អស់ទាស់ ! «Facebook» ​នឹង​ចេញ «​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន» ក្នុង​ខែ​នេះ
Connect with us

ថ្មីៗ

អស់ទាស់ ! «Facebook» ​នឹង​ចេញ «​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន» ក្នុង​ខែ​នេះ

Facebook នឹង​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​នៅ​ខែ​ មិថុនា ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Information។ បន្ថែម​ពី​នេះ​បុគ្គលិក​ Facebook ដែល​សិក្សា​លើ​គម្រោង​ការ​នេះ អាច​មាន​ជម្រើស​​​យក​ប្រាក់​ចំណូល​ជា​រូបិយប័ណ្ណ​ឌីជីថល​​នេះ ជំនួស​ឲ្យ​សាច់​ប្រាក់​សុទ្ធ។ របាយការណ៍​កន្លង​ទៅ​ឲ្យដឹងថាការដាក់ឲ្យប្រើរូបិយប័ណ្ណនេះលើសកលលោក នឹងចាប់ផ្ដើមឆ្នាំ ២០២០។

​​រូបិយប័ណ្ណ​ឌីជីថល​​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​នៅ​លើ​ផលិតផល Facebook ដូច​ជា​ WhatsApp, Messenger និង​ផ្សេងៗ​ទៀត។ ជាង​នេះ​ទៅ​ទៀត​ ​បណ្ដា​ហាង​ដែល​ទទួល​យក​​រូបិយប័ណ្ណ​ឌីជីថល​របស់ Facebook ​​សម្រាប់​ការ​ទូទាត់​ នឹង​អាច​ទទួល​បាន​ប្រាក់​​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ។

​​​​​​​សកម្មភាព​នេះ​គឺ​​ស៊ី​គ្នា​នឹង​ការ​សម្រុក​ទៅ​កាន់​​ផ្នែក​លក់​ទំនិញ​អនឡាញ​របស់ Facebook។ នៅ​ក្នុង​កម្មវិធី F8 ក្រុមហ៊ុន Facebook បាន​ប្រកាស​ពី​មុខងារ​ទិញ​ទំនិញ​ថ្មីៗ​ដែល​នឹង​មក​ដល់​ឆាប់ៗ​ដូច​ជា​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ Instagram ទិញ​ទំនិញ​ពី​​​គណនី​​លក់​ទំនិញ​ណា​មួយ​បាន​, ឲ្យ​ហាង​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​លក់​លើ WhatsApp និង​អនុញ្ញាត​ឲ្យ​អ្នក​លក់​លើ Facebook Marketplace ដឹក​ទំនិញ​តាម​រយៈ​កម្មវិធី​ Faebook នៅ​ក្នុង​មួយ​ទ្វីប​អាមេរិក ដើម្បី​ឲ្យ​ការ​ទិញ​លក់​កាន់​តែ​ងាយ​ស្រួល។

ដើម្បី​សាង​ទំនុក​ចិត្ត​ពី​អ្នក​ប្រើ​ Facebook បាន​ស្វែងរក​ដៃ​គូ​បង្កើត​នូវ​​ក្រុម​មួយ​​ដើម្បី​គ្រប់គ្រង​​រូបិយប័ណ្ណ​ថ្មី​នេះ។ The Information សរសេរ​ថា​ Facebook បាន​​ល្បួង​​ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត ដើម្បី​ចូល​រួម​លើ​ក្រុម​ឯករាជ្យ​មួយ​ ដែល​នឹង​ជួយ​​បណ្ដាក់​ទុន និង​ជួយ​គ្រប់គ្រង​រូបិយប័ណ្ណ​ឌីជីថល​នេះ។

​ប្រសិន​បើ​ Facebook ពិត​ជា​សម្រេច​ជោគជ័យ​លើ​រូបិយប័ណ្ណ​ឌីជីថល​នេះ វា​នឹង​​មាន​អ្នក​ប្រើ​ប្រាស់​ធំ​ជាង​​រូបិយប័ណ្ណ​ឌីជីថល​មុនៗ​ទៀត ដោយ​មាន​មនុស្ស​ ២,៣ ពាន់​​លាន​នាក់​ប្រើ​ប្រាស់​ Facebook ជុំវិញ​ពិភពលោក​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ ២០១៩ នេះ មិន​ទាន់​គិត​បញ្ចូល​ទាំង WhatsApp និង Instagram ផង៕  www.theverge.com

ប្រភព៖ tech.sabay.com.kh

ពីនេះពីនោះ16 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ18 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ22 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ23 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK