តៃវ៉ាន់៖ ក្លាយជា​ប្រទេសទី ១ ​ក្នុង​អាស៊ី​ អនុញ្ញាតឲអ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ស្របច្បាប់​
Connect with us

ថ្មីៗ

តៃវ៉ាន់៖ ក្លាយជា​ប្រទេសទី ១ ​ក្នុង​អាស៊ី​ អនុញ្ញាតឲអ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ស្របច្បាប់​

សភា​តៃវ៉ាន់ បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀប​ការស្រឡាញ់​ភេទ​ដូចគ្នា​។ ការសម្រេច​បែបនេះ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ក្លាយជា​ប្រជាជាតិ​ទីមួយ​ក្នុង​តំបន់​អាស៊ី​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ដោយ​ស្របច្បាប់​។ 

​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សំឡេងឆ្នោត ៦៦ ទល់នឹង ២២ ។ ហើយ​វា​គ្រោង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នា​ថ្ងៃទី ​២៤ ខែ ឧសភា ​ខាងមុខ ក្រោយពី ​លោកស្រីប្រ​ធា​នាធ​ប​តី​តៃវ៉ាន់ Tsai Ing-wen ចុះហត្ថលេខា​អនុម័ត​រួច​។ 

​តាមពិតទៅការបោះឆ្នោត​នេះ បាន​ធ្វើឡើង​ក្រោយពី​តុលាការ​កំពូល​តៃវ៉ាន់ កាលពី​ឆ្នាំ​២០១៧ បានចេញ​សេចក្តីសម្រេច​ថា ដៃគូ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​សិទ្ធិ​ក្នុងការ​រៀបការ​ដោយ​ស្របច្បាប់ តែ​ចាំបាច់​ត្រូវ​ធ្វើជា​ច្បាប់​សិន​។ ដូច្នេះហើយ​ទើប​តុលាការ​កំពូល​តៃវ៉ាន់ បាន​ទុកពេល​ឲ្យ​សភា ២​ឆ្នាំ ដើម្បី​អនុម័ត​វា​ឲ្យ​ទៅជា​ច្បាប់​បែបនេះ ។ 

​ក្រោយ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត ក្រុម​អ្នកគាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់រយ​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្រៅ​អគារ​សភា​តៃវ៉ាន់ ក្នុង​រដ្ឋធានី​តៃប៉ិ​បានបង្ហាញ​ការពេញចិត្ត​ជាខ្លាំង ហើយ​អ្នកខ្លះ​ហូរ​ទឹកភ្នែក​ទៀតផង​។ 

​ទន្ទឹមនឹង​គ្នា​នេះ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen តាមរយៈ​បណ្តាញ Twitter បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​លើកឡើងថា​៖ «​នៅ​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៩ យើង​បាន​បោះជំហាន​ទៅមុខ​យ៉ាង​ធំ​មួយ​ឆ្ពោះទៅរក ភាពស្មើគ្នា​យ៉ាងពិត​ប្រាកដ​»៕

ប្រភព៖ thmeythmey.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK