ទាក់ទាញណាស់​ ! «ទឹកជ្រោះដ៏ស្រស់ស្អាត​ចំនួន​ ២»​ ទើបត្រូវបានគេរកឃើញនៅក្នុង «រមណីយដ្ឋាន​គិរីរម្យ»
Connect with us

ទេសចរណ៍

ទាក់ទាញណាស់​ ! «ទឹកជ្រោះដ៏ស្រស់ស្អាត​ចំនួន​ ២»​ ទើបត្រូវបានគេរកឃើញនៅក្នុង «រមណីយដ្ឋាន​គិរីរម្យ»

ទឹកធ្លាក់​និង​ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត​ចំនួន​ពីរ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ «​ឧទ្យានជាតិ​ព្រះកុសុមៈ​គិរីរម្យ»​ ដែល​សណ្ឋាន​ទឹកហូរ​មួយ​កន្លែង​មាន​ភាព​ស្រដៀងគ្នា​នឹង​ទឹកឈូ​នៅ​ខេត្តកំពត​ និង​មួយ​កន្លែង​ទៀត​មាន​ទឹក​ធ្លា​ក់់​កំពស់​ប្រហែល ២ ម៉ែត្រ​។

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ដែល​កំពុង​វិនិយោគ​នៅ​រមណីយដ្ឋាន​គិរីរម្យ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី ២៩​ ខែ ឧសភា​នេះ​ថា​ ទឹកជ្រោះ​ទាំងពីរ​ ទើបបាន​រក​ឃើញ​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​ទឹកជ្រោះ​ទី១​ មាន​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​ vKirirom​ Pine​ Resortដែល​បច្ចុប្បន្ន​គេ​អាច​ធ្វើដំណើរ​ទៅ​កំសាន្ត​បាន​

ចំណែក​ទឹកធ្លាក់​កណ្តាល​ព្រៃ​ជ្រៅ​មួយ​កន្លែង​ទៀត​ មាន​ចម្ងាយ​ប្រមាណ១៥គីឡូម៉ែត្រ​ ជាទី​តាំង​ដែល​ពិបាកធ្វើ​ដំណើរ​ទៅដល់​ ហើយ​មានតែ​អ្នកដើរ​ព្រៃ​នៅ​តំបន់​នេះ​ ទើប​ស្គាល់ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ដ៏​ស្រស់​ស្អាត​នេះ​។

លោក ហ៊ិ​ន សុ​ជាតិ ​បាន​មានប្រសាសន៍​បន្ត​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន ​A2A​ Town​ Cambodia ​កំពុង​ឈូស​ផ្លូវ​ទៅកាន់​ទឹកធ្លាក់​ទី១​ និង​នា​ពេល​ខាងមុខនេះ​ ក្រុមហ៊ុន​នឹង​ឈូស​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ទី២ផង​ដែរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​។

រមណីយដ្ឋាន​គិរីរម្យ​ ដែល​ស្ថិត​ក្នុង​ឧទ្យានជាតិ​ព្រះកុសុមៈ​ ជា​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជាងគេ​មួយ​នៅ​កម្ពុជា​ ដោយសារ​មាន​ចម្ការ​ស្រល់​ដ៏​ស្រស់​ស្អាត​ មាន​អាកាសធាតុ​ត្រជាក់​ និង​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង​ ដែល​គួរឲ្យ​គយគន់​និង​ចង់ទៅ​ទស្សនា​៕

ប្រភព៖ www.propertyarea.asia

មតិយោបល់

Trending

Copyright © 2019 ANARCHAK