កម្របានឃើញ ! នេះជាកម្រងអនុស្សាវរីយ៍ «វរព្រឹទ្ធសិល្បករ សិល្បការិនី ដែលរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»
Connect with us

ពួកគេជានរណា

កម្របានឃើញ ! នេះជាកម្រងអនុស្សាវរីយ៍ «វរព្រឹទ្ធសិល្បករ សិល្បការិនី ដែលរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»

” កុំភ្លេចគ្រូដើម ” នេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍នៃ វរព្រឹទ្ធសិល្បករ សិល្បការិនី ដែលរួចផុតពីបនប្រល័យ «ប៉ុល ពត» ថត ក្នុងសម័យស្រុករំដោះទសវត្សរ៍ឆ្នាំ ១៩៨០ ។

Colorise & Old photos of Cambodia សូមធ្វើការរៀបរាប់ រាយនាមដូចតទៅ ៖ 
១. លោកសាស្ត្រាចារ្យ សុឺង គង់
២. លោកសាស្ត្រាចារ្យ ចិន្ត នាគ ( សាស្ត្រាចារ្យផ្នែកល្ខោន និយាយ , ស្លាប់ )
៣. លោកសាស្ត្រាចារ្យ អ៊ុក សុីណារ៉េត ( សាស្ត្រាចារ្យផ្នែកល្ខោននិយាយ និង យីកេ , ស្លាប់ )
៤. លោកសាស្ត្រាចារ្យ ចាប សួន 
៥. លោកសាស្ត្រាចារ្យ យឹម គឹមនឿង
៦. លោកសាស្ត្រាចារ្យ ម៉ក់ សូភី 
៧. លោកសាស្ត្រាចារ្យ ប៉ោ ទៀង 
៨. លោកតា ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន ( ស្លាប់ ម៉ោង ១ និង ១៣នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី ២២ ខែ ធ្នូ គ.ស. ២០១៦ )
៩. លោកស្រីសាស្ត្រាចារ្យ ស្បោង បុប្ផាគីរី ( ក្មួយស្រី របស់លោកយាយ សាក់ សុីស្បោង )
១០. លោកយាយ វរសិល្បការិនី ស៊ុត សំអុន ( ហៅគ្រូ លៀស គ្រូរបាំបុរាណ ឯកទេសតួ យក្ស, ស្លាប់ )
១១. លោកយាយ វិសេសនាដការីវិជ្ជា រស់ គង់ សព្វថ្ងៃរស់នៅផ្ទះ ទល់មុខទីស្តីការគណរដ្ឋមន្រ្តី ២០១៧ ( គ្រូរបាំបុរាណ ឯកទេសតួ នាង )
១២. អធ្យាស្រ័យ ពុំស្គាល់…..
១៣. លោកស្រីសាស្ត្រាចារ្យ ឌី សាខន រស់នៅ ប្រទេសបារាំង ( ម្ចាស់បទ « ឈាម និងទឹកភ្នែក » និងបទ « ផ្កាត្របែកព្រៃ » ) 
១៤. លោកស្រីសាស្ត្រាចារ្យ កែវ ណារុំ 
១៥. លោកសាស្ត្រាចារ្យ កែវ ម្លិះ 
១៦. លោកតា អូម 
១៧. លោកយាយ វរព្រឹទ្ធសិល្បការិនី អ៊ុន បូ , ស្លាប់ ( គ្រូរបាំបុរាណ ឯកទេសតួ នាង និងត្រូវជាម្តាយបង្កើតរបស់អ្នកស្រីសាស្ត្រាចារ្យ យុ វណ្ឌី )
១៨. អធ្យាស្រ័យ ពុំស្គាល់…..
១៩. លោកយាយ វរព្រឹទ្ធសិល្បការិនី ជា សាមី ( គ្រូរបាំបុរាណ , ស្លាប់ មោ៉ង ៤ រសៀល ថ្ងៃអង្គារ៍ ទី ៧ ខែ មិថុនា គ.ស. ១៩៩៤ )
២០. ឯកឧត្តម ហង្ស សុត ( សាស្ត្រាចារ្យ មហាវិទ្យាល័យ តូរ្យតន្ត្រី និងជាឪពុកបង្កើតរបស់ លោកគ្រូ ហង្ស រិទ្ធីរ៉ាវុធ ) ។

* គួរបញ្ជាក់ដែរថា រូបលេខ ៩នេះ លោកសាស្ត្រាចារ្យ យន់ ខៀន ថា ជារូបរបស់អ្នកស្រីសាស្ត្រាចារ្យ ហៀង ណៃ តូ

ប្រភពពត៌មាន៖ អ្នកស្រីសាស្ត្រាចារ្យ យុ វណ្ឌី លោកសាស្ត្រាចារ្យ ព្រឿង សុខជាតិ លោកសាស្រ្តាចារ្យ យន់ ធារ៉ា ( យន់ ខៀន ) លោកសាស្រ្តាចារ្យ កែវ ម្លិះ។ ( ថត : ថ្ងៃទី ១៥ ខែ កុម្ភៈ គ.ស. ១៩៨១ ទីតាំង សាលារចនា )

ប្រភព៖ Colorise & Old Photos of Cambodia

មតិយោបល់

Trending

Copyright © 2019 ANARCHAK