តើត្រូវទៅផ្លូវណាបន្តរ ? ចាប់ពីពេលនេះ «Huawei» ប្រើ «microSD Card» លែងបាន​ទៀត​ហើយ
Connect with us

ថ្មីៗ

តើត្រូវទៅផ្លូវណាបន្តរ ? ចាប់ពីពេលនេះ «Huawei» ប្រើ «microSD Card» លែងបាន​ទៀត​ហើយ

ស្រប​ពេល​ឥទ្ធិពល​ នៃ​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​អាមេរិក​មក​លើ​​ Huawei នៅ​តែ​បន្ត​កើត​មាន ក៏​ជា​កត្តា​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​មួយ​នេះ​ត្រូវ​ជួប​រឿង​ហ្មងសៅ​ពី​មួយ​ទៅ​មួយ​ឥត​ឈប់ឈរ។

ថ្មីៗ​នេះ​របាយការណ៍​​ពី​គេហទំព័រ 9to5Google បាន​ចុះ​ផ្សាយ​ថា​ Huawei ត្រូវ​បាន​​ដក​ឈ្មោះ​ចេញ​ពី​សាមជិក​នៃ SD Association ជា​ផ្លូវការ​ហើយ ពោល​គឺ​មាន​ន័យ​ថា​រាល់​បណ្តា​ផលិតផល​មិន​ថា​ស្មាតហ្វូន​និង​ Laptop របស់​ពួក​គេ​ទៅ​ថ្ងៃ​មុខ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ SD ឬ microSD Card ទៀត​ឡើយ។

SD Association ​បាន​បញ្ជាក់​ដូច្នោះ​ថា ​ក្រុមហ៊ុន Huawei ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម ឆ្លើយតប​ទៅ​នឹង​ការ​បញ្ជា​ដ៏​តានតឹង​របស់​ប្រធានាធិបតី​លោក Donald Trump ​ជុំវិញ​ការ​ហាមឃាត់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន។ នេះ​ពុំ​មែន​ជា​បញ្ហា​ទោល​នោះ​ទេ ទៀត​សោត​មាន​តាំង​ពី Google, ARM, Intel, Qualcomm និង Broadcom ដែល​ជា​ក្រុមហ៊ុន​យក្ស​ចាំ​ជួយ​ផ្គត់ផ្គង់​ផ្នែក​ទន់​និង​រឹង​ឲ្យ Huawei កាល​ពី​អតីតកាល បាន​សម្រេច​បញ្ចប់​កិច្ច​សហការ​តកន្ទុយគ្នា។

ជុំវិញ​ដំណោះស្រាយ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ជាក់ច្បាស់​នៅ​ឡើយ តែ​តាម​ដែល​ដឹង Huawei ក៏​នឹង​បន្ត​ដោះស្រាយ​ដូច​ការ​ច្នៃប្រឌិត OS ថ្មី​មក​ជំនួស Android ដោយ​ក្រុមហ៊ុន​ខ្លួន​ក៏​អភិវឌ្ឍ​រួច​ស្រេច​លើ​ប្រភេទ​កាត Nano Memory Card ដែល​មាន​ទម្រង់​តូច​ជាង microSD Card ​ហើយ​អាច​ជំនួស​ការ​ប្រើប្រាស់​ជា​ស្តង់ដារ​ក្នុង​ពេល​ខាង​មុខ។

ប្រភព៖ tech.sabay.com.kh

ពីនេះពីនោះ14 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ17 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ21 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ21 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK