កុំឲបាត់បង់ទើបស្ដាយក្រោយ ! នេះជា «ក្បាច់គុនល្បុក្កតោរបស់ខ្មែរ» ដែលមានអាយុកាលជិត ២០០០ ឆ្នាំមកហើយ
Connect with us

គួរដឹង

កុំឲបាត់បង់ទើបស្ដាយក្រោយ ! នេះជា «ក្បាច់គុនល្បុក្កតោរបស់ខ្មែរ» ដែលមានអាយុកាលជិត ២០០០ ឆ្នាំមកហើយ

«ក្បាច់គុនល្បុក្កតោ» គឺជាក្បាច់គុនរបស់បុព្វបុសខ្មែរមានអាយុកាលជិត ២ ពាន់ឆ្នាំមកហើយ ដោយមានអាយុកាលចំណាស់ជាងយុទ្ធក្រមខមទៅទៀត ដែលមានភស្តុតាងជាក់ស្តែងចារឹកនៅលើជញ្ជាំងប្រាសាទបុរាណសម័យមុនអង្គរ។ តាមទំនៀមបុរាណ អ្នកហាត់គុនល្បុក្កតោទាំងអស់ត្រូវតែរៀបរណ្តាប់ថ្វាយរំលឹកគុណគ្រូ និងផឹកទឹកសម្បថពិភ័ទសច្ចាសិន មុនពេលចាប់ផ្តើមហ្វឹកហាត់។

ក្បាច់គុនល្បុក្កតោ អាចចាត់ទុកថាជាក្បាច់គុនដ៏សាហាវបំផុត ដែលមិនគ្រាន់តែសម្រាប់ប្រយុទ្ធធម្មតាទេ គឺអាចប្រើសម្លាប់សត្រូវត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ ក្បាច់នេះ ត្រូវបានដូនតាខ្មែរបង្កើតឡើង ដើម្បីប្រយុទ្ធជាមួយសត្វសាហាវ ដូចជាតោ ឬខ្លាជាដើម។ ហេតុដូច្នេះហើយទើបក្បាច់គុនល្បុក្កតោនេះ មានភាពរហ័សរហួនខ្លាំងណាស់ ដោយប្រើដៃ ចាប់ច្របាច់ ក្រៀកក្លេ រឹត កាច់ និងវាយកន្លែងសំខាន់ៗ ដើម្បីសម្លាប់។

ក្បាច់គុនល្បុក្កតោមានចំនួនសរុប ១២ មេ ហើយមេនីមួយៗមានរាប់រយក្បាច់។ ក្បាច់នីមួយៗ គឺជាការយកតម្រាប់តាមសត្វ ដូចជា ក្បាច់តោ ក្បាច់សេះ ក្បាច់បក្សី ក្បាច់ទា ក្បាច់ស្វា ក្បាច់ដំរី ក្បាច់ក្រពើ ក្បាច់អប្សរាជាដើម។

មេ និងក្បាច់ទាំងនេះ ប្រើប្រាស់ទៅតាមស្ថានភាពដូចជា ការវាយប្រហារ ការរំដោះខ្លួនចេញពីសត្រូវការប្រើប្រាស់អាវុធ (ដំបងឈើ,ឬស្សី ខ្លី~វែង ក្រមា ដាវ លំពែង…)។ ករណីគ្មានអាវុធក្បាច់គុនល្បុក្កតោប្រើប្រាស់ស្មងជើង កែង ជង្គង់ កណ្តាប់ដៃ ក្រញាំដៃ និងក្បាល។

របៀបបំលាស់ប្តូរចលនាមេគុន និងក្បាច់គុណ ពីមួយទៅមួយ មានភាពរស់រវើក រហ័សរហួន ប្រទាក់ក្រឡាគ្នា អាស្រ័យលើស្ថានភាព ជំហរ ចលនាវាយលុករបស់សត្រូវ និងចេតនារបស់អ្នកប្រយុទ្ធ ថាតើត្រូវចាប់រស់ ឬគ្រាន់តែវាយអោយរបួស ឬសម្លាប់។

រាជរដ្ឋាភិបាល បានដាក់បញ្ចូលក្បាច់គុណល្បុក្កតោចូលទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅរួចហើយ និងគ្រោងស្នើសុំចុះបញ្ជី ក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ៍របស់មនុស្សជាតិ នៅពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ khmertoday.info

មតិយោបល់

Trending

Copyright © 2019 ANARCHAK