ធ្ងន់ករហើយ! ជនបង្ហោះទទួលធ្វើសញ្ញាបត្រគ្រប់ផ្នែក ពេលនេះក្រសួងអប់រំចេញសេចក្តីប្រកាសតាមរក
Connect with us

ថ្មីៗ

ធ្ងន់ករហើយ! ជនបង្ហោះទទួលធ្វើសញ្ញាបត្រគ្រប់ផ្នែក ពេលនេះក្រសួងអប់រំចេញសេចក្តីប្រកាសតាមរក

នៅ​លើ​បណ្ដាញ​សង្គម Facebook កាល​ពី​ម្សិលមិញ​នេះ មាន​ការ​ចែក​ចាយ​ជា​ច្រើន​ដង នូវ​សេវា​ទទួល​ធ្វើ​សញ្ញាបត្រ​បាក់ឌុប និង​បរិញ្ញាបត្រ តម្លៃ​ចាប់​ពី ១៣០០​ដុល្លារ ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​ប្រឡង ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​មហាជន។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​មក​អះ​អាង​ថា នោះ​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រសួង ហើយ​ក្រសួង​កំពុង​ចាត់​វិធានការ​តាម​វែក​មុខ។

ការ​បង្ហោះ​នោះ បាន​បញ្ជាក់​ថា តម្លៃ​ធ្វើ​សញ្ញាបត្រ​ទៅ​តាម​និទ្ទេស ដូច​ជា​និទ្ទេស E តម្លៃ ១៣០០​ដុល្លារ និទ្ទេស D តម្លៃ ១៤០០​ដុល្លារ និង​និទ្ទេស C តម្លៃ ១៥០០​ដុល្លារ ហើយ​មាន​ត្រឹម ៣​និទ្ទេស​នេះ​ប៉ុណ្ណោះ។ ចំណែក​បរិញ្ញាបត្រ មាន​តម្លៃ ៣០០០​ដុល្លារ ដោយ​មាន​កូដ​របស់​ក្រសួង។ ការ​បង្ហោះ​នេះមាន​ការ​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថាសញ្ញាបត្រ​អាច​ទិញ​បាន។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ជាក់​ថា ការ​បង្ហោះ​បែប​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ និង​បំពាន​សេចក្ដី​ថ្លៃ​ថ្នូរ ព្រម​ទាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​កំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្រសួង​អប់​រំ កំពុង​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​ស្វែងរក​ជន​ដែល​បង្ហោះ ដើម្បី​ចាត់​វិធានការ និង​ដាក់​ទោស​ទៅ​តាម​​ច្បាប់។

​​លើស​ពី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ចែក​រំលែក​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​នេះ ចៀស​វាង​ការ​យល់​ច្រឡំ៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK