តើនៅចងចាំគាត់ទេ? នេះជាជីវប្រវត្តិខ្លះៗរបស់លោកតា «ព្រឹទ្ធាចារ្យយិត សារិន» ជាបិតា​សាស្រ្តាចារ្យ​ល្ខោន​ខោលរបស់ខ្មែរយើង ​
Connect with us

គួរដឹង

តើនៅចងចាំគាត់ទេ? នេះជាជីវប្រវត្តិខ្លះៗរបស់លោកតា «ព្រឹទ្ធាចារ្យយិត សារិន» ជាបិតា​សាស្រ្តាចារ្យ​ល្ខោន​ខោលរបស់ខ្មែរយើង ​

លោក យិត សារិន ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ហៅ​លោកតា ស ដែល​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពេញ​មួយជីវិត នៅ​ក្នុង​សិល្ប​ល្ខោនខោល។ លោក យិត សារិន ឈ្មោះដើម កែវ ស ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​បិតា​សាស្រ្តាចារ្យ​ល្ខោន​ខោល កើត​ថ្ងៃ ទី ១ កក្កដា ឆ្នាំ ១៩២៥ នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកា​កែវ ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល។

លោក​ព្រឹទ្ធាចារ្យជាកូនទី ៦ ក្នុង​ចំណោម បង​ប្អូន​ចំនួន ៨ នាក់ ក្នុង​គ្រួសារ​កសិករ។ លោក បាន​ចាប់​ចិត្ត​ស្រលាញ់​និង​ហាត់រៀន​ល្ខោន​ខោល តាំង​ពី​អាយុ ៧ ឆ្នាំ នៅ​សាលាបឋម​សិក្សា​វត្ត​ស្វាយ​អណ្តែត នៅ​ស្រុក​កំណើត​របស់​លោក។

នៅ​ឆ្នាំ១៩៤០លោកបាន​ទទួល​ការ​សព្វ​ព្រះទ័យ​ពី សម្តេច​ព្រះមហាក្សត្រី​យានី ស៊ីសុវត្តិ មុនីវង្ស កុសមៈ នារីរត្នសិរីវឌ្ឍនា ឲ្យ​ចូល​រាំ​ជា​តួស្វា​ទុក​សម្រាប់​រាំ​ជាមួយ​ក្រុម​របាំ​ព្រះរាជទ្រព្យ​នៅ​ព្រះ​រាជវាំង។ នៅ​វ័យ ២៤ ឆ្នាំ ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍ លោក ចាប់​ផ្តើម​បោះ​ជំហាន​ចូល​ទៅ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​ល្ខោន​ខោល។

ពេល​នោះ​ហើយ​ដែលលោកតា កែវ ស ត្រូវ​បាន​ព្រះករុណាព្រះ​បាទ​នរោត្តម សីហនុ សព្វ​ព្រះ​ទ័យ​ប្រោស​ប្រទាន​ដង្ហែ​ព្រះអង្គដើម្បី​ធ្វើ​ព្រះរាជ​បូជ​នីយកម្ម​តាម​បណ្តា​ខេត្ត​នានា ដើម្បី​តស៊ូ​ទាម​ទារ​ឯករាជ្យ​ពី​បារាំង​ ប៉ុន្តែ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ព្រះ​នរោត្តមសីហនុ លោក ក៏​បាន​ឈប់​ពី​ការងារ​សិល្បៈ ដោយ​ចូលបម្រើការ​ជា​អ្នក​រត់​សំបុត្រ​នៅ​ក្រសួង​ការ​បរទេស។

មក​ដល់​របប​ខ្មែរ​ក្រហម លោក ត្រូវ​បាន​ពួក​ខ្មែរ​ក្រហមជម្លៀស​ឲ្យ​ទៅ​រស់​នៅ​ខេត្ត​តាកែវ​។ ពេល​នោះហើយដែលលោកប្តូរ​ឈ្មោះ​ដើមពី​ កែវ ស មក យិត សារិន ដើម្បី​បំភ័ន្ត​មិន​ឲ្យ​ពួក​ខ្មែរ​ក្រហមដឹង​។​លោក ក៏​ធ្លាប់​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម ចាប់​ប៉ង​យក​ទៅ​សម្លាប់ តែ​ត្រូវបាន​ដោះ​លែង​វិញ ដោយ​ថា​ចាប់​ច្រឡំ​មនុស្ស​។

ដោយសារលោកចេះ​ធ្វើ​ជា​សត្វ​ស្វា ចេះ​លោត​ក្រម៉េច​ក្រមើម​ ធ្វើ​ឲ្យ​កម្មាភិបាល​ខ្មែរ​ក្រហម​សើច​សប្បាយ លោក ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ចិត្ត​ទុក​ដាក់ ឲ្យ​លោក និង​គ្រួសារ បាន​ហូប​ចុក​គ្រប់​គ្រាន់ ក្រោយ​ខ្មែរ​ក្រហម​ដួល​រលំ លោក បាន​ងាក​បន្ត​អាជីព​ជា​អ្នក​បង្ហាត់ល្ខោន​ខោល នៅ​ស្រុក​កំណើត​របស់​លោក​វិញ។

ហើយ​នៅ​ឆ្នាំ ១៩៨០ លោក ត្រូវ​បាន​អញ្ជើញ​ឲ្យ​មកបង្ហាត់​បង្រៀន​ល្ខោន​ខោល នៅ​យកដ្ឋាន​សិល្បៈ​ និង​ទស្សនីយភាព​នៅ​ក្នុង​ភ្នំពេញ​។​ ឆ្នាំ ១៩៨៨ លោក ត្រូវ​បាន​ផ្លាស់​ប្តូរ​មក​បង្ហាត់​បង្រៀន​ល្ខោន​ខោល​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ បន្ទាប់​ពី​ចូល​និវត្តន៍​។ ដោយ​ចង់​ចែក​រំលែក​ចំណេះដឹង​របស់​លោក លោកតា យិត សារិន បាន​ចំណាយពេល​ពាក់​កណ្តាល​ជីវិត​របស់​លោក​ដែល​នៅ​សេស​សល់​ នៅ​ក្នុង​សិល្បៈ​ល្ខោន​ខោល​ជា​បន្ត​ទៀត​ ។

​នៅ​ឆ្នាំ ១៩៩៥ លោក ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្រៀន​និស្សិត​លើ​ឯកទេស​ល្ខោន​ខោល​។ក្រោយ​មក​ឆ្នាំ ២០០៨ លោក ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​បង្រៀន​ល្ខោន​ខោល​ដល់​សិស្ស​ថ្មី​ៗ​ទៀត នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​។

សូម​រំឮក​ជូន​ថា លោក​តា យិត សារិន ហៅ​តា ស ជា​តួឯក​ស្វា​ ស ក្នុង​រឿង​រាម​កេរ្តិ៍ នៃ​សិល្បៈ​ល្ខោន​ខោល។ លោក ​ធ្លាប់​បាន​ចូល​រួម​សម្ដែង ក្នុង​កម្មវិធី​ធំៗ​នៅក្នុង​ព្រះ​បរមរាជ​វាំង និង​មហោស្រព​ជាតិ- អន្តរជាតិ​ជា​ច្រើន និង​បង្រៀន​ល្ខោន​ខោលដល់​សិស្ស​ជា​ច្រើន​ជំនាន់​តាំង​ពី​ឆ្នាំ​១៩៨០។

ក្រៅ​ពី​ការ​លះ​បង់របស់​លោកតា​ពេញ​មួយ​ជីវិត​ក្នុង​ការ​បង្រៀន លោក​ក៏​បាន​ចង​ក្រង​សៀវភៅ អំពី​ល្ខោន​ខោល​ខ្មែរ តាំង​ពីដើម​រហូត​ដល់​ចប់​នូវ​រឿង​រាមកេរ្តិ៍ មាន​ចំនួន​ជាង​១០០​ភាគ​។ ក្រៅ​ពី​នេះ ព្រឹទ្ធាចារ្យ យិត សារិន ក៏​បាន​ផលិត​ចងក្រង​រូប​ក្បាំង​មុខ តួអង្គ​ល្ខោន​ខោល​បាន​ចំនួន​ជាង​១០០​តួអង្គ​ ដែល​មាន​មុខ និង​ពណ៌​ខុសៗ​គ្នា៕

ប្រភព៖ api.tnaot.com

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

Trending

Copyright © 2019 ANARCHAK