មិនធម្មតា ! «ក្រុមហ៊ុន Yako» សងលុយដើមវិញ 100% បើស្មាតហ្វូន «Huawei» ប្រើ Facebook ឫ Google មិនបាន
Connect with us

ថ្មីៗ

មិនធម្មតា ! «ក្រុមហ៊ុន Yako» សងលុយដើមវិញ 100% បើស្មាតហ្វូន «Huawei» ប្រើ Facebook ឫ Google មិនបាន

ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ នៅ​ Hard Rock Café ដើម្បីឆ្លើយតបទៅនិងព័ត៌មានផ្សេងៗពីផលិតផល Huawei។

លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា​ “ ប្រសិនបើ ស្មាតហ្វូនឫថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវ ចំពោះអតិថិជន។​ ប្រសិនបើ បន្ទាប់ពីការត្រួតពិនិត្យ ឫការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូនឫថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូ នឹងធានាទិញស្មាតហ្វូនឫថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន។”

សេចក្តីថ្លែងការណ៍នេះ​ ហាក់បីដូចជាធ្វើឲ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយ លើស្មាតហ្វូនឫថេកប្លេត Huawei។​ ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង 12 ឆ្នាំមកហើយ។​ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឲ្យប្រាកដថាពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល​ Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានាបន្ទាប់ពីការលក់ជូនអតិថិជន។

ប្រសិនបើអ្នកឫមិត្តភក្តិរបស់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនឫថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូនឫថេបប្លេតនោះ ទៅហាងទូរសព្ទដែលអ្នកបានទិញ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួត​ ពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា។ ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឲ្យសោះថា ស្មាតហ្វូនឫថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម៕

ផ្តល់សិទ្ធិដោយ៖ www.angkorpost.net  

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង3 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

គួរដឹង1 week ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត3 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK