តើអាចទេ Facebook ជាកន្លែងបង្កើតជម្ងឺ «បាក់ទឹកចិត្ត» ?
Connect with us

គួរដឹង

តើអាចទេ Facebook ជាកន្លែងបង្កើតជម្ងឺ «បាក់ទឹកចិត្ត» ?

នៅទីនេះ នៅពេលនេះ Facebook (ហ្វេសប៊ុក) ត្រូវបានប្រើប្រាស់ច្រើនដើម្បីបង្ហាញនូវ អារម្មណ៏អវិជ្ជមាន ឬយើងអាចនិយាយបានថា ជាកន្លែងបង្ហាញនូវអារម្មណ៏ឈឺចាប់ជាច្រើន (បុគ្គល និងស្ថាប័ន) ដែលជាហេតុធ្វើឱ្យ New feed របស់ Facebook បានក្លាយជាកន្លែងចម្លងជម្ងឺបាក់ទឹកចិត្ត (Depression) របស់មនុស្ស។

ជាធម្មតានៅពេលដែលអ្នកបង្ហាញនូវអារម្មណ៍ នៃភាពអវិជ្ជមានរបស់អ្នកនៅលើបណ្តាយសង្គមណាក៏ដោយ នោះវាមានន័យថាអ្នកកំពុងសន្សំនូវរឿងអាក្រក់ៗជាច្រើននៅក្នុងប្រវិត្តផ្ទាល់ខ្លួនរបស់អ្នក ដែលវាមានន័យថាអ្នកតែងតែរុញខ្លួនឯងចូលក្នុងបញ្ហាបន្តិចម្តងៗជារឿយៗ រហូតធ្វើឱ្យខ្លួនរបស់អ្នកក្លាយទៅជាមនុស្សដែលតែងតែគិតរឿងអវិជ្ជមានជាប្រចាំ។

តើនៅលើលោកនេះ មានជីវិតមួយណាដែលមិនមានទុក្ខនោះ ? ដូចនេះហើយ​ ទោះបីយើងត្អូញត្អែក្នុង Facebook របស់យើង គឺវាបានត្រឹមធ្វើយើងធូរចិត្តត្រឹមពេលខ្លី តាមរយៈការបង្ហាញនូវក្តីទន់ខ្សោយ និងការឈឺចាប់របស់យើងប៉ុណ្ណោះ។ ហើយរាល់ Memorry នៅក្នុង Facebook របស់យើង វាហាក់ដូចជាកំពុងសើរើរឿងអាក្រក់ៗរបស់យើងឱ្យគិតវាឡើងវិញអ៊ីចឹង។

តែបើបណ្តាសង្គមមួយនេះ ជាកន្លែងបង្កើតភាពរីករាយវិញវាមិនរឹតតែល្អទេ!! មែនទេ?? វាប្រៀបបានដូចជាអ្នកបានបង្កើតកំណត់ហេតុល្អៗ ដែលធ្វើឱ្យអ្នកអាចបើកមើលបាន ម្តងហើយម្តងទៀតដោយក្តីរីករាយអ៊ីចឹង។ យើងដឹងហើយថាមនុស្សសម័យនេះចំណាយពេល របស់ខ្លួនស្ទើរតែ ៩០% លើបណ្តាញសង្គមមួយនេះ ចុះហេតុអ្វីពួកគេមិនប្រើប្រាស់បណ្តាញ សង្គមមួយនេះដើម្បីបង្កើតរឿងល្អៗ សប្បាយៗ និង ចំណេះដឹងមានប្រយោជន៏ទៅ?

បើចង់បានភាពរីករាយក្នុងជីវិតច្រើន ហេតុអ្វីអ្នក Post តែរឿងសោសៅច្រើន ស្របពេលដែលអ្នក ចំណាញពេលច្រើនជាមួយវា? ភាពរីករាយ និងសេចក្តីសុខវាមិនមែនបានមកពីការដែលយើង ទៅត្អូញត្អែពេញ Facebook នោះទេ។​ យើងតែងនិយាយថា៖ លេង Facebook ដើម្បីលំហែអារម្មណ៏ តែដល់ពេលបើកមក ជួបតែរឿងធ្វើឱ្យប៉ះអារម្មណ៍ក្តៅក្រហាយ ម៉ួម៉ៅ។ តើនេះជាការលំហែអារម្មណ៏ ឬក៏ជាការបំផ្លាញអារម្មណ៍?

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK