តស៊ូគង់បានសម្រេច ! លោក «lee byung chul» ផ្តើមបង្កើតក្រុមហ៊ុន SAMSUNG ពីបុគ្គលិកត្រឹម ៤០នាក់ប៉ុណ្ណោះ
Connect with us

គួរដឹង

តស៊ូគង់បានសម្រេច ! លោក «lee byung chul» ផ្តើមបង្កើតក្រុមហ៊ុន SAMSUNG ពីបុគ្គលិកត្រឹម ៤០នាក់ប៉ុណ្ណោះ

Samsung គឺជាក្រុមហ៊ុនកូរ៉េខាងត្បូងខាងពហុជាតិមួយដែលបង្កើតឡើងនៅឆ្នាំ 1938។​​ ដោយដំបូងឡើយវាគ្រាន់តែជាក្រុមហ៊ុនពាណិជ្ជកម្មមួយតែប៉ុណ្ណោះ។ ហើយនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះ មានក្រុមហ៊ុនកាន់កាប់មួយចំនួនដែលសិត្ថនៅក្រោមឈ្មោះរបស់ Samsung ។ ហើយក៏ជាវាក្រុមហ៊ុនដ៏ធំបំផុតរបស់កូរ៉េខាងត្បូងផងដែរ។

មួយវិញទៀត​ ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមនៅឆ្នាំ 1938 នៅស៊ូដុង ដែលសិត្ថជិតទីក្រុងឌេហ្គូ ហើយត្រូវបានបង្កើតឡើងដោយ លោក Lee Byung Chul ដែលគាត់ជាជនជាតិកូរ៉េ។ នៅពេលនោះ គាត់មានបុគ្គលិកតែ 40 នាក់ប៉ុណ្ណោះ ដោយធ្វើអាជីវកម្មខាងការផលិតនិងចែកចាយគ្រឿងទេសនៅក្នុងទីក្រុងតែម្តង។

ដោយនៅឆ្នាំ 1947 នៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមរីកលូតលាស់ និងមានគេស្គាល់ច្រើនក៏បានផ្លាស់ប្តូរការិយាល័យរបស់ខ្លួនទៅទីក្រុងសេអ៊ូល។ អំឡុងពេលនោះលោកក៏បានបង្កើតរោងចក្រចម្រាញ់ស្ករសដែលទទួលបានជោគជ័យប៉ុន្តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ដោយលោកមានមហិច្ឆតាក្នុងការទទួលបានជោគជ័យរបស់ខ្លួន ក៏បានសាងសង់រោងចក្រកែច្នៃរោមចិញ្ចើមធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េដែលមានទីតាំងស្ថិតនៅជាយក្រុងនៃទីក្រុងដ្យហ្គូ។ គួរបញ្ចាក់ផងដែរនាពេលបច្ចប្បន្ន Samsung​ ជាក្រុមហ៊ុ​នដែលទទួលបានការគាំទ្រ និងប្រើប្រាស់ច្រើនទៅលើផលិតផលរបស់ខ្លួន។

 ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK