ឈប់បារម្ហ ! វិធីព្យាបាល «ឃ្មុំទិច» តាមរូបមន្តធម្មជាតិ
Connect with us

គួរដឹង

ឈប់បារម្ហ ! វិធីព្យាបាល «ឃ្មុំទិច» តាមរូបមន្តធម្មជាតិ

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ថា​ឃ្មុំ​ទិច ​អាច​បង្ក​ការ​ឈឺចាប់​ខ្លាំង​និង​ហើម​រលាក ជា​ពិសេស​ប្រ​សិនបើ​អ្នក​ប្រតិកម្ម​នឹង​ពិស​នៃ​សត្វ​ឃ្មុំ​។ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ព្យាបាល​បញ្ហា​ឃ្មុំ​ទិច​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា អ្នក​បាន​ដក​ឬ​យក​ទ្រនិចឃ្មុំ​ចេញ​សិន​សឹម​អនុវត្ត​រូបមន្ត​មួយ​ចំនួន​ដែល Health.com.kh បង្ហាញ​ខាងក្រោម ៖

១. ខ្ទឹមបារាំង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមបារាំង​រួច​ចិញ្ច្រាំ ឬ​ច្របាច់​យក​ទឹក​។ លាបទឹក​ខ្ទឹមបារាំង​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​និង​ទុក​ចោល​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១ ម៉ោង​ជា​ការ​ស្រេច​។

២. ថ្នាំដុសធ្មេញ ៖ គ្រាន់តែ​លាបថ្នាំ​ដុសធ្មេញ​មួយ​ចំនួន​លើ​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច​។ អ្នក​អាច​បន្ត​លាបថ្នាំ​ដុសធ្មេញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​លែង​មាន​អារម្មណ៍​ឈឺចាប់ ហើម​ក្រហម និង​រលាក​ទៀត ។

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ដើម្បី​បន្ថយ​ការ​ឈឺចាប់​និង​ហើម អ្នក​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម ឬ​ប្រើ​ក្រណាត់​ស្អាត​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ស្អំ​លើ​កន្លែង​ឃ្មុំ​ទិច​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់ ១៥ នាទី​។

៤. ខ្ទឹមស ៖ ចិញ្ច្រាំ ឬ​បុក​កំទេច​ខ្ទឹមស​ដើម្បី​យក​ទឹក​របស់​វា រួច​លាបទឹក​ខ្ទឹមស​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច​។

៥. ទឹកឃ្មុំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បំបាត់​ការ​ឈឺចាប់ ហើម និង​រមាស់​នោះ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​បន្តិច​លើ​កន្លែង​ឃ្មុំ​ទិច រួច​ប្រើ​ស្បៃ​ស្អាត​រុំ​ពីលើ​សម្រាប់​រយៈពេល ១ ម៉ោង​។

៦. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ដោយ​ផ្ទាល់​ត្រង់​កន្លែង​ឃ្មុំ​ទិច​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕

ប្រភព៖ kohsantepheapdaily.com.kh

ពីនេះពីនោះ14 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ17 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ20 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ21 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK