បានទៅលេងកែប កុំភ្លេច «ឡើងលើភ្នំពោនថ្វាយបង្គំព្រះ» និងគយគន់សម្រស់នៃកោះ សមុទ្រខ្មែរ - ANARCHAK
Connect with us

ទេសចរណ៍

បានទៅលេងកែប កុំភ្លេច «ឡើងលើភ្នំពោនថ្វាយបង្គំព្រះ» និងគយគន់សម្រស់នៃកោះ សមុទ្រខ្មែរ

«ភ្នំពោន» ជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្ រភូមិ ភ្នំលាវ ឃុំ ពងទឹក ស្រុក ដំណាក់ចង្អើរទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ។

ភ្នំពោនជាកន្លែងមួយ មានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ព្រមទាំងមានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់នឹងមាត់សមុទ្រ និងមានអាកាសធាតុបរិសុទ្ធ បក់មកគ្របដណ្តប់គ្រប់រដូវកាល។

ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយតំបន់នេះ ឱ្យទៅជាទីសម្រាប់លម្ហែកាយ មួយដែលជាពេញចិត្តរបស់ភ្ញៀវទេសចរណ៍ និង ​ មានបំណងសាងសង់កំពង់ផែខ្នាតអន្តរជាតិទៀតផង។ 

ទាំងពុទ្ធបរិស័ទ និងព្រះចៅអធិការវត្ត សុទ្ធតែមានការជឿជាក់ថា វត្តខាងលើនឹងមិនអាចមើលរំលងឲ្យតែមកកែប។ ពិតណាស់ឈានមកចង្កេះភ្នំ «វត្តសត្ថាធម្មវិហារ» ថ្វាយបង្គំព្រះពុទ្ឋរូប ហើយថតរូបលើកំពូលភ្នំ អមដោយការទស្សនាសមុទ្រលើកំពូលភ្នំឃើញទាំងអស់ទីតាំងកម្សាន្តមុជទឹកសមុទ្រខេត្តកែប។

តាមបំណងការតម្កល់ព្រះពុទ្ធរូប នៅខាងក្រៅវិហាររបស់ម្ចាស់ទាន គឺចង់ឲ្យមានភាពប្លែក ហើយគិតថា ព្រះពុទ្ធរូប អាចថ្វាយបង្គំនៅខាងក្រៅក៏បាន៕

ប្រភព៖ pressnews.today

មតិយោបល់

Trending

Copyright © 2019 ANARCHAK