រ៉ា​ម​បូ៖ «គ្មានអ្វីជាការពិតទេ ប្រសិនបើអ្នកមិនជឿថាខ្លួនឯងគឺជានរណា»
Connect with us

បែបផែនជីវិត

រ៉ា​ម​បូ៖ «គ្មានអ្វីជាការពិតទេ ប្រសិនបើអ្នកមិនជឿថាខ្លួនឯងគឺជានរណា»

គ្រប់គ្នា​បានដឹង​ត្រឹមតែ​ពី​ភាពជោគជ័យ​នៅ​ចំពោះមុខ​ប៉ុណ្ណោះ។ ប៉ុន្តែ​រឿង​ឈឺចាប់​រាប់មិនអស់ ដែល​នៅ​ពីក្រោយ​នៃ​ដំណើរ​ជីវិត​របស់​បុគ្គល​ជោគជ័យ​មួយចំនួន គឺ​ក្លាយជា​អា​ថ៍កំ​បាំង​ដល់ទី​បញ្ចប់។

លោក sylvester stallone ជា​តារា​សំដែង និង​ជា​អ្នកដឹកនាំ​រឿង​ហូលីវូដ​ដ៏​ល្បីល្បាញ​មួយរូប​របស់​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា “ រ៉ា​ម​បូ” មុន​ទទួលបាន​ជោគជ័យ គឺ​លោក​បាន​ធ្លាក់ខ្លួន​រកតែ​អង្ក​ច្រក​ឆ្នាំង​ស្ទើ​គ្មាន ហើយ​មានពេលខ្លះ​ដល់​ថ្នាក់​លក់​សត្វ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ដើម្បី​ក្រពះ​ថែម​ទៀតផង។ ការតស៊ូ​ខាំមាត់សង្កត់ចិត្ត ពុះពារ​ក្នុង​ព្យុះភ្លៀង ទើប​ធ្វើឱ្យ​លោក​ក្លាយជា​អ្នកដឹកនាំ និង​សំដែង​រឿង​ដ៏​ល្បីល្បាញ​បាន​យ៉ាង​ជោគជ័យ  ហើយ​ថែមទាំង​មាន​លុយ​រាប់លាន​ដុល្លារ​ថែមទៀត​ផង។

គ្រប់​ពេលដែល​ខ្ញុំ​បរាជ័យ​គេ​មិនដែល​រាប់បញ្ចូល​ទេ ប៉ុន្តែ​ខ្ញុំ​តែង​ក្រោក​ឡើងជា​និច្ច៖ គេ​ចាប់អារម្មណ៍​យើង តែ​ពេល​ជោគជ័យ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិនដែល​ខ្វល់ខ្វាយ​ពី​ដំណឹង​ដែល​យើង​បរាជ័យ​រាប់មិនអស់​ឡើយ។ ម្លោះ​ហើយ​ដើម្បី​ឈ្នះ​នឹង​ជីវិត គឺ​យើង​ត្រូវតែ​ក្រោក​ឡើង​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​រងចាំ​សំណាង​ពី​នរណាម្នាក់​ឡើយ។ ព្រោះ​បើ​យើង​មិន​ខំ​ងើប​នៅថ្ងៃនេះ​ទេ ធ្វើ​ម្តេច​គេ​នឹង​ស្គាល់​យើង​នៅ​ថ្ងៃស្អែក។

ដើម្បី​បាន​ជោគជ័យ​ម្តង អ្នក​ត្រូវ​ឆ្លងកាត់​ការបរាជ័យ​រាប់ពាន់​ដង៖ ខ្ញុំ​បាន​បរាជ័យ​ម្តង​ហើយ​ម្តងទៀត បរាជ័យ​ស្ទើ​តែ​លេង​ជឿថា មានរឿង​ជោគជ័យ​នៅលើ​ផែនដី​នេះ។ ព្រោះតែ​ចង់​ឈ្នះ​នឹង​ជំនឿ​ដល់​អូ​អាប់​មួយ​នេះហើយ ទើប​ខ្ញុំ​ខំ​លាង​សំអាត​បញ្ហា​នៃ​ជីវិត ស្ទើ​គ្មាន​ថ្ងៃ​សម្រាក ដែល​វា​មាន​លាយ​លំ​ទាំង​ទឹកភ្លៀង និង​ទឹកភ្នែក​របស់ខ្ញុំ។ ចុងក្រោយ​វា​នៅតែ​ផ្តល់​ភាព​ស្អាតស្អំ​ឱ្យ​ខ្ញុំ ពោល គឺ​ពន្លឺ​នៃ​ភាពជោគជ័យ​របស់​ជីវិត​នេះឯង។

គ្មានអ្វី​ជាការ​ពិត​ទេ ប្រសិនបើ​អ្នក​មិន​ជឿថា​ខ្លួនឯង​គឺជា​នរណា៖ ជួនកាល​អ្នក​អាចមាន​កម្លាំង​មាំមួន សម្រែក​ខ្លាំងខ្លា និង​មាន​មាឌធំ ប៉ុន្តែ​មិន​ប្រាកដថា អ្នក​អាច​សម្រេច​ក្តី​សុបិន​ដែល​មើលមិនឃើញ ឬ​តូចតាច​បានឡើយ បើ​អ្នក​គ្មាន​ជំនឿ​លើ​រូបរាង សំបក​ខាងក្រៅ និង​ថាមពល​ពី​ខាងក្នុង​ខ្លួន​របស់​អ្នក។ ម្លោះ​ហើយ ដើម្បីឱ្យ​សុបិន​របស់​អ្នក​ក្លាយជា​ការពិត លុះត្រាតែ​អ្នក​ជឿថា​ខ្លួនឯង​ជា​នរណា​សិន។

ខ្ញុំ​ជោគជ័យ​ព្រោះ​ខ្ញុំ​រក្សា​ការ​ឆ្ពោះទៅមុខ​ម្តង​ហើយ​ម្តងទៀត៖ ដេក​ដើរ​ដួល​គ្មាន​ទីបញ្ចប់​ឡើយ ប៉ុន្តែ​ដំណើ​នៃ​កិច្ចការ និង​សុបិន​ទាំងឡាយ​នៅក្នុង​ជីវិត វា​អាច​ចប់​ទៅបាន​លុះត្រាតែ​យើង​ឈប់​ដកដង្ហើម។ ដូច្នេះ បើ​ដង្ហើម​យើង​នៅតែមាន គឺ​យើង​នៅតែ​ត្រូវ​បន្តធ្វើ​វា ធ្វើ​ហើយ​ធ្វើ​ទៀត និង​បន្តធ្វើ​ទៀត ធ្វើ​រហូតដល់​វា​ក្លាយជា​ទៅជា​ការពិត៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK