សម្រង់​សម្ដី​ ១០ ឃ្លា​​របស់​ សាកឡូ នឹងជម្រុញចិត្តអ្នកឲក្រោកដើរម្តងទៀត
Connect with us

បែបផែនជីវិត

សម្រង់​សម្ដី​ ១០ ឃ្លា​​របស់​ សាកឡូ នឹងជម្រុញចិត្តអ្នកឲក្រោកដើរម្តងទៀត

Charlie Chaplin ឬ Charles Spencer Chaplin ដែលយើងច្រើនហៅតៗគ្នាថា «សាកឡូ» គឺជាតារាកំប្លែងជនជាតិអង់គ្លេសដ៏ល្បីល្បាញមួយរូបក្នុងពិភពលោក ។

លោកអ្នកប្រហែលជាធ្លាប់បានទស្សនា ក៏ដូចជាសើចសប្បាយជាមួយនឹងខ្សែភាពយន្តកំប្លែងរបស់គាត់ ប៉ុន្តែក្រៅពីបន្សល់នូវរឿងបែបកំប្លែងដែលនាំមកនូវសំណើចដល់មនុស្សជាច្រើនទូរទាំងពិភពលោក លោកក៏បានបន្សល់នូវពាក្យទូន្មាន និង ទស្សនល្អៗជាច្រើនសម្រាប់មនុស្សទូទៅ ហើយក្នុងនោះមានប្រយោគ ១០ ឃ្លាដែលអាចដាស់តឿន និងក្រើនរំលឹក ជាពិសេសអាចធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញផងដែរ បើទោះបីជាពេលនេះអ្នកកំពុងកើតទុក្ខក៏ដោយ។

១. ខ្ញុំមានបញ្ហាក្នុងជីវិតជាច្រើន ប៉ុន្តែមាត់របស់ខ្ញុំវាមិនដឹងទេ ទើបវាចេះតែសើចរហូត

២. កញ្ចក់គឺជាមិត្តល្អរបស់ខ្ញុំ ពីព្រោះតែវាមិនដែលសើចពេលដែលខ្ញុំយំនោះទេ

៣. មួយថ្ងៃ ដែលមិនបានសើចសោះ ជាថ្ងៃដែលខ្ជះខ្ជាយបំផុត

៤. ចរិតពិតរបស់មនុស្សម្នាក់នឹងស្ដែងចេញនៅពេលដែលគេស្រវឹង

៥. បរាជ័យវាមិនសំខាន់នោះទេ វាគ្រាន់តែដកយកភាពក្លាហាន ដើម្បីបញ្ឆោតយើងឲ្យល្ងីល្ងើរតែប៉ុណ្ណោះ

៦. ទាល់តែហ៊ានណាស់ទើបមនុស្សអាចធ្វើរឿងឆ្កួតៗបាន

៧. យើងយកខួរក្បាលមកគិតច្រើន តែយកបេះដូងមកគិតតិចតួច

៨. សំណើចផ្តល់នូវកម្លាំងចិត្តសម្រាប់អ្នក ក៏ដូចជាសង្គ្រោះអ្នកពីភាពឈឺចាប់

៩. អ្នកនឹងមិនអាចរកឃើញឥន្ធនូទេ បើអ្នកគិតតែពីឱនក្បាលចុះក្រោម

១០. ពិភពលោកនេះព្រៃផ្សៃណាស់ បើអ្នកទន់ខ្សោយ អ្នកនឹងស្លាប់៕

ប្រភព៖ khmerluck.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK