​«ឧទ្យាន​ថាមពល​ព្រះអាទិត្យ ១០០ មេហ្កាវ៉ាត់» របស់កម្ពុជា នឹងកើតមានឡើងក្រោម​កម្ចីជាង ៧ លានដុល្លារពី ADB
Connect with us

ថ្មីៗ

​«ឧទ្យាន​ថាមពល​ព្រះអាទិត្យ ១០០ មេហ្កាវ៉ាត់» របស់កម្ពុជា នឹងកើតមានឡើងក្រោម​កម្ចីជាង ៧ លានដុល្លារពី ADB

កម្ពុជា​បាន​ទទួល​ឥណទានសម្បទានចំនួន ៧,៦៤លានដុល្លា​រពីសំាណាក់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​យក​មក​កសាងឧទ្យានថាមពលព្រះអាទិត្យ​ដែល​អាច​ផ្តល់ថាមពលអគ្គិសនី​បានដលទៅ ១០០ មេហ្កាវ៉ាត់ឯណោះ។

លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេស​ខា​ង​ផ្នែ​​កការប្រែប្រួលអាកាសធាតុរបស់ ADB បញ្ជាក់​ថា ជំនួ​យ​​រ​បស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា​តាមរយៈការ​អភិ​វឌ្ឍ​​​ថាមពល ព្រះអាទិត្យប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅកាត់បន្ថយ​ឧស្ម័​នផ្ទះ​កញ្ចក់របស់ខ្លួន យោងតាមកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុនៅ​ទីក្រុង​ប៉ា​​រីសផងដែរ។

ក្នុ​ង​​ឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្ដាញដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដែលក្នុងនោះថាមពលពី វារីអគ្គិសនីមានចំនួន១៣៣០ មេហ្គាវ៉ាត់​ ឬ​ប្រ​មា​ណ​ ៦២ ភាគរយ និងការផលិតថាមពលអគ្គិសនីពីឥន្ធនៈហ្វូស៊ីលមានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬប្រមា​ណ​ ៣៦ ភាគរយ។

បើទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាពផលិត​ថាមពល​អគ្គិ​សនីពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ ១០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ការកសាង​ប្រភព​ផ្តល់ថាមពលពន្លឺព្រះអាទិត្យ មាន​សារៈ​សំខាន់​បំផុតក្នុងការ​ផលិត​ថាមពលចែកចាយ​ទៅគ្រប់តំបន់ទូទាំង​ប្រទេស​ដែល​បច្ចុប្បន្ន​តំបន់ជាច្រើន​រួម​ទាំង​រាជធានីភ្នំពេញកំពុង​ខ្វះខាតថាមពលប្រើប្រាស់៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK