ពិភពលោកនឹងជួបបញ្ហាប្រឈមខ្លាំង បើឃ្មុំផុតពូជពីផែនដីនេះ
Connect with us

គួរដឹង

ពិភពលោកនឹងជួបបញ្ហាប្រឈមខ្លាំង បើឃ្មុំផុតពូជពីផែនដីនេះ

​សត្វ​ឃ្មុំ​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ប៉ុន្តែ​សត្វ​នេះ​មាន​ប្រយោជន៍​ច្រើនយ៉ាង​។ បើសិនជា​សត្វ​នេះ​ដាច់​ពូជ​វិញ​នោះ ពិភពលោក​ក៏​នឹង​ប្រឈម​បញ្ហា​ធំ​ដែរ​។

ឃ្មុំជា​ប្រភេទ​សត្វល្អិត​មាន​ប្រយោជន៍ ដែល​គេ​មិន​ធ្លាប់​នឹកស្មាន​ដល់​។ ក្រៅពី​ផ្តល់​ក្រមួន និង​ទឹកឃ្មុំ សត្វល្អិត​ប្រភេទ​នេះ ដើរតួ​ជា​លំអង​ករ​ឬ​អ្នក​នាំ​លំអង​ដ៏​សំខាន់​នៅក្នុង​ដំណើរ​លំអង​កាត់​របស់​រុក្ខជាតិ មាន​ផ្កា​នៅលើ​ភពផែនដី​។​

​បើតាម​សារព័ត៌មាន​អង់គ្លេស BBC ពពួកសត្វ​ល្អិត​ប្រភេទ​នេះ ជា​អ្នក​ផ្ទេរ​លំអង​នៅក្នុង​៧០%​នៃ​ប្រភេទរុក្ខជាតិ​ដំណាំ​ទាំងអស់ ដែល​ចិញ្ចឹម​៩០%​នៃ​ប្រជាជន​ពិភពលោក​។ បើ​គិត​ជា​តម្លៃ​វិញ ឃ្មុំ​ជា​អ្នក​នាំលំអង​នៅក្នុង​ដំណាំ​ដែលមាន​តម្លៃ​សរុប​៣០​ពាន់​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ​។​

​ជាការ​ពិតណាស់ ប្រសិនបើ​សត្វ​ឃ្មុំ​ដាច់​ពូជ ពិភពលោក​នឹង​បាត់បង់​គ្រប់​ប្រភេទ​រុក្ខជាតិ ដែល​ឃ្មុំ​នាំ​លំអង​។ មិនតែប៉ុណ្ណោះ ប្រភេទ​សត្វ​ដែល​ស៊ី​រុក្ខជាតិ​ជា​អាហារ​ក៏ត្រូវ​បាត់បង់​ដែរ​គួបផ្សំ​ជាមួយ​ការប៉ះពាល់​ដល់​ខ្សែ​អាហារ​។ ​នេះមានន័យថា​ពិភពលោក​ត្រូវ​ប្រឈម​ជាមួយ នឹង​កង្វះ​អាហារ​ក្នុងការ​ចិញ្ចឹម​ប្រជាជន​ទូទាំង​ពិភពលោក​ដែល​សព្វថ្ងៃ​មាន​ប្រហែល ប្រាំពីរ​ពាន់​លាន​នាក់​។​

​ចំណែក​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​វិញ បរិមាណ​នៃ​ផ្លែឈើ ​និង​បន្លែ​នឹងមាន​ការថយចុះ​ពាក់កណ្តាលបើ​ធៀប​នឹង​បរិមាណ​ដែល​ធ្លាប់​ដាក់លក់​ពីមុន​។​

គួរ​បញ្ជាក់ថា នាពេល​បច្ចុប្បន្ននេះ ពិភពលោក​កំពុងស្ថិត​នៅក្នុង​ហានិភ័យ ដោយសារតែ​សត្វ​ឃ្មុំ កំពុងតែ​បាត់បង់​នៅក្នុង​អត្រា​មួយ​គួរឱ្យ​ព្រួយបារម្ភ​។ ការបាត់បង់​នេះ បណ្តាលមកពី​កត្តា​ផ្សេងៗ ដូចជា​ការបាត់បង់​វាល​ផ្កា ការគំរាមកំហែង​ពី​សំណាក់​ភាវៈរស់​ផ្សេងៗ បម្រែបម្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​៕

ប្រភព៖ thmeythmey.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK