អស់ទាស់​ ! «ទឹកជ្រោះមួយកន្លែង» កំពុងលាក់ខ្លួននៅ «ខេត្តមណ្ឌលគីរី» មានសម្រស់ស្រស់ស្អាតមិនធម្មតា
Connect with us

ទេសចរណ៍

អស់ទាស់​ ! «ទឹកជ្រោះមួយកន្លែង» កំពុងលាក់ខ្លួននៅ «ខេត្តមណ្ឌលគីរី» មានសម្រស់ស្រស់ស្អាតមិនធម្មតា

សូមស្វាគមន៏ភ្ញៀវទេសចរណ៏ ក្នុងដំណើរកំសាន្តមកកាន់ខេត្តមណ្ឌលគិរី «ទឹកជ្រោះឡេងកៅ» ស្ថិតនៅភូមិ អណ្តូងក្រឡឹង ស្រុក អូរាំង ខេត្តមណ្ឌលគិរី ។

ប្រទេសកម្ពុជា ប្រៀបដូចឋានសួគ៌ដែលទេវតាប្រទានមកយ៉ាងដូចនោះដែរ ប្រទេសយើងសំបូរដំបន់ទេសចរស្អាតៗ មិនថាតំបន់ភ្នំ មាត់សមុទ្រនោះទេ ជាមួយនឹងអាកាសធាតុក្ដៅហើយសើម សាកសមសម្រាប់ទេសចរមកពីគ្រប់ទីកន្លែងក្នុងពិភពលោក។

«ទឹកជ្រោះឡេងកៅ» ហាក់នៅឆ្ងាយពីក្រសែភ្នែកអ្នកទេសចរបន្តិច តែកន្លែងនោះបានផ្ដល់នូវភាពមនោរម្យយ៉ាងខ្លាំង ជាពិសេសទឹកត្រជាក់ដែលហូរលើផ្ទាំងថ្ម រំលេចចេញជាទស្សនីយភាពស្រស់ប្លែកមួយបែបគួរជាទីមោទនៈ។

ចំណុចពិសេសនៅទឹកជ្រោះឡេងកៅ គឺការផ្លាស់ប្តូរសាភណ្ឌ័ភាពពីរផ្សេងគ្នា គឺនៅរដូវប្រាំង ទេសភាពផ្ទាំងថ្មបានបង្អួតភ្នែកទេសចរយ៉ាងឆើតឆាយ ប្រៀបដូចថ្មប្រាសាទបុរាណដែលបានសាងទុកនៅទីនោះ ចំពោះនៅរដូវវស្សាវិញ មានទឹកច្រើន ដែលបណ្តាលឱ្យទឹកជ្រោះពេញប្រៀបមិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មានឡើយ ៕

ប្រភព៖ pressnews.today

មតិយោបល់

Trending

Copyright © 2019 ANARCHAK