ការពិត! អ្នកនេះហើយជាមនុស្សទី​ ១ នាំឲកូនខូច
Connect with us

គួរដឹង

ការពិត! អ្នកនេះហើយជាមនុស្សទី​ ១ នាំឲកូនខូច

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីការអប់រំដែលធ្វើឲ្យកូនអ្នកកើតមានបញ្ហា៖

តើមានអ្វីខ្លះ?

1# ប្រសិនជាកូនរបស់អ្នកតែងតែមានចេតនារំខានដល់អ្នក នោះមានន័យថាអ្នកពុំបានផ្តល់ភាពកក់ក្តៅដល់គេឡើយ។ ដូចនេះ គេក៏មករកភាពកក់ក្តៅនេះដោយខ្លួនឯងពីអ្នក។

2# នៅពេលដែលកូនអ្នកស្រាប់តែរៀនចេះកុហក នោះមានន័យថាអ្នកធ្លាប់មានទង្វើនេះ ទើបគេរៀនតាម។

3# នៅពេលដែលកូនខ្វះជំនឿចិត្ត មានន័យថាអ្នកផ្តល់គំនិតដល់គេច្រើនជាងការលើកទឹកចិត្ត។

4# នៅពេលដែលកូនអ្នកពុំហ៊ានប្រឈមមុខដោយខ្លួនឯង នោះមានន័យថានៅពេលដែលគេនៅតាំងពីតូច អ្នកតែងតែស្តីបន្ទោសឲ្យគេនៅចំពោះមុខមហាជន។

5# នៅពេលដែលកូនអ្នកប្រែជាពុំក្លាហាន មានន័យថាអ្នកតែងតែជួយដោះស្រាយគេគ្រប់រឿង ទើបធ្វើឲ្យគេកំសាក។

6# នៅពេលដែលកូនអ្នកកើតមានចិត្តច្រណែនច្រើន មានន័យថាអ្នកចូលចិត្តយកកូនអ្នកដទៃមកប្រៀបនឹងកូនរបស់ខ្លួន។

7#​ នៅពេលដែលកូនរបស់អ្នកតែងតែខឹង មានន័យថាអ្នកផ្តល់ការសរសើរ និងលើកទឹកចិត្តដល់គេមិនបានគ្រប់គ្រាន់។

8# នៅពេលដែលកូនគ្មានសុជីវធម៌ មានន័យថាអ្នកធ្វើគំរូឲ្យគេមើលមុន ទើបគេរៀនតាមអ្នកពីក្រោយ។ ដូចនេះអ្នកគួរតែកែទម្លាប់ចេញ ទើបអាចអប់រំកូនឲ្យក្លាយជាក្មេងដែលល្អម្នាក់៕

ប្រភព៖ babyandmom.video.blog

មតិយោបល់

Trending

Copyright © 2019 ANARCHAK