Thomas Wentworth៖ «ជោគជ័យ​ ឬ​បរាជ័យ​ពិភព​លោក​មិនដែល​ខ្វល់​ពីអ្នកទេ»
Connect with us

បែបផែនជីវិត

 Thomas Wentworth៖ «ជោគជ័យ​ ឬ​បរាជ័យ​ពិភព​លោក​មិនដែល​ខ្វល់​ពីអ្នកទេ»

ការ​ដើរ​ទៅ​រក​​ផ្លូវ​ជោគជ័យ​ មិន​មែន​មាន​ន័យ​ថា​​​អ្នក​មាន​អាជីព​ល្អ​ ឬ​អាជីវកម្មរបស់អ្នកដើរទៅមុខហើយនោះ​​​អ្នក​អាច​សម្រេច​បាន​ភាព​ជោគជ័យ​នោះ​ទេ វានៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវប្រឈម។ ដូចនេះ នេះជាមេរៀនជីវិតខ្លះៗគ្រាន់ជាការសិក្សាស្វែងយល់ពីភាពជោគជ័យរបស់បុគ្គលល្បីៗមួយចំនួន៖​​​​

ជោគជ័យ​ ឬ​បរាជ័យ​ពិភព​លោក​មិនដែល​ខ្វល់​ពីអ្នកទេ៖ លោក Thomas Wentworth “Tom” Wills ​ជា​​​កីឡាករ​​​​​ដ៏​ល្បី​ម្នាក់​នៅ​សតវត្ស​ទី​១៩​ ​​និង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់ ​បាន​​លើក​ឡើង​ថា​៖“នៅ​ពេល​អ្នក​ទទួល​បាន​ជោគជ័យ ​វា​ហាក់​បី​ដូច​ជា​ពិភព​លោក​​កំពុង​ក្លាយ​ជា​របស់​អ្នកចឹង ប៉ុន្តែ​បើ​អ្នក​បរាជ័យ​វិញ​ពិភពលោក​ហាក់​​​​បីដូច​កំពុង​ចាកចេញ​​ឆ្ងាយ​ពី​អ្នក។ ​នេះ​ជា​ការ​យល់​ខុស​របស់​មនុស្ស​​មួយ​ចំនួន។ ​​ ​​អ្វី​ដែល​សំខាន់​នោះ ​​​គឺ​ត្រូវ​ចាំ​ថា​ ​មិន​មែន​​ពិភពលោក​ជា​របស់​​បុគ្គលណាម្នាក់នោះទេ ​(​ជោគជ័យ​​ឬ​មិន​ជោគជ័យ)​ តែ​ការ​ពិត​នោះ​​ វា​ស្ថិត​នៅ​លើ​ថា តើអ្នកណា​អាចមានសម្ថតភាពបង្វិលពិភពលោកនេះបានប៉ុណ្ណា”​។

ឧបសគ្គក្នុងខ្លួន៖ នៅ​ពេល​មួយ​ដែល​អ្នក​ទទួល​ស្គាល់​ថា ​​អ្នក​មិន​ស្ថិត​នៅចំ​កណ្ដាល​​​ពិភពលោក​​ទេ នោះអ្នក​នឹង​ដឹង​ថា ​​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នក​​​​​មុជ​មិន​​ជ្រៅ​ទៅ​មិន​ឆ្ងាយ​នោះ​ ​​​គឺ​ឥរិយាបថ​របស់អ្នក ខ្លួន​ឯងហ្នឹងហើយ​”។ ​​ឧទាហរណ៍​ថា​​​ អ្នក​ត្រូវ​​បណ្ដេញ​​​ចេញ​ពី​ការងារ​​ ឬ​​​អាជីវកម្ម​​របស់​អ្នក​បរាជ័យ​។ ​តើ​អ្នក​​ណា​ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​ទទួលលទ្ធផល​បែប​នេះ? ​​​សួរ​ខ្លួនឯង​ និង​គិត​ឱ្យ​ច្បាស់​ទៅ​មើល៍​ថា​ ​នេះគឺ​មក​ពី​​​ខ្លួន​អ្នក​ផ្ទាល់​ឬ​យ៉ាងណា? ​

ជីវិត​គឺជាទំនួលខុសត្រូវ​របស់​អ្នក៖ Tom Wills ​បាននិយាយ​ថា​ ​​​គ្មាន​នរណា​​ម្នាក់​​នៅលើ​លោក​នេះ ត្រូវ​ដាក់​ជីវិត​របស់​ខ្លួន​ឲ្យ​​ស្ថិត​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ ឬ បង្គាប់​បញ្ជា​របស់​អ្នកដទៃ​នោះ​ទេ​។ ប៉ុន្តែ ក្រៅ​តែ​ខិត​ខំ​បំពេញ​ការងារ​របស់​អ្នក​ ​​​​​​អ្នក​ត្រូវ​ធ្វើ​​​​ល្អ​​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​​​សហ​សេវិក​របស់​អ្នក​ សហគមន៍​ ហើយ​មិន​ចាំ​បាច់​គិត​ និង​រំពឹង​ទុក​​​ថា​ ​​គេ​នឹង​ធ្វើ​អំពើ​ល្អ​មក​កាន់​​អ្នក​​វិញ​​​​នោះ​ទេ។ ​ទង្វើ​​បែប​នេះ​ នឹង​ជួយ​​​​អ្នក​​កសាង​ទំនាក់​ទំនង​​ ទំនុក​ចិត្តដែល​មនុស្ស​ជា​ច្រើន​​​​​នឹង​ក្លាយ​​ជា​បណ្ដាញ​ដ៏​រឹងមាំ​​របស់​អ្នក​។

ព្រេងសំណាង​គឺ​ជា​ផ្នែក​មួយ​​​នៃភាពជោគជ័យ​៖ បើទោះលាភ​សំណាង​​​​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យក៏ដោយ ប៉ុន្តែ​​​លាភ​សំណាង​នោះ​​ ក៏អាចកើន​ឡើង​​​​ដោយ​សារ​ឱកាសដែរ​ ហើយ​វា​មិន​មែន​រត់​មក​រក​អ្នក​​ដោយ​ងាយៗ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​ត្រូវ​ចេះ​បង្កើត​ឱកាស​ឡើង​។ ​ឱកាស​នោះ​ហើយ ​​គឺ​ជា​សំណាង​ដ៏​​ថ្លៃថ្លា​​សម្រាប់​អ្នក។​ អ្នក​គួរ​​ពង្រីក​ការ​ទំនាក់ទំនង​ដើម្បី​អាជីព​របស់​អ្នក​ ​និង​ត្រូវ​ប្រឹង​ប្រែង​​កែ​​លម្អ​​ និង​អភិវឌ្ឍ​ជំនាញ​សមត្ថភាព​​របស់​អ្នក​​ទើប​ធ្វើ​ឱ្យ​​សំណាង​អាច​កើត​មាន​​បាន។​​​​​​

ភាព​ជោគជ័យត្រូវឈរលើប្រយោជន៏រួម៖ លោក​ ​​Mixon​ ​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​ ​ភាព​ជោគជ័យ​មិនមែន​ជា​ការ​រីករាយ​ចំពោះ​​អ្វី​ដែល​ខ្លួន​កំពុង​​​មាន​នោះ​ទេ ហើយ​ខ្លួន​អ្នក​តែ​ម្នាក់​ក៏​មិន​អាច​ធ្វើ​ឲ្យ​ភាព​ជោគជ័យ​​ផុស​ចេញ​ឡើង​បាន​ដែរ។ 

យុគសម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ ទាមទារ​ឲ្យ​អ្នក​ឈរ​នៅ​ជ្រុង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ធ្វើ​ការ​ ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញ​ទៅ​មក ពោល​គឺ​មិន​​ត្រូវ​គិត​ថា​ អ្នក​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ពឹងពាក់​ពី​​អ្នក​ដទៃ​នោះ​ឡើយ។ ​​​ការ​សិក្សា ស្រាវជ្រាវ អាជីវកម្ម ការងារ​ទាំងអស់​នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​បង្កើត​ទំនាក់ទំនង ធ្វើ​ការងារ​​រួមគ្នា ទើប​ចេញ​ជា​ផ្លែផ្កា​នៃ​ភាព​ជោគជ័យ​របស់​អ្នក​បាន៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK