យុទ្ធជនស៊ាំម៉ូរ៉ៃជប៉ុន៖ «ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក»
Connect with us

បែបផែនជីវិត

យុទ្ធជនស៊ាំម៉ូរ៉ៃជប៉ុន៖ «ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក»

ស៊ាំម៉ូរ៉ៃ  គឺជាពួកអភិជនយោធា និងជាកងវរសេនាធំរបស់ជប៉ុន នៅយុគសម័យបុរាណ និងសម័យទំនើបនាពេលបច្ចុប្បន្ន។ ហើយពួកគេពិតជាល្បីល្បាញក្នុងការប្រយុទ្ធជាមួយស្មារតីមិនខ្លាចការស្លាប់ ដើម្បីជ័យជំនះ ជាមួយនឹងមោទនភាពរបស់ប្រជាជាតិនៃអាណាចក្រជប៉ុន។

ខាងក្រោមនេះជាប្រយោគដាស់ស្មារតី និងបង្ហាញពីភាពអង់អាចក្លាហានទាំង ១៣ឃ្លារបស់យុទ្ធជនស៊ាំម៉ូរ៉ៃ៖

១) កិត្តិយសមិនអាចឈ្នះអំណាចបានទេ ប៉ុន្តែវាទទួលបានការគោរព ហើយការគោរពនេះឯងនាំឱ្យទទួលបាននូវអំណាច។

២) វាជាការពិតដែលយុវជនស៊ាំម៉ូរ៉ៃមានស្មារតីរឹងមាំ និងគ្មានការភ័យខ្លាច និងមិនដែលបោះបង់។

៣) ថ្ងៃនេះជាជ័យជម្នះលើខ្លួនឯងកាលពីម្សិលមិញ ហើយថ្ងៃស្អែកនឹងក្លាយជាជ័យជំនះរបស់អ្នកលើជនដែលកំសាក។

៤) ដំបូងប្រើការគិតរបស់អ្នក បន្ទាប់មកប្រើភ្នែករបស់អ្នក ហើយនៅទីបំផុតប្រើរាងកាយរបស់អ្នក។

៥) បើផ្នត់គំនិតទន់ខ្សោយ ពេលមានការរំខានពីខាងក្រៅ វានឹងធ្វើឱ្យយើងងាយប្រែប្រួល។

៦) ចំណេះដឹងមិនមែនជាអំណាចទេ វាគ្រាន់តែជាសក្តានុពលប៉ុណ្ណោះ តែការអនុវត្តចំណេះដឹងទាំងនោះទេទើបជាអំណាចពិតប្រាកដ។

៧) ក្នុងនាមជាយុទ្ធជនស៊ាំម៉ូរ៉ៃម្នាក់ ខ្ញុំត្រូវតែពង្រឹងឥរិយាបថរបស់ខ្ញុំឱ្យក្លាយទៅជាមនុស្សម្នាក់ដែលមានភាពល្អឥតខ្ចោះពីខាងក្នុង (អារម្មណ៍ និងស្មារតី)។

៨) អ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើនៅក្នុងជីវិតនេះ អ្នកត្រូវមានជំនាញ និងឆន្ទៈ។

៩) យកឈ្នះខ្លួនឯងហើយ អ្នកនឹងអាចយកឈ្នះគូប្រជែងរបស់អ្នកបាន។

១០) ជីវិតមនុស្ស គឺពិតជាខ្លីខ្លាំងណាស់ ដូចនេះសូមអ្នកសម្រេចកិច្ចការភ្លាមៗទៅ ហើយវាជាការប្រសើរសម្រាប់ការរស់នៅដោយធ្វើអ្វីៗដែលអ្នកពេញចិត្ត។

១១) ជាយុទ្ធជនស៊ាំម៉ូរ៉ៃ បើទោះជាដឹងថាចាញ់ ក៍ត្រូវតែលើកចុងកាំបិតឡើងដែរ។

១២) លក្ខណៈសំគាល់នៃយុទ្ធជនស៊ាំម៉ូរ៉ៃគឺ ស្មារតីមិនមែនជាជំនាញឡើយ។

១៣) អ្នកចម្បាំងខ្លាំងមាន២ប្រភេទ៖ ១.ទទួលជ័យជម្នះ តែអាចរក្សាស្មារតីប្រយុទ្ធបន្តដោយមិនអំនួត និងមានការប្រុងប្រយ័ត្នជានិច្ច។ ២.បើចាញ់ ក៏នៅតែខិតខំរកវិធីដើម្បីឈ្នះ រហូតដល់ដង្ហើមចុងក្រោយដែរ៕

អត្ថបទដោយ៖ ភួង អធិការ  ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK