រដ្ឋមន្រ្តីអប់រំ​សិង្ហបុរី៖ គ្រូ​បង្រៀនមិនអាចជំនួសដោយ​បច្ចេក​វិទ្យាបាន​ឡើយ - ANARCHAK
Connect with us

ថ្មីៗ

រដ្ឋមន្រ្តីអប់រំ​សិង្ហបុរី៖ គ្រូ​បង្រៀនមិនអាចជំនួសដោយ​បច្ចេក​វិទ្យាបាន​ឡើយ

លោក Ong Ye Kung រដ្ឋមន្រ្តី​ក្រសួង​អប់រំ​នៃ​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ក្នុង​​ព្រឹត្តិការណ៍​​អប់រំ Education Disrupt @ The Bay នៅថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩​ ថាបច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ផ្សេងៗ​នៅក្នុង​ប្រទេស​នេះ រួមទាំង​វិស័យ​អប់រំ​ផងដែរ ប៉ុន្តែ​វាមិន​អាច​ជំនួស​គ្រូ​បង្រៀន​បាន​ឡើយ។

លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «វិស័យ​អប់រំ ក៏​ដូចជា​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ដែរ នឹង​ត្រូវ​ជំនួស​ដោយ​មនុស្ស​យន្ត និង​កុំព្យូទ័រ។ ចំណែក​គ្រូ​បង្រៀន​ម្នាក់ មិន​អាច​ត្រូវ​ជំនួស​បាន​ឡើយ នាយក​សាលា​ម្នាក់​ក៏មិន​អាច​ត្រូវបាន​ជំនួស​ដែរ។ នេះជា​ដំណើរការ​ផ្ទេរ​ចំណេះ​ដ៏​មាន​តម្លៃ»។

រដ្ឋមន្រ្តី​រូបនេះ ក៏បាន​កត់​សម្គាល់​ផងដែរ​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី។ ដោយសារតែ​ឥណ្ឌូណេស៊ី មាន​ទៅដល់ ១៧០០០​កោះ ហើយ​គ្រប់​ភូមិ តែងមាន​សាលា​មួយ ដូច្នេះ​ទើប​ប្រទេស​នេះ ត្រូវប្រើ​បច្ចេកវិទ្យា​ជំនួយ​ផ្តល់​ការអប់រំ​ទៅដល់​សិស្ស ព្រោះតែ​ខ្វះ​ធនធាន (គ្រូ និង​ថវិកា)។ ដោយ​ឡែក​សិង្ហបុរី គ្រាន់​តែជា​ប្រទេស​តូច​មួយ មិន​ចាំបាច់​ត្រូវប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ៕

ប្រភព៖ kleykley.sabay.com.kh

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK