គួរឲគោរព និងស្ងើចសរសើរឆន្ទះពួកគាត់! នេះជាការលះបង់ដើម្បីបុព្វហេតុពិភពលោកពី«កង​កម្លាំង​មួក​ខៀវ​កម្ពុជា»
Connect with us

បែបផែនជីវិត

គួរឲគោរព និងស្ងើចសរសើរឆន្ទះពួកគាត់! នេះជាការលះបង់ដើម្បីបុព្វហេតុពិភពលោកពី«កង​កម្លាំង​មួក​ខៀវ​កម្ពុជា»

ប្រិយមិត្ត​ធ្លាប់​តែ​ឮ​ថា​កង​កម្លាំង​មួកខៀវ​កម្ពុជា ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​អាហ្រ្វិក ប៉ុន្តែ​ប្រហែល​ជា​មិន​សូវ​បាន​ឃើញ​ពី​សកម្មភាព​របស់​ពួកគាត់នោះទេ។ 

តាមរយៈ​ទំព័រ​ហ្វេសប៊ុក “កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក” បាន​បង្ហាញ​​ឲ្យ​ឃើញ​ពី​សកម្មភាព​មួយ​ចំនួន​នៃ​កង​មួក​ខៀវ​កម្ពុជា ដែល​រួម​មាន​​ទាំង​ការងារ​មនុស្សធម៌ និង​ការ​ផ្ដល់​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ​ចំនួន​ជាង​ ៥៧៨៣​នាក់ ក្នុងនោះ​មាន​ស្រ្តី​ចំនួន​ជាង​ ២៧៧​នាក់ ដើម្បី​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ។ បច្ចុប្បន្ន​ កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត ១០០០​នាក់ ដែល​កំពុងបំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​ ៥  រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លីបង់ និង​ម៉ាលី។ ទន្ទឹម​នេះ កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន ជាងគេ​លំដាប់​ទី២ នៅ​ក្នុង​តំបន់​អាស៊ាន​ថែមទៀតផង៕

សូមទស្សនា​ទិដ្ឋភាព​ដូច​ខាងក្រោម៖

ប្រភព៖ kleykley.sabay.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK