ដោយសារមូលហេតុនេះ ទើបប្តីប្រពន្ធបច្ចុប្បន្នរៀបការរួច លែងលះគ្នាដោយគ្មានស្តាយស្រណោះ
Connect with us

គ្រួសារ & ស្នេហា

ដោយសារមូលហេតុនេះ ទើបប្តីប្រពន្ធបច្ចុប្បន្នរៀបការរួច លែងលះគ្នាដោយគ្មានស្តាយស្រណោះ

រឿងរៀបការ មិនមែនជារឿងលេងសើចនោះទេ អ្នកខ្លះទាក់ទងគ្នាចំណាយពេលរាប់ឆ្នាំទម្រាំដាច់ចិត្តរៀបការ អ្នកខ្លះរៀបចំពិធី យ៉ាងអធិកអធមផ្អើលអស់ញាតិសន្ដាន ផ្អើលទាំងអ្នកមិនដែលស្គាល់ តាមរយៈការផុសបង្ហាញពីភាពឱឡារិកនៃថ្ងៃពិសេសរបស់ខ្លួន ហើយក៏ជឿថា ម្នាក់ៗពិតជាមានក្ដីសុខ និងរីករាយជាពន់ពេក នៅក្នុងថ្ងៃសិរីមង្គល។

តែជាក់ស្ដែង តាមដែលឃើញក្នុងពេលបច្ចុប្បន្នយើងនេះ អត្រានៃអ្នកដែលរៀបការហើយលែងលះគ្នាហាក់ដូចជាច្រើនណាស់ដែរ សូម្បីតែអ្នកដែលទាក់ទងគ្នាជាសង្សាររាប់ឆ្នាំ ស្រឡាញ់គ្នាប្រឆាំងគ្រួសារទាំងសងខាង ក៏នៅតែលែងលះគ្នាជាបន្តបន្ទាប់ គ្រប់យ៉ាង មានហេតុ ទើបមានផល។ ដូច្នេះខាងក្រោមនេះ អាចជាហេតុផល ដើមចមខ្លះៗ ដែលបណ្ដាលឱ្យគូស្នេហ៍រៀបការថ្មីថ្មោង លែងលះចែកផ្លូវគ្នាដោយគ្មានស្រណោះ។
១. ភាពមិនចុះសម្រុងពេលរួមរស់ជាមួយគ្នា

ភាពមិនចុះសម្រុង គឺមានច្រើន អាចមកពីដៃគូទាំងសងខាង ក៏អាចមកពីគ្រួសារខាងណាមួយមិនពេញចិត្ត ចាំតែមើលបំណាំ ចាំតែទើស ហើយចាប់ផ្ដើម ចាក់រុក ឆ្កឹះឆ្កៀល ដៀលត្មេះគ្នា នេះក៏ជាហេតុ ដែលនាំឱ្យមានការប្រេះឆាកើតឡើងបានដែរ។ ជួនកាល អាចមកពីដៃគូទាំងពីរ ពេលនៅជាសង្សារ ស្រឡាញ់គ្នា តាមចិត្តគ្នា ព្យាយាមលាក់បាំងទម្លាប់មិនល្អនឹងគ្នា តែពេលរៀបការហើយ ក៏ចាប់ផ្ដើមបញ្ចេញធាតុពិត ចរិតពិត មិនអាចកែទម្លាប់មិនល្អរបស់ខ្លួនបាន មិនអាចទ្រាំ មិនអាចទទួលយក ក៏ចាប់ផ្ដើមអស់ចិត្តរៀងខ្លួន។

២. ភាពរឹងមាំរបស់មនុស្សស្រី

ជាធម្មតា មនុស្សប្រុសតែងតែខូចខិល ដើរលេងស៊ីចាយតាំងពីដើមមកមានជាហូរហែ តែមនុស្សស្រីកាលមុន សុខចិត្តទ្រាំ ព្រោះគ្មានទីពឹង មិនចេះធ្វើការរកលុយ មិនចេញរកស៊ី ចាំតែប្ដីរកចិញ្ចឹម ម្ល៉ោះហើយក៏នៅតែទ្រាំបៀមទុក្ខ លេបថ្មលេបក្រួសនឹងប្ដី ឱ្យប្ដីធ្វើបាបចិត្ត។ តែមកដល់សម័យនេះ វាមិនដូចមុនឡើយ មនុស្សស្រីរឹងមាំច្រើន រឹងទទឹងក៏ច្រើន នាងមានសមត្ថភាពរកលុយខ្លួនឯង មានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន នាងមិននៅទ្រាំឱ្យប្ដីជិះជាន់ធ្វើបាបនាងទេ ដូច្នេះ បើអ្នកជាប្ដីគ្មានកំណើត អ្នកជាប្ដីធ្វើបាបនាង ក្បត់នាង នាងក៏មិនខ្លាចនឹងលែងលះ ចែកផ្លូវនោះដែរ ដូចពាក្យគេថា ” មនុស្សស្រីឥឡូវ សុខចិត្តនៅព្រៅ ឬនៅមេម៉ាយ ក៏មិននៅទ្រាំនឹងប្ដីអន្តរាយ នាំតែរឿងក្ដៅក្រហាយឱ្យនាងដែរ ” ។ 

៣. មនុស្សប្រុសទន់ជ្រាយពេក

ដូចដែលដឹងអីចឹងថា មនុស្សស្រីសម័យនេះរឹងមាំណាស់ ដូច្នេះ បើនាងប៉ះមនុស្សប្រុសទន់ជ្រាយជាប្ដី នាងក៏គ្មានអ្វីត្រូវនៅបន្តដែរ បើប្ដីទន់ជ្រាយ គឺងាយនឹងស្ដាប់ និងធ្វើតាមឪពុកម្ដាយ ញាតិបងប្អូនរបស់គេខ្លាំង ហើយប្ដីបែបនេះ នឹងកាន់តែធ្វើឱ្យប្រពន្ធមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរផង ព្រោះគេគ្មានសូម្បីតែសមត្ថភាពមើលថែ ការពារប្រពន្ធកូន។

៤. មិនចេះយោគយល់ ប្រចណ្ឌហួងហែងហួសហេតុ មិនចេះបើកសិទ្ធិសេរីភាពឱ្យគ្នា

ជាធម្មតាគូណាក៏ដូចគូណា បើកាលណាស្រឡាញ់ខ្លាំង ប្រចណ្ឌហួងហែងក៏ខ្លាំង ស្របពេលនឹងបច្ចប្បន្នរបស់មនុស្សឥឡូវ គឺត្រូវការបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនច្រើន។ មនុស្សស្រីនាងត្រូវការសេរីភាព នាងត្រូវការដើរហើរចេញក្រៅខ្លះ មិនមែនដូចមុន នៅតែផ្ទះ ក្រឡឹងតែចង្ក្រាន ចាន ឆ្នាំងនោះឡើយ។ អីចឹងហើយ ទើបជាហេតុ ធ្វើឱ្យអ្នកដែលជាប្ដី ហួងហែង ចង់បិទសិទ្ធិសេរីភាពនាង តែនាងប្រឆាំង គ្រប់យ៉ាងនឹងសល់ត្រឹមពាក្យថា ” ខ្ញុំមិនមែនអ្នកទោស បើមិនចូលចិត្តបែបហ្នឹង យើងលែងគ្នាទៅ ខ្ញុំត្រូវការសេរីភាព មិនមែនគំនាបពីប្ដីឡើយ “

៥. ឈ្លោះទាស់ទែងតិចតួចនិយាយតែពាក្យលែងលះ

វាជារឿងធម្មតានៃជីវិតប្ដីប្រពន្ធ គឺតែងតែមានការទាស់ទែង ខ្វែងគំនិតគ្នាខ្លះ ចានក្នុងរាវ អណ្ដាត និងធ្មេញ លែងអីនឹងប៉ះទង្គិចគ្នា តែស្វាមីភរិយាខ្លះ គាត់រៀបការនៅវ័យក្មេងពេក មិនសូវចេះគិតឱ្យបានល្អិតល្អន់ ចិត្តមិនសូវធ្ងន់ មិនចេះអត់ធ្មត់ប៉ុន្មានទេ អាងអីលែង! អាងអីលែង ព្រោះគិតថា ខ្វះអីប្រុសពេញដី ស្រីពេញនគរ លែងមួយយកមួយទៀត កុំទៅខ្វល់ ព្រោះតែការគិតបេបនេះហើយ ទើបមនុស្សខ្លះ មិនចេះអត់ធ្មត់នឹងគ្នាឡើយ សំខាន់ឱ្យតែបានឈ្នះគ្នា ទោះឈ្នះហើយ បានមកវិញនូវការបែកបាក់ក៏មិនខ្វល់ដែរ។

៦. អ្នកថ្មី ឬអ្នកទីបីចូលជ្រៀតជ្រែក

នេះជារឿងដែលមិនគួរកើត តែវាក៏កើតឡើងដោយស្មានមិនដល់ ស្នេហាត្រីកោណ អ្នកទីបីបច្ចុប្បន្ន គឺសាហាវបំផុត ហ៊ានចេញមុខ ហ៊ានប្រកួតប្រជែងដណ្ដើមរបស់អ្នកដទៃ ដោយមិនខ្លាចរអែងបាបបុណ្យឡើយ។ មនុស្សខ្លះ ចូលមកដណ្ដើមប្ដីគេ ប្រពន្ធគេ លួចលាក់មិនអៀនខ្លួន មិនចេះខ្មាស ហ៊ានទាំងទៅរករឿងប្ដីដើម ប្រពន្ធដើមគេទៀត នេះក៏ជាហេតុដែលនាំឱ្យជីវិតប្ដីប្រពន្ធ បាក់បែកប្រេះឆា ទោះរៀបការចំណាយអស់ប៉ុនណា ក៏គ្មានអ្វីត្រូវសោកស្ដាយដែរ៕

ប្រភព៖ pressnews.today

ពីនេះពីនោះ13 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ16 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ19 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ20 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ23 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK