ក្រោយមានការដាក់បង្គោលពុះលក់សមុទ្រ ពេលនេះ «អភិបាលខេត្តកំពត» បានបញ្ជាភ្លាមៗឲចុះត្រួតពិនិត្យករណីនេះ
Connect with us

ថ្មីៗ

ក្រោយមានការដាក់បង្គោលពុះលក់សមុទ្រ ពេលនេះ «អភិបាលខេត្តកំពត» បានបញ្ជាភ្លាមៗឲចុះត្រួតពិនិត្យករណីនេះ

រូប​ភាព​បង្ហាញ​ពី​បង្គោល​ក្នុង​ទឹក​សមុទ្រ​នៅ​ខេត្ត​កំពត ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង រហូត​នាំ​ឱ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង។ នៅ​ពេល​នេះ អភិបាល​ខេត្ត​កំពត ជាវ តាយ បាន​បញ្ជា​ឱ្យ​មន្រ្តី​ពាក់​ព័ន្ធចុះ​ទៅ​ពិនិត្យ​ភ្លាមៗ ហើយ​បើ​ឃើញ​ថា​មាន​ការ​ខុស​ឆ្គងនឹង​ត្រូវ​ដក​ចោល​ជា​បន្ទាន់មិន​អាច​ទុក​នៅ​បាន​ទៀត​ទេ។

អភិបាលខេត្ត​កំពត បាន​បញ្ជាក់​ថា បើ​សិន​រក​ឃើញ​ខុស​ច្បាប់នឹង​ត្រូវ​ដក​បង្គោល​នោះ​ចេញ​ជា​បន្ទាន់ ព្រោះ​គ្មាន​បុគ្គល​ណាមាន​សិទ្ធិ​ទៅ​បោះ​បង្គោល​ក្នុង​ទឹក​សមុទ្រ​ឡើយ។ ចំណែក​ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី ក៏​បាន​បញ្ជាក់​ថា លោក​បាន​ឱ្យ​មន្រ្តី​ទៅ​ត្រួត​ពិនិត្យ និង​ស្វែង​រក​ទីតាំង​ដែល​បោះ​បង្គោល​នោះ​ហើយ។

ទោះ​បែប​នេះ​ក្ដី បើ​តាម​មន្រ្តី​មួយ​រូប​នៅ​ខេត្ត​កំពត បាន​ឱ្យ​ដឹង​ថា បង្គោល​នេះ​បោះ​យូរ​មក​ហើយ គឺ​តាំង​ពី​ជំនាន់​អភិបាល​ខេត្ត​ចាស់ហើយ​ដី​ខ្លះ​ជា​របស់​ឯកជន​មាន​ប្លង់ ខ្លះ​ក៏​អត់ តែ​សុទ្ធតែ​ជា​កម្មសិទ្ធិ​អ្នក​ធំ។ ដោយសារ​ពេល​នេះ ទឹក​ជោរ​ឡើង​ខ្លាំង ទើប​ឃើញ​រូប​ភាព​បង្គោល​ទៅ​នៅ​ក្នុង​ទឹក៕

ផ្តល់សិទ្ធិដោយ៖ angkorpost.net

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

Trending

Copyright © 2019 ANARCHAK