវ​ដែល​លោក ប៉ិច ណន រវល់​ជាងគេគឺ​រដូវវស្សា ដោយសារតែ​ភ្លៀង​ធ្លាក់​ធ្វើ​ឲ្យ​ជន់​លិច​ក្នុង​រាជធានី ដូច្នេះ​លោក​ត្រូវតែ​ចុះទៅ​ស្ដារលូ ទោះ​យប់​ឬ​ថ្ងៃ​ក៏ដោយ​។ បើតាម​បុរស​វ័យ​៦១​ឆ្នាំ​រូបនេះ ទឹកលូ ដែល​លោក​តែងតែ​ចុះ​ស្ដារ មានពេលខ្លះ​ត្រឹម​ចង្កេះ និង ខ្លះទៀត ត្រឹម​ដើមទ្រូង​ក៏មាន​។ ទោះបី​លោក ប៉ិច ណន មាន​បទពិសោធ​ច្រើន​លើ​ការងារ​ស្ដារលូ​នេះ​ក៏ដោយ ក៏​លោក​នៅតែ​ជួបនឹង​បញ្ហា​ផងដែរ​។ បញ្ហា​នោះ គឺ​បញ្ហា​មុត​អំបែង​កែវ ឡា​ម និង​ដែក ដែល​គេ​បោះ​ចូលក្នុង​លូ​។ លោក ប៉ិច ណន ប្រាប់ថា​៖ «​ពេលខ្លះ ក៏មាន​អារម្មណ៍​ខឹង​នឹង​អ្នក​ចោល​សំរាម​ចូលក្នុង​លូ ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច មានតែ​ខំប្រឹង​ធ្វើទៅ​»៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ14 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ17 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ20 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ21 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK