ឆ្នាំ ២០២០ «អគារវិល» ដំបូងគេបំផុតក្នុងលោក នឹងលេចរូបរាងឡើងនៅកណ្តាលទីក្រុងឌូបៃ
Connect with us

ទាក់ទាញ

ឆ្នាំ ២០២០ «អគារវិល» ដំបូងគេបំផុតក្នុងលោក នឹងលេចរូបរាងឡើងនៅកណ្តាលទីក្រុងឌូបៃ

«ឌូបៃ» កំពុងសិក្សា និងរៀបចំសាងសងអាគារខ្ពស់មួយដែលអាចវិលបាន អាគារដែលអាចបង្វិលបាននេះ (Rotating Skyscraper) មានឈ្មោះថា DYNAMIC TOWER HOTEL មានកំពស់ ៤១៩ម៉ែត្រ និងមាន ៨០ជាន់ មួយនេះនឹងលេចរូចរាងឡើង នៅក្នុងឆ្នាំ២០២០ ដែលជាការផ្តើមគំនិតចេញពីស្ថាបត្យករ លោក David Fisher ជនជាតិ អ៊ីស្រាអែល-អ៊ីតាលី។

DYNAMIC TOWER HOTEL គឺជាអាគារមួយដែលមានជាលក្ខណៈជាបន្ទប់ឯកជនផ្សេងៗពីគ្នា ដែលអាចរង្វល់ជុំបាន ៣៦០ដឺការ៉េត្រ ដែលបំពាក់ទៅដោយថាមពលខ្យល់ចំនួន ៧៩ កន្លែងទៅតាមជាន់នីមួយៗ ដែលភ្ជាប់ជាមួយនឹងបន្ទះសរឡានៅលើដំបូលជាន់។ អាគារមួយនេះ មានសរសរបេតុងតែមួយប៉ុណ្ណោះ ហើយជាន់នីមួយៗត្រូវបានគេយកទៅបំពាក់នៅលើ តែសរសរបេតុងនោះ ហើយសរសរបេតុងនោះក៏ដើរតួជាជណ្តើរយន្តផងដែរ។

ដូចនេះសម្រាប់អតិថិជនដែលចង់រស់នៅក្នុងអាគារមួយនេះ អ្នកត្រូវសន្សំលុយទុកអោយហើយទៅ ព្រោះថាវាមានតម្លៃប្រហែលជាង ៣០ លានដុល្លារ ឯណោះក្នុងមួយជាន់៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK