ក្នុងបរិបទជីវិត ៖ «លេសដ៏សែនអន់បំផុតនោះ គឺជាការភ័យខ្លាចមិនហ៊ានចាប់ផ្ដើម»
Connect with us

បែបផែនជីវិត

ក្នុងបរិបទជីវិត ៖ «លេសដ៏សែនអន់បំផុតនោះ គឺជាការភ័យខ្លាចមិនហ៊ានចាប់ផ្ដើម»

មិនមានពេលវេលាណាល្អប្រសើរ ដើម្បីចាប់ផ្តើមធ្វើសកម្មភាពវិជ្ជមានជាងឥឡូវនេះទេ។ អ្នកបានសិក្សាស្វែងយល់ ហើយអ្នកគួរមានទំនុកចិត្តលើការរៀបចំរបស់ខ្លួន។ អ្នកមិនគួរអនុញ្ញាតឱ្យខ្លួនរបស់អ្នកទៅជាមនុស្សខ្វិនដោយ សារការសង្ស័យឡើយ។

អ្នកត្រូវដឹងថាពេលវេលាមកដល់នៅពេលណាដែលអ្នកបានធ្វើ ប្រសិនបើអ្នកស្ទាក់ស្ទើរយូរពេកការសង្ស័យនឹងធ្វើ ឱ្យអ្នកកាន់តែមានការភ័យខ្លាច។

ប្រាកដណាស់ថា អ្នកអាចនឹងជំពប់ជើងដួល! ប្រាកដណាស់ថា អ្នកអាចត្រូវគេបដិសេធ! ប្រាកដណាស់ថា អ្នកអាចនឹងបរាជ័យ! តែនេះ​ហើយជា​ជីវិត…. ជីវិតអ្នកឈ្នះ បានមកពីការទទួលយកការព្យាយាមរបស់ពួកគេ ប្រហែលជាត្រូវកែសម្រួលនៅពេលអនុវត្តន៍ ហើយថែមទាំងត្រូវចាប់ផ្ដើម ម្ដងហើយម្ដងទៀតក៏ថាបាន។

ភាពខុសគ្នារវាងមនុស្សដែលជោគជ័យ និងអ្នកដទៃទៀត គឺមិនមែនថា តើអ្នកបានធ្វើកំហុស ឬក៏ខកខានក្នុងពេលបណ្តោះអាសន្ននោះទេ ប៉ុន្តែជារបៀបដែលអ្នកឆ្លើយតប។

មនុស្សជាច្រើនស្វែងរកការធានាលទ្ធផលជាមុនទើបខ្លួនហ៊ានធ្វើសកម្មភាព។ ប៉ុន្ដែក្នុងការស្វែងរកការធានា ពួកគេតែងតែប្រើការប្រុងប្រយ័ត្នជាលេសដ៏អន់បំផុតសម្រាប់ធ្វើឲ្យខ្លួនអសកម្ម ឬទំនេរ។

អ្នកត្រូវដឹងថា មនុស្សដែលស្រឡាញ់អ្នកខ្លាំងបំផុតអាចជាមនុស្សប្រាប់ការព្រមានដដែលៗដល់អ្នកមិនឱ្យប្រថុយ។ តែគួរចាំថាមនុស្សដែលជួយអ្នកឲ្យរឹងមាំ និងចេះជំនាញច្រើនគឺជាមនុស្ស ដែលតែងតែជម្រុញអ្នកឲ្យធ្វើម្ដងហើយម្ដងទៀតទេតើ!!

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK