ណាប៉ូលេអុង បូ​ណា​ប៉ា​រត៍៖ «ប្រសិនបើ​អ្នកខ្លាច ហើយ​នៅតែ​បន្ត​រក្សា​ជំហរ​ទៅមុខ គឺ​មានន័យថា​អ្នកក្លាហាន»
Connect with us

បែបផែនជីវិត

ណាប៉ូលេអុង បូ​ណា​ប៉ា​រត៍៖ «ប្រសិនបើ​អ្នកខ្លាច ហើយ​នៅតែ​បន្ត​រក្សា​ជំហរ​ទៅមុខ គឺ​មានន័យថា​អ្នកក្លាហាន»

ស្រុក​មាន​សង្គ្រាម​ត្រូវការ​អ្នកក្លាហាន ពេល​ស្រុក​សុខសាន្ត​ត្រូវការ​អ្នកចេះដឹង (បណ្ឌិត)។ ការ​ច្បាំង គឺ​គ្រាន់តែ​ជាការ​បង្កើត​នូវ​ការឈឺចាប់​រាប់មិនអស់​ឱ្យ​មនុស្ស​តែប៉ុណ្ណោះ។ ព្រោះ​ចាញ់ និង​ឈ្នះ គឺ​សុទ្ធ​បង្កើត​នូវ​ក្តី​វិនាស​ដល់​ពលរដ្ឋ​ស្លូតត្រង់។ ប៉ុន្តែ​ដើម្បី​បង្ក្រាប អ្នកខ្លាំង​បាន លុះត្រា​តែមាន​អ្នកខ្លាំង​ចេញមុខ​ផងដែរ បើ​មិន​ដូច្នោះ​ទេ ខ្លាំង និង​ខ្សោយ គឺ​សុទ្ធតែ​ស្ថិតនៅក្នុង​ការជិះជាន់ ប្រមាថ មើលងាយ និង​គៀបសង្កត់​គ្មាន​ទីបញ្ចប់។

ខណៈពេល​ដែលមាន​ភាព​ជម្រោង​ចម្រាស់​លើ​ការដណ្តើម​អំណាច​ឥតឈប់ឈ​រ​របស់​ពលរដ្ឋ​នៅក្នុង​ទ្វីបអឺរ៉ុប លោក ណាប៉ូលេអុង បូ​ណា​ប៉ា​រត៍ ក៏បាន​លេចមុខ​ឡើងមក ក្នុងនាម​ជា​មេទ័ព​ដ៏​អង់អាច​ក្លាហាន​បំផុត​របស់​បារាំង។ មិន​ត្រឹមតែ​វាយ​បំបែក​ប្រទេស​អ៊ីតាលី​បានតែ​ប៉ុណ្ណោះ​ទេ គឺ​លោក​ថែមទាំង​វាយ​ចូលដល់ អូទ្រីស អេ​ហ្សី​ប និង​មាន​មហិច្ឆតា​ចូល​វាយ​ឡុ​ក​ដល់​ចក្រភព​អង់គ្លេស​ថែម​ទៀតផង។ ប៉ុន្តែ​ជា​អកុសល​ត្រូវ​ដកថយ ក្រោយ​មានការ​បង្កើត​សម្ព័ន្ធមិត្ត​របស់​អង់គ្លេស រុស្សី និង​អូទ្រីស ក្នុង​ការរើបំរាស់​ពី​ការឈ្លានពាន​ដ៏​ខ្លាំងខ្លា​មួយ​នេះ។ តើ​អ្វី​ជា​ទស្សនៈ​នៃ​ការដឹកនាំ​របស់លោក?

បង្ហាញ​ខ្ញុំ​ពី​ក្រុម​អ្នកអាន មុននឹង​ឱ្យ​ខ្ញុំ​បង្ហាញ​ពី​ក្រុមមនុស្ស​ដែល​ធ្វើឱ្យ​ពិភពលោក​ផ្លាស់ប្តូរ៖ បើ​អ្នករក​ក្រុម​អ្នកអាន​ឃើញ មានន័យថា អ្នក​ក៏​អាច​រកឃើញ​អ្នក​ដែល​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន​ដូចគ្នា។ គ្រប់​បុគ្គល​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ការអាន គឺ​សុទ្ធតែជា​បុគ្គល​ដែល​បាន​បង្កើតឱ្យមាន​ការផ្លាស់​ប្តូ​របស់​ពិភពលោក​ផងដែរ។

អ្នកដឹកនាំ គឺជា​ឈ្មួញ​នៃ​ក្តីសង្ឃឹម៖ គ្រប់គ្នា​ធ្លាប់តែ​លឺ​អំពី​ការធ្វើ​ជំនួញ​ដោយ​ការលក់ ឬ​ដោះដូរ​សេវាកម្ម ទំនិញ និង​សេវា ប៉ុន្តែ​ចំពោះ​អ្នកដឹកនាំ​វិញ គេ​បែរជា​ត្រូវធ្វើ​ជំនួញ​ជាមួយនឹង​ក្តីសង្ឃឹម​ទៅវិញ។ ពោល គឺ​មានន័យថា ធ្វើជា​អ្នកដឹកនាំ បើ​គេ​លះបង់​រួម​ដំណើរ​ជាមួយ​យើង​ទាំង​អាយុជីវិត និង​ពេលវេលា គឺ​យើង​ត្រូវតែ​ផ្តល់​ឱ្យគេ​វិញ​នូវ​ក្តីសង្ឃឹម​ពី​ការទទួលបាន​អ្វី​ម្យ៉ាង​ដែលមាន​តម្លៃ​ស្មើនឹង​ការលះបង់​ទាំងនោះ។ បើទោះជា​ការរួម​ដំណើរ​នោះ ចាញ់ ឬ​ឈ្នះ​ក៏ដោយ។

ប្រសិនបើ​អ្នកខ្លាច ហើយ​នៅតែ​បន្ត​រក្សា​ជំហរ​ទៅមុខ គឺ​មានន័យថា​អ្នកក្លាហាន៖ ខ្លាច​អ្វី​ធ្វើ​ហ្នឹង។ ចង់​ខ្លាំង ចង់​ឈ្នះ សេចក្តី​ភ័យខ្លាច គឺ​ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​អ្នក​កំពុង​ខ្លាច។ មិន​អាស្រ័យ​ថា សេចក្តី​ភ័យខ្លាច​នោះ វា​លងបន្លាច​អ្នក​ឱ្យ​ភិតភ័យ​បាន​ត្រឹម​កម្រិតណា​នោះទេ ឱ្យតែ​អ្នក​អាច​រក្សា​ជំហប​ន្ត​ឆ្ពោះទៅមុខ​បាន គឺ​មានន័យថា អ្នក​នៅតែ​ជា​អ្នកក្លាហាន។

រូបភាព​មួយ​សន្លឹក​មាន​អត្ត​ន័យ​រាបពាន់​ពាក្យ៖ ជួនកាល​អ្នក​ខ្លួនឯង​មិនទាន់​មើល​ខ្លួនឯងបាន​គ្រប់​ជ្រុង​ផង ក៏​ចេះតែ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ចំណុច​ខ្វះខាត​របស់​អ្នកដទៃ។ ដូចគ្នា គេ​មើល​មក​អ្នក​ក្នុង​រូបភាព​បែបណា​មិន​សំខាន់​ឡើយ សំខាន់​អ្នក​អាច​មើល​ខ្លួនឯងបាន​ប៉ុណ្ណា។ ព្រោះ​វា​មាន​អត្ថន័យ​ច្រើន​លើសលប់​ពេក​ណាស់​ទៅហើយ ដែល​អ្នក​អាច​មើលខ្លួន​ឯង​យល់ ហើយ​អ្វីដែល​គ្មាន​អត្ថន័យ​សោះ​នោះ គឺ​កុំ​កំណត់​តម្លៃ​ខ្លួនឯង ទៅតាម​ការមើល និង​ការវាយតម្លៃ​របស់​អ្នកដទៃ។

មនុស្ស​ល្ងង់​តែងមាន​អំណាច​ជាង​អ្នកមាន​ប្រាជ្ញា ព្រោះ​គាត់​តែង​ពេញ​ចិត្តនឹង​ខ្លួនឯង៖ ពេលខ្លះ​មនុស្ស​ល្ងង់​មាន​អំនួត មាន​ជំនឿ​ឆ្គួ​ត​លីលា តែ​គ្រប់ពេល គឺ​ពួកគេ​សុទ្ធតែ​គិត និង​ផ្តោត​មកលើ​ខ្លួនឯង។ ពោល គឺ​ពួកគេ​តែង​គិតថា​ខ្លួន​ស្អាត ខ្លួន​ខ្លាំង ខ្លួន​ពូកែ និង​ខ្លួន​អាចធ្វើ​បាន រហូតដល់​គេ​អាច​សម្រេច​វា​បាន​ពិតមែន។ ផ្ទុយទៅវិញ​អ្នកចេះ តែង​ទម្លាក់ខ្លួន ដាក់ខ្លួន បន្ទាបខ្លួន និង​លើក​តំ​កើន​អ្នកដទៃ រហូត​គេ​ផុត​ខ្ពស់​ចេញពី​ខ្លួនឯង ហើយ​ចុងក្រោយ​បានត្រឹមតែ​ធ្វើជា​ជ​ន្ទ​ល់​ឱ្យ​អ្នកដទៃ​ឈរ​បង្អែក​តែប៉ុណ្ណោះ។ ដូចដែល​មាន​ពាក្យស្លោក​មួយ​លើកឡើងថា “មនុស្ស​ល្ងង់​តែង​ជួល​អ្នកចេះ​មក​សម្រេច​ក្តី​សុបិន រីឯ​អ្នកចេះ​តែង​ពូកែ​ធ្វើ​ការឱ្យ​មនុស្ស​ល្ងង់” ឬមួយ​ទៀត​គេ​និយាយថា “មកពី​ខ្ញុំ​មិនចេះ​ទើប​ខ្ញុំ​ជួល​គេ” និង “មកពី​គេ​ចេះ ទើប​គេ​ព្រម​មក​ធ្វើ​ការឱ្យ​ខ្ញុំ”៕

ប្រភព៖ www.dr-cambiz.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK