ការពិត ការលើកលែងទោស ជាវិធីនាំមនុស្សចាកចេញពីអតីតកាលដែលមិនល្អ
Connect with us

បែបផែនជីវិត

ការពិត ការលើកលែងទោស ជាវិធីនាំមនុស្សចាកចេញពីអតីតកាលដែលមិនល្អ

មនុស្សភាគច្រើនប្រហែលជាគិតថា ការលើកលែងទោស គ្រាន់តែជាការបំភ្លេចរឿងអ្វីមួយចោលតែប៉ុណ្ណោះ តែវាមិនពិតនោះទេ។ ការលើកលែងទោសឲ្យនរណាម្នាក់ គឺជាការការពារខ្លួនអ្នកទៅវិញទេ ព្រមទាំងធ្វើឲ្យអ្នកផ្សំាខ្លួនទៅនឹងស្ថានការណ៍ដ៏ពិបាកៗទៀតផង។ ខាងក្រោមនេះ ជាអ្វីដែលការលើកលែងទោសជួយអ្នកឱ្យមានអារម្មណ៍ធូរស្បើយ៖

អាច​ឲ្យអ្នកគិតតែរឿងល្អៗ៖ នៅពេលអ្នកលើកលែងទោសឲ្យនរណាម្នាក់ ដែលបានធ្វើរឿងមិនល្អចំពោះអ្នក វានឹងធ្វើឲ្យអ្នកគិតថា ហេតុអ្វីបានជាមនុស្សម្នាក់ហ្នឹងធ្វើទង្វើបែបនេះចំពោះអ្នក ហើយអ្នកក៏នឹងយល់ដែរថា ហេតុអ្វីបានជាមនុស្សទាំងអស់នោះមានអារម្មណ៍មិនល្អចំពោះអ្នក។

ក្តីមេត្តានៅក្នុងចិត្ត៖ ការលើកលែងទោសផ្តល់ឲ្យអ្នកមានចិត្តមេត្តា ហើយធ្វើឲ្យអ្នកមានការព្រួយបារម្មណ៍នូវអ្វី ដែលអ្នកដទៃបានទទួលរងពីអ្នក​។ វាក៏បានបង្ខំអ្នកឲ្យបង្ហាញនូវក្តីមេត្តាចំពោះជនទាំងឡាយណាដែលគ្មានផ្ទះសម្បែង គ្មានអាហារបរិភោគ ហើយនេះជារឿងដែលអ្នកអាចចែករំលែកការឈឺចាប់ពីពួកគេបាន។

ចេញពីអតីតកាល៖ ការដែលអ្នកនៅតែចាំអតីតកាលដ៏ឈឺចាប់ គឺគ្មានបានអ្វីមកវិញនោះទេ ក្រៅពីការខកចិត្ត និងតូចចិត្ត។ ដូច្នេះហើយការលើកលែងទោសនឹងជួយឲ្យអ្នកចាកចេញពីអតីតកាលដ៏សែនអាក្រក់ ហើយត្រលប់មករស់នៅជាមួយបច្ចុប្បន្នកាលដ៏រីករាយវិញ។

អ្នកក្លាយជាមនុស្សពូកែអត់ធន៖ ការអភ័យទោស ជួយឲ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ពិបាកៗជាច្រើន ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលពូកែអត់ទ្រាំគ្រប់រូបភាពទាំងអស់ ដើម្បីដើរទៅរកភាពជោគជ័យ។

 ប្រភព៖ business-record.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK