ក្នុងឱកាសទិវាជាតិនៃការចងចាំ សូមរំលឹកជូនខ្លះៗពីប្រវិត្តរបស់ «សាឡុត ស» ឬប៉ុល ពត
Connect with us

ពួកគេជានរណា

ក្នុងឱកាសទិវាជាតិនៃការចងចាំ សូមរំលឹកជូនខ្លះៗពីប្រវិត្តរបស់ «សាឡុត ស» ឬប៉ុល ពត

ប៉ុល ពត កើតនៅឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពតគឺជាម្ចាស់ដីស្តុកម្នាក់។ ប៉ុល ពត បានទៅ រស់នៅជាមួយបងប្រុស ដែលជាមន្ត្រីធ្វើការនៅក្នុងព្រះបរមរាជវាំង នៅពេលអាយុបាន ប្រាំមួយឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានសិក្សា រៀនសូត្រនៅតាមសាលាភាសាបារាំងជាច្រើន ហើយបានបួសជាលោកនេន។

នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារ រូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រ ទេ។ ក្នុងអំទ្បុងពេល ស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពត បានក្លាយទៅជា «សមាជិកបក្សកុម្មុយនីស្តបារាំង» ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។

នៅពេល ប៉ុល ពត ត្រទ្បប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥៣ ប៉ុល ពត បានបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលាឯកជន ហើយនិងចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត រៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា។

ប៉ុល ពត ត្រូវបានចាត់តាំងជាអនុលេខាបក្សទីពីរនៅក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សនៅក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បាន ដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្គ្រាមប្រឆាំងនឹង «របបសាធារណៈរដ្ឋខ្មែរ» របស់លោកសេនាប្រមុខ លន់ នល់។

ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ ហើយបានលាលែងពីតំណែងនេះនៅឆ្នាំ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៍មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។

ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅលើទឹកដីថៃ រហូតដល់ថ្ងៃ ទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨

 

ប្រភព៖ pascalhojur.wordpress.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK