នែលសុន​ មែនដេឡា​៖ បាន​បន្សល់​ទុកឲ​​មនុស្សជាតិ​ក្នុង​លោកគឺ​ការ​អត់ឱនទោស និង​ការផ្សះផ្សា - ANARCHAK
Connect with us

បែបផែនជីវិត

នែលសុន​ មែនដេឡា​៖ បាន​បន្សល់​ទុកឲ​​មនុស្សជាតិ​ក្នុង​លោកគឺ​ការ​អត់ឱនទោស និង​ការផ្សះផ្សា

តំាង​ពី​កុមារភាពរហូត​ដល់​ដង្ហើម​ជីវិត​ចុងក្រោយនៃជីវិតលោក ​នែលសុន មែនដេឡា ​បានលះបង់ និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​មាតុភូមិ ក៍ដូចជា​ប្រជាជន​អាហ្រ្វិកខាងត្បូង ជាពិសេសលោកបាន​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រកាន់ពូជសាសន៍ និង​រើសអើង​ពី​សំណាក់​ជនជាតិស្បែក ស។

​តើអ្វីជា​បុព្វហេតុ​​ដែល​​ធ្វើ​ឲ្យ​លោក​មែនដេឡា​ មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ទូទំាង​ពិភពលោក? តើមូលហេតុអ្វីដែលនាំឲ្យលោកទទួល​បាន​ការគោរព​ពីមនុស្ស​យ៉ាងច្រើនបែបនេះ? ហើយតើលោកបានបន្សល់ទុកអ្វីខ្លះសម្រាប់មនុស្សជាតិ?

លោកនែលសុន មែនដេឡា បានថ្លែងឃ្លាមួយថា៖ «ទីណា​មាន​ការ​ជិះជាន់ សង្កត់សង្កិន ទីនោះ​តែងតែ​មាន​ការ​តស៊ូ​រើបម្រះជានិច្ច» នេះ​ហើយ​ជា​ទ្រឹស្ដី​មួយដែលបាន​យក​មក​អនុវត្តន៍​ក្នុង​ការ​រំដោះ​ប្រទេស​អាហ្រ្វិកខាងត្បូង​ឲ្យ​រួច​ផុត​ពី​ការ​គ្រប់គ្រង​ដោយ​របប​អាប៉ាថេដ។ អាប៉ាថេដ គឺ​ជា​របប​មួយ​ដែល​ជនជាតិ​ស្បែកខ្មៅ​ម្ចាស់ស្រុក​មាន​ចំនួន​ច្រើន​ត្រូវ​បាន​ពួក​ជនជាតិ​ស្បែក ស មាន​ចំនួន​តិច​ត្រួតត្រា។ នៅ​ក្រោម​របប​អាប៉ាថេដ ពួកស្បែកខ្មៅ​បាន​ទទួល​រង​ការ​រើសអើង ជិះជាន់ ធ្វើបាប​តាម​គ្រប់រូបភាព​ពី​ពួកស្បែក ស។ ក្រោមភ្នែក ច្រមុះ​របស់​ជនជាតិ​ស្បែក ស ជនជាតិ​ស្បែក ខ្មៅ ជា​មនុស្សល្ងង់ខ្លៅ មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ និងចាត់ទុកពួកគេដូចសត្វធាតុ។

ដោយ​ផ្តើម​ចេញ​ពី​ការ​មើលងាយ មើលថោក ធ្វើបាបទាំងផ្លួវកាយ ទាំងផ្លូវចិត្ត​ពី​សំណាក់​ជនជាតិ​ស្បែក ស នោះ​ឯង បានធ្វើឱ្យ​យុវជន​ស្បែកខ្មៅ នែលសុន មែនដេឡា​បាន​ចាប់​ផ្តើម​ជីវិត​តស៊ូ​របស់​ខ្លួន​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាង​ត្បូង។ បន្តិច​ម្តងៗ ការ​ប្រយុទ្ធតស៊ូ​ផ្ទៃក្នុង​របស់​យុវជន​ម៉ង់ដេឡា​បាន​បែក​ធ្លាយ​សុះសាយ​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ឆ្នំា១៩៦២។

នៅ​ពេល​នោះ យុវជន​មែនដេឡា​ បាន​លួច​រត់ចេញ​ស្ងាត់ៗ​ពី​ប្រទេស​ទៅ​ចូលរួម​នៅ​ក្នុង​សន្និសីទ​មួយ​ស្តីពី​សាមគ្គីភាព​រវាង​ប្រជាជន​អាហ្រ្វិក​នៅ​ក្នុង​ប្រទេស​អេត្យូពី។ បន្ទាប់​មក យុវជន​មែនដេឡា​ក៏​បាន​ឆ្លៀត​ឆ្លង​ទៅ​ប្រទេស​អាល់ហ្សេរី​ដើម្បី​ទទួល​ការ​ហ្វឹកហ្វឺន​ផ្នែក​ប្រយុទ្ធ។ មុន​នឹង​វិល​ចូល​ស្រុក​វិញ យុវជន​មែនដេឡា​បាន​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនំា​គណបក្ស​ពលករ​អង់គ្លេស។ ចាប់​ពី​ពេល​នោះ​មក បុព្វហេតុ​របស់​យុវជន​នែលសុន មែនដេឡា​បាន​ផ្តើម​ល្បី​រន្ទឺ​នៅ​ទូទំាង​ពិភពលោក។

ដោយភាពល្បីល្បាញនេះផងដែរយុវជន មែនដេឡា បានភ្លក់រសជាតិជីវិតក្នុងពន្ធនាគារជាលើកដំបូងក្នុងឆ្នាំ១៩៥៦ ក្រោមបទចោទប្រកាន់ ថាប្រព្រឹត្តខុសច្បាប់ប្រឆាំងកុម្មុយនិស្ត។ លុះដល់ឆ្នាំ ១៩៦០ ប្រជាជនស្បែកខ្មៅត្រូវប៉ូលិសបាញ់រះ​បាត់បង់ជីវិតដល់ទៅ ៦៩នាក់​ ហេតុការណ៍នេះកក្រើករន្ទឺទូទាំងពិភព​លោក។​ ក្រោយពីត្រូវបានចាប់ក្នុងពន្ធធនាគារជាច្រើនឆ្នាំ ណែលសាន់ មែនដេឡា ក៏ទទួលបានការដោះលែងព្រោះគ្មានកំហុស តែលុះដល់ឆ្នាំ ១៩៦២ ក៏ត្រូវចាប់ខ្លួនជាលើកទីពីរ ដោយការចោទប្រកាន់ថាជាអ្នកញុះញង់ឲ្យមានការធ្វើកូដកម្មហើយនឹងការធ្វើដំណើរចេញក្រៅប្រទេសដោយគ្មានលិខិតឆ្លងដែន។

រហូតដល់ឆ្នាំ១៩៦៣ យុវជនមែនដេឡា ត្រូវឆ្នោតជាតិរង្វាន់ធំបំផុតម្តងទៀត ដោយពេលនោះរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងស្រាវជ្រាវឃើញឯកសារម្យ៉ាងថា សភាអាហ្វ្រិកមានផែនការក្បត់ប្រឆាំងរដ្ឋអំណាចដោយអាវុធសង្គ្រាម លើកនេះហើយដែលគាត់នឹងបក្សពួកត្រូវបានដាក់ខ្នោះវែងអន្លាយក្លាយជាអ្នកទោសនយោបាយ «អស់មួយជីវិត»

ថ្វីវីបើយុវជនរូបនេះ​ត្រូវបានជាប់ឃុំឃាំងក្នុងពន្ធនាគារ តែសម្រាប់បញ្ញាជនដូចគាត់នោះ គុកឃាំងបានតែរាង​កាយ ចំណែកចិត្តវិញ្ញាណហើយនឹងបញ្ញានៅតែចែងចាំងរស្មីគ្រប់ពេលវេលា។ ទោះបី​នៅ​ក្នុង​គុក តែសកម្មភាព​នយោបាយ​លួចលាក់​របស់​យុវជនរូបនេះ នៅ​បន្ត​មាន​ជាប់​ជានិច្ច។

ដោយសារ​តែ​សម្ពាធ​របស់​ប្រជាជន​អាហ្រ្វិកខាងត្បូង រួមផ្សំ​នឹង​បរិបទ​ពិភពលោកសម័យ​​នោះ​មានការផ្លាស់ប្តូរ​ ទើប​រដ្ឋអំណាច​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​លោក​ នែលសុន មែនដេឡា​ បណ្តោះអាសន្ន ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ខែ​ ធ្នូ ឆ្នំា១៩៨៨។ តែ​លោក​មែនដេឡា ​មិន​ព្រម ដោយ​បាន​ទាមទារ​ឲ្យ​ដោះលែង​ជា​ស្ថាពរ និង​គ្មាន​លក្ខខណ្ឌ។ នៅទីបំផុតក្នុងឆ្នាំ១៩៩០ នែលសាន់ មែនដេឡា ក៏មានកិត្តិយស​ត្រូវបានគេអញ្ជើញ​ឲ្យទៅ​ចរចា​ជាមួយប្រធានាធិបតីនៃសហភាពអាហ្រ្វិកខាងត្បូង លោក ហ្វ្រេឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក ​ដើម្បី​ស្វែង​រកដំណោះស្រាយក្នុងការធ្វើឲ្យអា្រហ្វិកខាងត្បូងមានប្រជាធិបតេយ្យពេញលេញ នយោ​បាយបែងចែកពណ៌សម្បុរនឹងត្រូវបានបញ្ឈប់ ហើយប្រជាជនស្បែក ខ្មៅ បានក្លាយ​ជាម្ចាស់ប្រទេស​យ៉ាងពិត​ប្រាកដ​ដូច​​​អរិយប្រទេសនានា។

ហើយកិច្ចចរចា​សន្តិភាព​រវាង​លោក​នែលសុន ម៉ង់ដេឡា និង​លោក ហ្វ្រេឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក នេះផងដែរបាន​ធ្វើ​ឲ្យ​ឥស្សរជន​ទំាង​ពីរ​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ១៩៩៣។ មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ១៩៩៤ លោក​នែលសុន មែនដេឡា​ ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅដំបូង​របស់​អាហ្រ្វិកខាងត្បូង និយាយ​បែប​ម្យ៉ាង​ទៀត លោក​មែនដេឡា​បាន​ធ្វើ​ឲ្យ​សុបិន្ត​របស់​ប្រជាជន​អាហ្រ្វិកខាងត្បូង​ក្លាយ​ជា​ការពិត។

ក្នុង​នាម​ជា​ប្រធានាធិបតី និង​ដើម្បី​បន្ត​នយោបាយ​ផ្សះផ្សាជាតិ លោក​នែលសុន ម៉ង់ដេឡា​បាន​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ ​ដោយ​ជ្រើស​យក​លោក ហ្វ្រេឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក ដែល​ធ្លាប់​ជា​ប្រធានាធិបតី​ស្បែក ស មក​ធ្វើ​ជា​អនុប្រធានាធិបតី។

នេះជាគួរដ៍ល្អមួយដែល​លោក​នែលសុន ម៉ង់ដែឡា ​បាន​បន្សល់​ទុក​សម្រាប់​មនុស្សជាតិ​ក្នុងពិភព​លោក គឺ​ការ​អត់ឱនទោស និង​ការផ្សះផ្សា។ ការ​អត់ឱនទោស និង​ការផ្សះផ្សា​ដែល​ជា​និមិត្តរូបសាកល ​ដែល​លោក​មែនដេឡា​ ចង់​ឲ្យ​កើត​មាន​នៅ​ក្នុង​ពិភពលោក​ទំាង​មូល គឺ​មិនមែន​នៅ​តែ​អាហ្រ្វិកខាងត្បូង​មួយ​ប៉ុណ្ណោះ​ទេ។

សម្រាប់​លោក​នែលសុន មែនដេឡា មនុស្សគ្រប់រូប មិន​ថា​មាន​ព័ណ៌សម្បុរ​អ្វី​ទេ គឺ​កំពុង​រស់​នៅ​លើ​ភពផែនដី​តែ​មួយ​ដូច​គ្នា និង​អាច​រួបរួម​គ្នា​ដើម្បី​កសាង​ពិភពលោក​មួយ​ប្រកប​ដោយ​សុខសន្តិភាព ភាព​សំបូររុងរឿង និងសុភមង្គលទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថាវីរបុរស​នែលសុន មែនដេឡា​បានទទួលមរណភាព​កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣​ ​ក្នុង​ជន្មាយុ​ ៩៥ ឆ្នាំ។ ហើយ​កេរដំណែល​ដែល​លោកបន្សល់​ទុក​ឲ្យ​មនុស្សជាតិមាន​ច្រើន ពិសេស​គឺ ​ការ​អត់ឱនទោស និង​ការ​ផ្សះផ្សា៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK