ពេលនេះ «កម្ពុជា» សម្រេចឈប់នាំ​ចូល​​ជ្រូក​ពី​​វៀតណាម ព្រោះហេតុផលមួយ...
Connect with us

ថ្មីៗ

ពេលនេះ «កម្ពុជា» សម្រេចឈប់នាំ​ចូល​​ជ្រូក​ពី​​វៀតណាម ព្រោះហេតុផលមួយ…

ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​នេះ ​កំពុង​មាន​ការ​ខ្វះ​ខាត​សាច់​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ ​ក្រោយ​ពី​បិទ​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​។

កម្ពុជា ​បាន​ហាម​មិន​ឱ្យ​មាន​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​​ខុស​ច្បាប់​ឡើយ ​ក្រោយ​ពី​ខ្លាច​ឆ្លង​ជំងឺ​មក​ដល់​កម្ពុជា ​ព្រោះ​វៀតណាម​បច្ចុប្បន្ន​កំពុង​ប្រឈម​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ខ្លាំង។ ការ​បិទ​មិន​ឱ្យ​មាន​ការ​នាំ​ចូល​ជ្រូក​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ច្រើន ​ដោយ​អាច​នឹង​ខ្វះ​ជាង​១​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ​ឯ​ណោះ។ ដូច្នេះ​ហើយ ​កម្ពុជា​មាន​តែ​ជម្រើស​នាំ​ជ្រូក​មក​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ។

ការ​ខ្វះ​ខាត​សាច់​ជ្រូក​នេះ​ដែរ គឺ​មក​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប្រហែល​ជា ​៣​ ទៅ ​៤​ឆ្នាំ​មក​នេះ ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក​ទៅ​ហើយ ​ក៏​ព្រោះ​តែ​មិន​អាច​ទ្រទ្រង់​ការ​ចំណាយ​បាន ព្រោះ​តម្លៃ​គ្រា​នោះ​ថោក​ពេក៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

មតិយោបល់

Trending

Copyright © 2019 ANARCHAK