ពិសេសណាស់​ ! «ធនាគារ​កូរ៉េ​ និង​ធនាគារពិភពលោក» ​សហការ​ក្នុង​ការ​ផ្តល់​ប្រាក់ជាង​ ៣០ លាន​ដុល្លារ ​ដល់​អាជីវកម្ម​ខ្នាត​តូច ​«នៅ​កម្ពុជា»​
Connect with us

ថ្មីៗ

ពិសេសណាស់​ ! «ធនាគារ​កូរ៉េ​ និង​ធនាគារពិភពលោក» ​សហការ​ក្នុង​ការ​ផ្តល់​ប្រាក់ជាង​ ៣០ លាន​ដុល្លារ ​ដល់​អាជីវកម្ម​ខ្នាត​តូច ​«នៅ​កម្ពុជា»​

ធនាគារពិភពលោក​នឹង​សហការ​ជាមួយ​ធនាគារ​ PPCBank​ ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ការ​បង្កើន​ប្រាក់កម្ចី​ ដើម្បី​លើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SMEs​) នៅ​កម្ពុជា​។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ (IFC​) ដែល​ជាស​មា​ជិ​កនៃ​ក្រុម​ធនាគារពិភពលោក​នឹង​ផ្តល់​ប្រាក់កម្ចី​រហូតដល់៥០ភាគរយ​ នៃ​កម្ចី​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ស្មើនឹង​ទំហំ​ទឹ​ប្រាក់ ៣០លាន​ដុល្លារ​ដល់​ធនាគារ​ PPCBank​។

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្ដរ​ជាតិ​ និង​ធនាគារ​ PPCBank​ នឹង​ទទួល​បាន៥០ភាគរយ​នៃ​ការគ្រប់គ្រង​ចំពោះ​ផលប័ត្រ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់ទៅ៣០លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍​របស់​ IFC​ ចេញផ្សាយ​កា​លពីម្សឹ​លមិ​ញនេះ​។

ធនាគារ​ PPCBank​ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រីកចម្រើន​នៃ​វណ្ណៈ​កណ្តាល​នៃ​សេដ្ឋកិច្ច​ និង​អាជីវកម្ម​ខ្នាត​តូច​ ដែល​ត្រូវ​បាន​គេ​មិន​យកចិត្ត​ទុកដាក់​ពី​វិស័យ​ធនាគារពាណិជ្ជ​នា​ពេល​កន្លងមក​។

លោក​ Chang​ Moo​ Shin​ ប្រធាន​ធនាគារ​ PPCBank​ បាន​មានប្រសាសន៍​ថា​ “ចំនួន​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម​កំពុង​កើនឡើង​នៅ​កម្ពុជា​ ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​នៅពេល​ប្រជាជន​ ដែល​មាន​ចំណូល​មធ្យម​កំពុង​រីកចម្រើន​ ហើយ​ពួកគេ​នឹង​ត្រូវការ​សេវា​ធនាគារ​ និង​ហិរញ្ញវត្ថុ​”។

លោក​បាន​បន្ថែម​ថា​ “នោះ​ជា​ទិសដៅ​ចម្បង​របស់​យើង​។ ក្រុម​ចំណូល​មធ្យម​ និង​សហគ្រាស​ធុន​តូច​ ជាគោល​ដៅ​សំខាន់​របស់​យើង​។ រហូតមកដល់​ពេលនេះ​បរិយាកាស​ធុរកិច្ច​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​គឺ​មិនល្អ​ទេស​ព្វ​ថ្ងៃនេះ​ ប៉ុន្តែ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​សក្តា​នុ​ពល​ច្រើន​ក្នុង​រីកចម្រើន​បន្ថែម​”។

ប្រទេស​កូរ៉េ​ខាងត្បូង​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ ហើយ​បាន​វិនិយោគ​លើ​គម្រោង​ចំនួន២១២​ នៅ​កម្ពុជា​ពីឆ្នាំ១៩៩៤ដល់​ឆ្នាំ​ ២០១៨​ និង​មាន​ទំហំ​វិនិយោគ៤​,៥ពាន់​លាន​ដុល្លារ​។

កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​បាន​ឈាន​ដល់៩៧៥​ លាន​ដុល្លារ​៕

ប្រភព៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK