ការពិត! «នំ​បុ័ង» ដែលយើងទទួលទានរាល់ថ្ងៃ មាន​អាយុ​តាំងពី ៨ ​ពាន់​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ - ANARCHAK
Connect with us

គួរដឹង

ការពិត! «នំ​បុ័ង» ដែលយើងទទួលទានរាល់ថ្ងៃ មាន​អាយុ​តាំងពី ៨ ​ពាន់​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ

សម្រាប់ប្រជាជន​ខ្មែរ នំ​បុ័ង​គឺជា​អាហារ ឬ​ចំណី​បន្ទាប់បន្សំ បន្ទាប់ពី​បាយ មី គុយទាវ​ជាដើម​។ ចំពោះ​បណ្តា​ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប នំ​បុ័ង ប្រៀបដូចជា «​បាយ​» សម្រាប់​ជនជាតិខ្មែរ​ដែរ​។ ដើមកំណើត​របស់​វា អាចធ្វើ​ឲ្យ​មនុស្ស​នឹកស្មាន​មិន​ដល់ ដែល​លេច​រូបរាង​ឡើង​តាំងពី​រាប់ពាន់​ឆ្នាំមុន​មកម្ល៉េះ​។

នំ​បុ័ង​គឺជា អាហារ​ទាំងឡាយណា ដែល​ផលិត​ពី​ម្សៅ​រុក្ខជាតិ ទឹក និង​មេ សម្រាប់ធ្វើ​ឲ្យ​ងាយ​ឡើង​ប៉ោង។ ដោយ​លាយ​សារធាតុ​ទាំងបី​នេះ​ចូលគ្នា រួច​ចម្អិន​។ យោងតាម​ប្រវត្តិសាស្ត្រ ដោយ​ដកស្រង់​ដោយ​គេហទំព័រ lyonbakery.com នំ​បុ័ង អាចមាន​ដើមកំណើត​តាំងពី​ជាង ៨​ពាន់​ឆ្នាំមុន​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ ដ្បិត​គេ​ឃើញ​មាន​វត្តមាន​របស់​វា នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ​។​ ​អេ​ហ្ស៊ី​ប​បុរាណ គឺជា​ប្រទេស​មាន​វប្បធម៌ និង​អរិយធម៌​ដ៏​ចំណាស់​ជាងគេ​។ កាលនោះ រូបរាង​នំ​បុ័ង ដូច​ទៅនឹង នំ​ម្សៅ​ម្យ៉ាង មាន​រាង​មូល​សំប៉ែតៗ​។ អស់​ជាច្រើន​រយ​ឆ្នាំ​ក្រោយមក គេ​ឃើញ​មាន ប្រទេស​ជាច្រើន​បាន​ចម្លង និង​ផលិត​នំ​បុ័ង​តាម​ចំណង​ចំណូលចិត្ត ក៏ដូចជា​ទៅតាម​វប្បធម៌​រៀងៗ​ខ្លួន​។ កាលពី​ឆ្នាំ​៤៥០ ប្រជាជន​នៃ​អាណាចក្រ​រ៉ូ​មាំ​ង បាន​ប្រើប្រាស់​រហាត់ទឹក ទាញយក​ថាមពលទឹក​ដើម្បី​កិន​គ្រឿង​ម្សៅ ដើម្បី​ផលិត​នំ​បុ័ង​នោះឯង​។

​អ្វីដែល​ពិសេស​នោះ នំ​បុ័ង​ដែលមាន​ពណ៌ ស គឺជា​នំ​បុ័ង​សម្រាប់​អ្នកមាន​ធនធាន និង​មានអំណាច​។ ប្រជាជន​បុរាណ អង់គ្លេស និង​រ៉ូ​មាំ​ង បាន​ជឿថា នំ​បុ័ង​ដែលមាន​ពណ៌ ស គឺជា​អាហារ​ដែលមាន​គុណភាព និង​មានតម្លៃ​។ ក្នុង​ឆ្នាំ ១៨៣៤ ស្វី​ស បាន​ផលិត​ម៉ាស៊ីន​កិន​ម្សៅ ​នំ​បុ័ង ក្នុងអំឡុងពេល​បដិវត្ត​ន៍​ឧស្សាហកម្ម ដែលមាន​ភាពងាយស្រួល និង​ចំណាយ​ថវិកា​តិចតួច ក្នុង​ការផលិត​អាហារ​មួយ​នេះ​។ ក្រោយ​ឆ្នាំ​១៩០០ សារធាតុ​នានា​ត្រូវបាន​គេ​លាយ​បន្ថែម​ទៅក្នុង​នំ ដើម្បី​រក្សា​គុណភាព សោភ័ណភាព​ជាដើម​៕

​ប្រភព៖ thmeythmey.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK