ស្គាល់មុខមាត់ពិតគាត់ហើយ​ «លោកស្រី​ ​ត្រឹង​ ​ងា»​ ជាសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប ដែលបន្សល់ទុកស្នាដៃជាច្រើនសម្រាប់យុវជនខ្មែរជំនាន់ក្រោយ
Connect with us

ពួកគេជានរណា

ស្គាល់មុខមាត់ពិតគាត់ហើយ​ «លោកស្រី​ ​ត្រឹង​ ​ងា»​ ជាសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប ដែលបន្សល់ទុកស្នាដៃជាច្រើនសម្រាប់យុវជនខ្មែរជំនាន់ក្រោយ

ឈ្មោះ «ត្រឹង​ ​ងា» ការពិតគឺជាឈ្មោះប្តីរបស់គាត់ទេ ឈ្មោះពិតប្រាកដរបស់គាត់ គឺឈ្មោះ «ឡាយ ហ៊ុន» គឺប្រាកដណាស់អ្នកទាំងអស់គ្នាពុំដែលបានឃើញមុខរបស់គាត់ទេ ប៉ុន្តែពេលនេះយើងបានស្គាល់មុខគាត់ហើយ ។ សម្រាប់ស្នាដៃរបស់គាត់វិញ យើងបានឃើញយ៉ាងច្រើននៅក្នុង សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី)។

 

ប្រវត្តិត្រួសៗរបស់អ្នកស្រី ត្រឹង ងារ (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង។

ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ, ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី។

នៅថ្ងៃទី ២៤ កក្កដា ១៩៩០ (យោង: សៀវភៅអត្តលេខបុគ្គលិកសិក្សាសាលាមធ្យមសិក្សាកម្រិត២ មង្គលបូរី របស់អ្នកស្រី អុង យក់ជី ហៅអ្នកគ្រូ យក់គឺ) និង សៀវភៅកម្រងអនុស្សាវរីយ៍១៩៨៣ របស់ ឡាយ ហ៊ុនគី សាស្ត្រាចារ្យបរិញ្ញាមង្គលបូរី ។

កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ អ៊ុង ចាន់សោភា បានបង្ហោះសារ និងរូបភាព លាយឡំដោយក្តីរំភើប ព្រោះម្ចាស់ហ្វេសប៊ុករូបនេះបានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្រី ត្រឹង ងា ដែលជាម្ចាស់សៀវភៅ “អរិយធម៌ខ្មែរ” ។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បាន បញ្ជក់សារខ្លះៗថា៖

“ទីបំផុត ខ្ញុំបានជួបសម្ភាសន៍ អ្នកស្រី ត្រឹង ងា ( ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅ អរិយធម៌ខ្មែរ។ សៀវភៅនេះ បោះពុម្ភ តាំងពីឆ្នាំ ១៩៧៤ ហើយបានប្រើប្រាស់ និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធ អប់រំ។ អ្នកគ្រូ អាយុ ៨៤ ឆ្នាំហើយ។ ស្វាមី អ្នកស្រី លោក ត្រឹង ងា ក៏ជា អ្នកនិពន្ធសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានសម្លាប់នៅក្នុង គុកទួលស្លែង ក្នុងសម័យខ្មែរក្រហម។”

ប្រភព៖ api.tnaot.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK