ក្នុងនាមជាពុទ្ធសានិក តើអ្នកដឹងទេ «បុណ្យវិសាខបូជា» មានអត្ថន័យអប់រំយ៉ាងដូចម្តេច ?
Connect with us

គួរដឹង

ក្នុងនាមជាពុទ្ធសានិក តើអ្នកដឹងទេ «បុណ្យវិសាខបូជា» មានអត្ថន័យអប់រំយ៉ាងដូចម្តេច ?

ថ្ងៃ១៥កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបនៅទូទាំងពិភពលោកតែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា «វិសាខបូជា» ។

វិសាខបូជា គេប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូលបរិនិព្វាន (២៥៦២) របស់ព្រះពុទ្ធ។

មេរៀនដែលគួរទទួលបានពីបុណ្យវិសាខបូជា៖

១- ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង ៧ គឺសត្តពោជង្ឈង្គ ៧ ជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច ៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២- ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និងចែកចាយការសម្រេចព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

៣- ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមត៌កណាមួយដែលមនុស្សជំនាន់ក្រោយអាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ៕

ប្រភព៖ Puy Kea

មតិយោបល់

Trending

Copyright © 2019 ANARCHAK