មនុស្សពេលវ័យកាន់តែច្រើន កាន់តែមានអារម្មណ៍ឯកោ
Connect with us

បែបផែនជីវិត

មនុស្សពេលវ័យកាន់តែច្រើន កាន់តែមានអារម្មណ៍ឯកោ

បើក្រឡេកមើលពីការវិវត្តនៃចំណងមិត្តភាពរបស់យើងម្នាក់ៗ យើងប្រហែលជាអាចកត់សម្គាល់បានហើយថាចំនួនមនុស្សដែលយើងធ្លាប់ជិតស្និទ្ធ និងសេពគប់គ្នាកន្លងមកមានចំនួនប្រែប្រួល។ 

កាលពីរៀនបឋមសិក្សាមិត្តភក្តិមានច្រើនរាប់មិនអស់ ចូលដល់វិទ្យាល័យចំនួនរៀងថយបន្តិចប៉ុន្តែកាន់តែស្និតស្នាលនឹងគ្នា តែលុះដល់សកលវិទ្យាល័យកាន់តែតិចទៅៗព្រោះមានធុរៈរៀងៗខ្លួន។ អ្វីដែលសំខាន់ ទម្រាំដល់វ័យចេញធ្វើការ និងរកស៊ីរៀងៗខ្លួនទៀត ម្នាក់ៗគឺរឹតតែរវល់។

ពិតប្រាកដណាស់ថានៅពេលដែលយើងទម្លាប់ទៅណាមកណាជាក្រុមៗ ឬយ៉ាងហោចណាស់មានគ្នាកំដរ វាអាចនឹងពិបាកបន្តិចហើយដែលទៅណាម្នាក់ឯង។ ប៉ុន្តែចង់ ឬមិនចង់ នៅពេលដែលវ័យយើងកាន់តែច្រើនទៅ ឬមានន័យថាយើងកាន់តែមានគំនិតចាស់ទុំ យើងប្រាកដជាចង់នៅម្នាក់ឯងច្រើនជាង។​ ការនៅម្នាក់ឯងមិនមែនបង្ហាញថានរណាម្នាក់ឯកានោះឡើយ ប៉ុន្តែពេលខ្លះវាជាការផ្តល់វិស្សមកាលអោយខ្លួនឯងក្នុងការលំហែរ និងផ្តល់ភាពស្ងប់ស្ងាត់អោយខ្លួនឯង។

មនុស្សមួយចំនួន បែរជាមើលមកអ្នកដែលចូលចិត្តទៅណាមកណាម្នាក់​​​​ឯងជាមនុស្សចម្លែក និងគួរអោយអាណិត តាមពិតសាម៉ីខ្លួនមិនបានមានអារម្មណ៍ថាឯកោអ្វីនោះទេ។ ផ្ទុយទៅវិញបែរជាយល់ថាស្ងប់ស្ងាត់ក្នុងផ្លូវចិត្ត ព្រោះគេអាចសម្រេចចិត្តដោយផ្អែកលើតម្លៃ និងការពេញចិត្តរបស់ខ្លួនជាជាងស្ថិតនៅក្រោមការសម្រេចចិត្តពីអ្នកជុំវិញខ្លួន។

ការបែរចំណាប់អារម្មណ៍ចង់នៅម្នាក់ឯងបែបនេះ កើតឡើងមិនមែនជាការតាំងចិត្ត ប៉ុន្តែបន្តិចម្តងៗវានឹងលេចចេញដោយខ្លួនឯង។ ឧទាហរណ៍ៈ នៅពេលដែលយើងរៀននៅសកលវិទ្យាល័យ យើងមានមិត្តមួយក្រុមចូលចិត្តទៅណាឬធ្វើអ្វីមួយរួមគ្នា។ ប៉ុន្តែដល់ពេលចេញធ្វើការ ឬរកស៊ី មុនដំបូងឡើយយើងអាចនឹងនៅតែប្រកាន់ទម្លាប់គ្នាច្រើនដដែល ប៉ុន្តែនៅពេលវ័យអ្នកកាន់តែច្រើនអ្នកនឹងបោះបង់ចោលគំនិតនេះដោយមិនដឹងខ្លួន។ មូលហេតុដែលអ្នកសម្រេចចិត្តបែបនេះដោយសារតែយល់ថានៅម្នាក់ឯងប្រសើរជាងនៅជាមួយមិត្តភាពក្លែងក្លាយ។​ មិត្តភាពដែលល្អតែនៅមុខយើង ប៉ុន្តែក្រោយខ្នងនិយាយដើមមិនសំចៃមាត់។ មិនតែប៉ុណ្ណោះ ជាមិត្តភាពមួយដែលស្គាល់គ្នាតែពេលទទួលបានប្រយោជន៍។ មិត្តភាពបែបនេះជាមិត្តភាពបោកប្រាស់តែប៉ុណ្ណោះ។

នៅពេលដែលយើងរៀនសម្រេចចិត្ តនិងធ្វើអ្វីម្នាក់ឯង ហើយ​ទង្វើរបស់មនុស្សមួយចំនួនលែងមានឥទ្ធិពលមកលើអ្នក នេះក៏ជាសញ្ញាមួយបង្ហាញពីភាពចាស់ទុំរបស់យើងផងដែរ។

អាយុកាន់តែច្រើនបទពិសោធន៍ជីវិតក៏កាន់តែច្រើន ស្គាល់ធាតុពិតរបស់មនុស្សក៏ច្រើន​ យើងនឹងគ្មានពេលច្រើនដើម្បីទៅសិក្សា និងសម្របខ្លួនទៅតាមអ្នកដទៃច្រើនពេកនោះទេ។ អ្វីដែលយើងនឹងចាំបាច់ត្រូវផ្តោតលើគឺធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវការ និងសេចក្តីចង់បានរបស់ខ្លួនយើងតែប៉ុណ្ណោះ។

ការនៅម្នាក់ឯងមិនមែនជារឿងអ្វីគួរអោយកំសត់អ្វីនោះទេ ប៉ុន្តែវាជាការបន្សាំខ្លួនទៅនឹងបរិបទថ្មីៗរបស់ខ្លួន។ យើងអាចនឹងមានអារម្មណ៍ថាងាយស្រួល ឬមិនចម្លែកៗបើយើងទៅណាគ្នាច្រើន ប៉ុន្តែយើងមិនអាចបន្តនៅក្នុង Comfort zone បែបនេះរហូតបាននោះទេ។ នៅពេលយើងចេញធ្វើការ ឬធ្វើជំនួញ តិច ឬច្រើនយើងក៏ត្រូវតែជួបអតិថិជនឬបុគ្គលិកដទៃ ដូច្នេះវាជាការល្អដែលយើងមានទម្លាប់ឯករាជ្យមួយដោយមិនចាំបាច់ទៅណាមកណាត្រូវពឹងពាក់អ្នកដទៃ៕

ប្រភព៖ apamat.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK