ល្អប្រសើរណាស់!​ មន្ទីរសាធារណកាក្រោមជំនួយជប៉ុន កម្ពុជានឹងមានរោងចក្រប្រព្រឹត្តកម្មទឹកស្អុយ នៅតំបន់ជើងឯក
Connect with us

ថ្មីៗ

ល្អប្រសើរណាស់!​ មន្ទីរសាធារណកាក្រោមជំនួយជប៉ុន កម្ពុជានឹងមានរោងចក្រប្រព្រឹត្តកម្មទឹកស្អុយ នៅតំបន់ជើងឯក

ភ្នំពេញ៖​ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណកា និងនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមសិក្សាបច្ចេកទេសជប៉ុននៃអង្គការJICA កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំពិភាក្សាមួយលើគម្រោងសាងសងរោងចក្រប្រព្រឹត្តកម្មទឹកស្អុយ ក្នុងគម្រោងទឹកប្រាក់ ២៧លានដុល្លារ ដែលមានទីតាំងនៅតំបន់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក សាំ  ពិសិដ្ឋ ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ឲដឹងហើយថាប្រទេសកម្ពុជា គ្រោងសាងសង់រោងចក្រ ជម្រាញ់ទឹកស្អុយជំហានទី១ នៅតំបន់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគម្រោងនេះមានទឹកប្រាក់ចំនួន ២៧លានដុល្លារ ជាជំនួយផ្តល់ជូនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA។

យើងនឹងទទួលបានគម្រោងJICA ដើម្បីសាងសង់រោងចក្រជម្រាញ់ទឹកស្អុយជំហានទីមួយ ដែលមានទឹកប្រាក់ប្រមាណ ២៧លានដុល្លារ នៅជើងឯក ខណៈដែលរាជធានីភ្នំពេញ ពុំទាន់មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទន្លេ និងបឹងបួរនៅឡើយនោះ ដែលជាហេតុនាំឲមានការបំពុលទឹកទន្លេ និងបឹងបួរមួយចំនួន នៅប៉ែកខាងត្បូង និងខាងជើងរាជធានីភ្នំពញ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានប្រព័ន្ធបង្ហូរទឹកភ្លៀងដូចជា បណ្តាញលូមូល លូប្រអប់ លូជ្រុង អណ្តូងលូគ្រប់ប្រភេទ ប្រឡាយចំហរបង្ហូរទឹកភ្លៀង ប្រឡាយបេតុង និងស្ថានីយបូមទឹកជុំវិញទីក្រុងចំនួន ១៤ស្ថានីយ ក្នុងនោះបាននឹងកំពុងសាងសង់ស្ថានីយចំនួន ៣ កន្លែង ដែលបង្កើនសមត្ថភាពបូមបីដង៕

ប្រភព៖ kampucheathmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK