តើមានអ្វីកើតឡើងនៅពេលមនុស្សស្លាប់ ?
Connect with us

គួរដឹង

តើមានអ្វីកើតឡើងនៅពេលមនុស្សស្លាប់ ?

សំនួរមួយ ដែលតែងតែលិចឡើងនៅក្នុងខួរក្បាលរបស់មនុស្សគ្រប់ៗគ្នា ហើយមិនទាន់មានចម្លើយនោះគឺ តើនឹងមានអ្វីកើតឡើងក្រោយពេលស្លាប់?​

មនុស្សមួយចំនួនជឿថា ជីវិតរបស់មនុស្សមានវិញ្ញាណបន្ទាប់ពីស្លាប់ ខណៈអ្នកផ្សេងទៀតជឿថា មនុស្សទាំងអស់នោះ នឹងទៅចាប់ជាតិនៅទីកន្លែងថ្មីផ្សេងទៀតបន្ទាប់ពីស្លាប់។ ចំពោះមនុស្សមិនមានជំនឿលើសាសនានោះ ពួកគេគិតថា បន្ទាប់ពីស្លាប់ជីវិតរបស់ពួកគេ ប្រៀបបានដូចជា តេលេមួយ ដែលបញ្ជាមិនកើត។

តើបន្ទាប់ពីស្លាប់ពិតជាមានរឿងបែបនេះ កើតឡើងមែនឬ?

អ្នកស្រវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Stony Brook ដែលមានទីតាំងនៅទីក្រុងញ៉ូយក បានរកឃើញភស្តុតាងមួយបង្ហាញថា ក្រោយពេលមនុស្សស្លាប ខួរក្បាលរបស់មនុស្សនៅតែមានសកម្មភាពក្នុងរយះពេលខ្លី។

បេះដូងរបស់ពួកគេ ត្រូវឈប់ដំណើរការមែន ប៉ុន្តែក្នុងរយះពេលដ៏ខ្លីបន្ទាប់ពីពួកគេស្លាប់ ពួកគេអាចដឹងបានថា ជីវិតរបស់ពួកគេបានស្លាប់បាត់ទៅហើយ។ ចំពោះរឿងនេះ អ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ដែរថា មនុស្សស្លាប់ទាំងនោះ បានឮសម្លេងប្រកាសរបស់បុគ្គលិកពេទ្យ ថាពួកគេបានស្លាប់ហើយ។

ពេលវេលានៃការស្លាប់របស់អ្នកជម្ងឺ គឺប្រកាសនៅពេលដែលបេះដូងឈប់ដើរ ហើយឈាមរបស់ពួកគេមិនអាចរត់ទៅកាន់ខួរក្បាល បណ្តាលឲ្យខួរក្បាលរបស់ពួកគេឈប់ដំណើរការភា្លមៗ រួមទាំងប្រតិកម្មផ្សេងៗទៀត។ ចំណែកស្មារតីរបស់ពួកគេថយចុះភ្លាមៗ ហើយក៏ស្លាប់នៅចន្លោះពី ២ទៅ២០វិនាទី។ ចំពោះអ្នកដែលគេចផុតពីសេចក្តីស្លាប់នៅពេលគាំងបេះដូងវិញ ពួកគេប្រាកដជាដឹងហើយថា តើមានអ្វីកើតឡើងខ្លះនៅពេលគ្រូពេទ្យជួយសង្គ្រោះពួកគេ៕

ប្រភព៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK