ទង្វើរ ៤ យ៉ាងរបស់ម្ចាស់អាជីវកម្ម ដែលមិនខុសពីទាញទម្លាក់ខ្លួនឯង
Connect with us

គួរដឹង

ទង្វើរ ៤ យ៉ាងរបស់ម្ចាស់អាជីវកម្ម ដែលមិនខុសពីទាញទម្លាក់ខ្លួនឯង

មិនមែនគ្រប់ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែជាអ្នកដឹកនាំដ៏ល្អឡើយ ព្រោះបើគ្រប់គ្នាល្អមែនម្ល៉េះមិនមានអាជីវកម្មបរាជ័យនោះទេ។ ម្ចាស់អាជីវកម្មខ្លះដឹងថាអាជីវកម្មមិនសូវជាដំណើរការល្អឡើយ តែមិនដឹងច្បាស់ថាមកពីអ្វីដោយវាអាចទាក់ទងនឹងផលិតផលឬសេវាកម្ម ដំណើរការអាជីវកម្ម ឬ ការដឹកនាំរបស់ខ្លួនតែម្ដង។

ចំនុចខាងក្រោមនេះគឺនិយាយពីចំនុចខ្សោយក្នុងការដឹកនាំដែលអាចនឹងផ្ដល់ផលវិជ្ជមានដល់អាយុជីវិតអាជីវកម្មរបស់អ្នក ហើយបើអ្នកគិតថាខ្លួនមានចំនុចខ្សោយណាមួយនោះអ្នកគួរតែផ្លាស់ប្ដូរចេញ។

១.គ្រប់គ្រងតឹងរឹងពេក៖

តើអ្នកតែងតែត្រួតពិនិត្យមើលកូនចៅក្នុងការធ្វើការជាច្រើនដងក្នុងមួយថ្ងៃដើម្បីមើលថាការងាររបស់ពួកគាត់ធ្វើបានត្រឹមត្រូវដែរឬទេ? ប្រសិនបើអ្នកធ្វើបែបនេះ វាមានន័យថាអ្នកមិនសូវទុកចិត្តទៅលើពួកគាត់ឡើយហើយការធ្វើបែបនេះដាក់ពួកគាត់ញឹកញាប់នឹងធ្វើអោយពួកគាត់ធុញទ្រាន់នឹងការងារ យល់ថាអ្នកមិនអោយតម្លៃ និង ចាត់ទុកពួកគាត់ដូចជាកូនក្មេងដែលត្រូវមានអ្នកចាំមើលជានិច្ច។ អ្នកត្រូវចាំថាពេលជួលបុគ្គលិកមកធ្វើការផ្នែកណាមួយ គឺដោយសារអ្នកឃើញពីជំនាញរបស់ពួកគាត់សាកសមនឹងផ្នែកនោះ ម្ល៉េះហើយអ្នកត្រូវផ្ដល់ពេលវេលា និងទំនុកចិត្តក្នុងការធ្វើកិច្ចការដែលជាជំនាញរបស់បុគ្គលិករបស់ខ្លួន។

២.គ្មានភាពច្បាស់លាស់៖

ក្នុងនាមជាអ្នកដឹកនាំអ្នកត្រូវតែធ្វើជាគំរូទាំងខាងការងារ និងខាងសីលធម៌។ ប្រសិនបើអ្នកតែងតែនិយាយអ្វីមិនច្បាស់លាស់ជាមួយអតិថិជន ឬ បុគ្គលិក ដែលយូរៗទៅវានឹងក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នា ព្រោះពួកគេមើលទៅលើអ្នកដឹកនាំ។ ឧទាហរណ៍អ្នកតែងតែសន្យានឹងអតិថិជនទាក់ទងនឹងផលិតផលដូចជាការដឹកជញ្ជូន ការមានស្ដុក តម្លៃជាដើម ឬ អ្នកប្រាប់បុគ្គលិកពីបទបញ្ជាផ្ទៃក្នុងថ្មី ការកែប្រែមួយចំនួន ប៉ុន្ដែជាក់ស្ដែងអ្នកសន្យាចោលអោយតែរួចពីមាត់ ហើយការកែប្រែចំនុចមួយចំនួនក្នុងអាជីវកម្មបែរជាមិនអនុវត្តទៅវិញ។ ប្រសិនបើអ្នកមើលឃើញពីភាពមិនច្បាស់លាស់របស់ខ្លួនមួយចំនួន អ្នកគួរតែកែប្រែចេញព្រោះមិនយូរមិនឆាប់គ្រប់គ្នានឹងធ្វើតាមអ្នក ហើយអ្នកដែលទទួលរងផលគឺម្ចាស់អាជីវកម្មតែម្នាក់គត់។

៣.មិនចេះរិះគន់ដើម្បីស្ថាបនា៖

អ្នកដឹកនាំខ្លះមិនសូវអើពើនឹងសកម្មភាពរបស់បុគ្គលិកដោយគិតថាកំហុសបន្ដិចបន្ដួចមិនជាបញ្ហាឡើយ ហើយមួយទៀតគាត់គិតថាប្រសិនបើថាអោយបុគ្គលិកខ្លួននោះ ពួកគេនឹងអន់ចិត្តមិនស្រលាញ់ចូលចិត្តខ្លួនឡើយ។ ការពិតកំហុសបន្ដិចបន្ដួចមិនជាបញ្ហាទេ តែបើវាកើតជាញឹកញយនោះនឹងក្លាយទៅជាបញ្ហា មួយទៀតនោះគឺអ្នកយល់ថាធ្វើជាអ្នកដឹកនាំគឺដើម្បីអោយតែបុគ្គលិកខ្លួនស្រលាញ់ចូលចិត្ត តែតាមពិតវាមិនមែនឡើយព្រោះការងាររបស់អ្នកគឺធ្វើយ៉ាងណាអោយសម្រេចបានគោលដៅដែលខ្លួនបានកំណត់ទុក មិនមែនដើម្បីអោយគេចូលចិត្តឡើយ។ ចំនុចចុងក្រោយនោះគឺអ្នកគិតថាអោយតែការរិះគន់ គឺនឹងធ្វើអោយគេមិនចូលចិត្ត តែផ្ទុយទៅវិញបើអ្នកចេះរិះគន់ដើម្បីកែលំអរបុគ្គលិកដោយប្រើពាក្យសម្ដីសមរម្យនោះបុគ្គលិកអ្នកនឹងកាន់តែគោរពអ្នកជាងមុន។

៤.គិតថាខ្លួនត្រូវរហូត៖

ក្នុងនាមជាម្ចាស់អាជីវកម្មអ្នកប្រាកដជាដឹងច្រើនទាក់ទងនឹងអាជីវកម្មរបស់ខ្លួនជាងបុគ្គលិករបស់អ្នក តែអ្នកមិនដឹងទាំងអស់នោះទេ។ ម្ចាស់អាជីវកម្មខ្លះអាងតែខ្លួនជាមេគេតែងតែយល់ថាគំនិតរបស់ខ្លួនគឺល្អជាងគេជានិច្ច ហើយអ្នកដែលនៅក្រោមខ្លួនមិនសូវជាយល់ដឹងអ្វីច្រើនទាក់ទងនឹងការធ្វើយ៉ាងណាអោយអាជីវកម្មនោះរីកចម្រើន។ ការគិតបែបនេះនឹងមិនធ្វើអោយអ្នកអភិវឌ្ឍន៍ទៅមុខឡើយព្រោះវាប្រៀបដូចជាការមានអំណួតលើខ្លួនឯង ហើយថ្ងៃក្រោយទៅនៅពេលគេឃើញអ្នកធ្វើអ្វីខុស ឬមានអ្វីថ្មីដែលអាចជួយដល់អាជីវកម្មបានក៏មិនហ៊ានប្រាប់ដែរ ដោយគេគិតថាវាប្រៀបដូចជាការចំណាយកម្លាំងនិងទឹកចិត្តចោលឥតប្រយោជន៍៕

ប្រភព៖ apamat.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ22 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK