មុនសម្រេចចិត្តទិញ Franchise ធ្វើអាជីវកម្ម​ អ្នកគួរពិចារណា ៨ ចំនុចនេះសិន
Connect with us

គួរដឹង

មុនសម្រេចចិត្តទិញ Franchise ធ្វើអាជីវកម្ម​ អ្នកគួរពិចារណា ៨ ចំនុចនេះសិន

Franchise ជាអាជីវកម្ម​មួ​យ​ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុ​ប្បន្ន ដោយ​សារ​អាជីវកម្ម​បែប​នេះធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ទិញ​សិទ្ធិ​ប្រកប​អាជីវកម្ម​បន្ត​ ​មិន​សូវ​ជាឈឺ​ក្បាល​គិត​គូរ​រឿង​យុទ្ធ​សាស្រ្ត​គន្លឹះធ្វើ​យ៉ាងណាទាក់​ទាញអតិថិជន​ ដូច​អ្នក​ដែល​ចាប់ផ្តើម​អាជីវកម្ម​ដោយ​គំនិត​ផ្ទាល់​ខ្លួន​ឡើយ។

តែ​ទោះជា​យ៉ាង​ណា​ ការ​ទិញសិទ្ធិ​អាជីវកម្ម​នេះ​តម្រូវ​ឲ្យ​អ្នក​ទិញសិទ្ធិ​គោ​រព​តាម​ការ​កំណត់​ពីម្ចាស់​ដើម​អាជីវកម្ម​ សូម្បីម៉ោង​ពេល​បើក​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​ក៏​មិនអាច​ខុស​គ្នា​ដែរ។ ប៉ុណ្ណឹង​នៅមិនទាន់គ្រប់​គ្រាន់​ទេ ហិរញ្ញ​វត្ថុ​ជា​បញ្ហា​ធំព្រោះអ្នក​ចាំ​បាច់​ត្រូវ​ចំណាយ​ដើមទុន​ច្រើនណាស់​ក្នុ​ងអាជីវកម្ម​បែបនេះ។ ដូច្នេះ​ មុន​សម្រេច​ចិត្ត​ថា​ទិញអាជីវកម្ម​គេ​មក​ដំណើរ​ការ​ អ្នក​គួ​រសួរ​ខ្លួន​ឯង​ ៨ សំណួរ​នេះ​សិន​៖

១) តើ​អ្នក​នឹង​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះពី​ការ​ទិញ​ Franchise? ​បញ្ហា​អ្វី​ខ្លះ​ដែ​ល​អ្នក​ត្រូវ​ប្រឈម​មុខបន្ទាប់​ពី​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​នោះ? ត្រូវ​ប្រាកដ​ថា​អ្នក​ទទួល​បា​នអត្ថ​ប្រយោជន៍​ច្រើន​ជាង​ជួប​បញ្ហា​ទើប​ជា​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ល្អ។

២) តើ​អ្នក​​នឹង​ធ្វើ​អ្វី​មុន​ក្នុ​ងនា​ម​ជា​ Franchisee? ទោះ​បីយើង​ត្រូវ​ធ្វើ​អាជីវកម្ម​នេះ​តាម​លក្ខខណ្ឌដែល​បាន​កំណត់​ពី​ម្ចាស់​ដើម​ក្តី​ ក៏​យើង​ត្រូវ​មាន​ជំនាញ​ក្នុ​ងអាជីវកម្ម​មួយ​ដែរ​។ ដូច​នេះ​យើង​ត្រូវដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មុន​ដែល​ជា​អាទិ​ភាព​សម្រាប់​​ដំណើ​រការអាជីវកម្ម​មួយ​នេះ។ ​

៣) តើ​អ្នក​នឹង​ទទួល​បាន​កា​របណ្តុះ​បណ្តាល​ ក៏​ដូចជា​ជំនួយ​ក្នុ​ងការ​ស្វែង​រក​ទីតាំងបាន​យ៉ាង​ដូច​ម្តេច​ខ្លះ​ពី​ម្ចាស់​ដើម​អាជីវកម្ម​?​ អត្ថ​ប្រយោជន៍​ធំ​បំផុត​ដែ​ល​ពី​ការទិញ​ Franchise គឺកា​រយក​ចិត្ត​ទុក​ដាក់​ពីគ្នា​ទៅ​វិ​ទៅមករវាងអ្នកលក់សិទ្ធិអាជីវកម្ម (Franchisor) និងអ្នកទិញសិទ្ធិអាជីវកម្ម (Franchisee)។ ការ​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​មួយ​ល្អ​​ ជួយ​ក្នុ​ងកា​របណ្តុះ​បណ្តាល​ ការ​រចនា​តុប​តែង​ជាដើម​។

៤) តើ​អ្នក​នឹង​ទទួល​បាន​សិទ្ធិ​ពិសេស​អ្វី​ខ្លះ​ពី​ការ​ប្រកប​អាជីវកម្ម​នេះ? អ្ន​កអាច​រៀប​ចំ​អ្វីៗសម្រាប់​អាជីវកម្ម​នេះ​ក្រៅ​ពី​ការ​កំណត់​របស់​ម្ចាស់​អាជីវកម្ម​ដែរ​ទេ?

៥) តើ Franchisor ជួយ​គាំ​ទ្រ​អ្នក​ដូច​ម្តេច​ខ្លះលើ​ដំណើរ​ការ​អាជីវកម្ម​? អាជីវកម្ម​ Franchise ត្រូវ​បាន​ម្ចាស់​ដើម​ធ្វើ​ការ​រឹត​ត្បិត​បំផុ​តលើ​បញ្ហា​ទីតាំង ព្រោះគាត់គិត​ថាទី​តាំង​វា​សំខាន់​ណាស់ក្នុ​ងកា​រទាក់​ទាញ​អតិថិជន​។ ការ​លូក​ដៃពី​ម្ចាស់អាជីវកម្ម​គឺ​ជារឿង​មួយ​សំខាន់​បំផុត​ដើម្បី​ធានា​អាជីវកម្ម​អាច​បន្ត​បាន​យ៉ាង​រលូន។

 ៦) ពេល​វេលា​ក្នុ​ងបំពេញ​អាជីវកម្ម​ប៉ុន្មាន​ម៉ោង​ក្នុ​ងមួយ​ថ្ងៃ និង​ប៉ុន្មាន​ថ្ងៃ​ក្នុ​ង​មួយ​សប្តាហ៍វា​តិចជាង ឬ​ច្រើន​ជាង​ឬ​ដូច​អ្វី​ដែល​អ្ន​ក​បាន​រំពឹ​ង​ទុក?​

៧) តើ​ Franchisor ផ្តល់​ជំនួយ​ក្នុ​ងកា​រធ្វើទីផ្សារដូចម្តេច​ខ្លះ? តើ​ម្ចាស់ Franchise ផ្តល់​សិទ្ធិក្នុង​ការ​ធ្វើ​ទីផ្សារឬ​ជំនាញ​អ្វី​ផ្សេង​ដែរ​ឬទេ? ឬ​រាល់​ពេល​ធ្វើទីផ្សារសុទ្ធ​តែជាការ​រៀប​ចំ​ពី​ម្ចាស់​ដើម​ផ្ទាល់?

៨)  តើ​អ្នក​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ហិរញ្ញ​វត្ថុ​​ដែរឬ​ទេ? អ្ន​កគិត​ថា​អ្នក​អាច​ទទួល​បាន​គោ​ល​ដៅហិរញ្ញ​វត្ថុ​ដែល​អ្នក​រំពឹង​ទុក​ដែរ​ទេ? ចំនុច​នេះអ្ន​កចាំ​បាច់​ត្រូវ​ធ្វើ​ការ​ចរចា​ជា​មួយ​ម្ចាស់​ដើមអាជីវកម្ម​ពីរភាគ​រយ​ដែលអ្នក​ត្រូវ​ទទួល​បាន​ប្រចាំខែ ប្រចាំ​ឆ្នាំពីអាជីវកម្ម​នោះ។ ហើយ​អ្នក​ត្រូវ​ដឹង​លម្អិតថា​អ្នក​ត្រូវ​ចំនាយ​ប៉ុន្មាន​ក្នុង​ដំណើរ​ការ​ទិញ​អាជីវកម្ម​មួ​យ​នេះ?

បើ​ពិ​និត្យ​មើល​គ្រប់​ចំនុច​ហើយ​ឃើញថា អ្នក​អាច​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​សមរម្យ​ ស្របពេលដែល​អ្ន​កមាន​ហិរញ្ញ​វត្ថុ​គ្រប់​គ្រាន់ និង​ចិត្ត​ស្រលាញ់​លើ​អាជីវកម្ម​ណាមួយ៕

ដោយ៖ យ៉ាយ៉ា ប្រភព៖ www.bizkhmer.com

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

Trending

Copyright © 2019 ANARCHAK