មានដីទំនេរកុំទុកចោល ! គួរពិចារណារបរចិញ្ចឹមសត្វ ៣ប្រភេទនេះ ល្អបំផុតសម្រាប់ទីផ្សារកម្ពុជា
Connect with us

គួរដឹង

មានដីទំនេរកុំទុកចោល ! គួរពិចារណារបរចិញ្ចឹមសត្វ ៣ប្រភេទនេះ ល្អបំផុតសម្រាប់ទីផ្សារកម្ពុជា

នៅតាមជនបទជាច្រើននៅប្រទេសកម្ពុជា កំពុងសល់ដីមួយចំណែកធំដែលមិនត្រូវបានគេប្រើការ ដែលវាជាឱកាសមួយនៅក្នុងការរកស៊ីមុខរបរអាជីវកម្មនៅក្នុងប្រទេស។

១.របរចិញ្ចឹមគោ

បន្ទាប់ពីត្រឡប់មកពីប្រទេសអីស្រាអែលវិញ ដោយសារស្រលាញ់ការរកស៊ីពេក ខ្ញុំបានតាំងចិត្តថាមិនធ្វើការអោយគេដាច់ខាត ខ្ញុំត្រូវតែចេញរកស៊ី ដើម្បីមានម្ចាស់ការលើខ្លួនឯង ដោយពេលនោះខ្ញុំបានដើមទុនមួយចំនួនពីការធ្វើការនៅប្រទេសអីស្រាអែល  និងដើមទុនមួយចំនួនទៀតពីក្រុមគ្រួសារ លោកក៏សម្រចចិត្តបើកកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ដែលចំណាយដើមទុសអស់ប្រមាណជា ២ ម៉ឺនដុល្លារអាមេរិក។

អតីតនិស្សិតពេទ្យសត្វរូបនេះបានបង្ហើបថា ជំហានដំបូងបំផុតគឺយើងចាប់ផ្តើមចិញ្ចឹមគោយកសាច់ ដោយក្នុងនោះយើងបានដាក់គោសាច់ជិត ២០ ក្បាល ក្នុងការចិញ្ជឹមជំហានដំបូង ដោយយើងយកគោទាំងនោះមកថែទាំនៅក្នុងកសិដ្ឋានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ពេលដែលគោពេញសាច់អាចត្រូវប៉ាន់ជាមួយទីផ្សារ យើងនឹងលក់ចេញ ហើយបន្តនាំចូលគោពីអ្នកភូមិបន្ថែមទៀតដើម្បីយកមកថែទាំនៅក្នុងកសិដ្ឋាន សម្រាប់តម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ ហើយពេលនេះសាច់គោរបស់យើងកំពុងត្រៀមលក់ចេញពីកសិដ្ឋានបណ្តើរៗហើយ ។

២.របរចិញ្ចឹមបង្កង

លោកបានបន្ថែមថា បង្កងដែលលោកចិញ្ចឹមក្នុងកសិដ្ឋានសព្វថ្ងៃគឺពូជ ក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា​ ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សា​រដោយ ១ គីឡូតម្លៃ ៣០ ទៅ ៣៥ ដុល្លារ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង ២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗលោករកចំណូលបានប្រហែល ៨០០ ទៅ ១.០០០ដុល្លារឯណោះ។

លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពី គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល ៣ ទៅ ៤ ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជា ១០ ទៅ ១៣ ក្បាលបង្កង រីឯបង្កងលក់ពូជគឺតាំងពីញាស់រហូតដល់ប្រមូលផលគឺរយៈពេលប្រហែល ៤៥ ថ្ងៃទៀបអាចលក់កូនបាន។

៣.របរចិញ្ចឹមមាន់

មិនខុសអ្វីពីអ្នកចិញ្ចឹមមាន់ដទៃប៉ុន្មាននោះទេ អ្នកមីង ទួត ផល្លាយ ដែលបច្ចុប្បន្នជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង បាននឹងកំពុងកាក់កបយ៉ាងខ្លាំងជាមួយនឹងមុខរបរចិញ្ចឹមមាន់មេ យកពងលក់ឱ្យម៉ូយរបស់គាត់ ដោយក្នុងមួយខែគាត់អាចរកចំណូលបានជាង ១ពាន់ដុល្លារឯណោះ។

ថ្លែងប្រាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក វេង សាខុន អ្នកមីង ទួត ផល្លាយ បានមានប្រសាសន៍យ៉ាងដូច្នេះថា បច្ចុប្បន្នអ្នកមីងកំពុងចិញ្ចឹមមាន់ពងចំនួនជាង ១,៥ ម៉ឺនក្បាល ដោយក្នុង១ថ្ងៃ គាត់អាចប្រមូលពងមាន់បានប្រមាណ ៩ពាន់ពង និងអាចលក់ចេញក្នុងតម្លៃជាង ៤០០រៀល ក្នុងមួយគ្រាប់។

ប្រភព៖ www.business-cambodia.com

មតិយោបល់

អន្តរជាតិ3 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ4 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត4 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK