ពិសេសណាស់! ដើម្បីផ្សព្វផ្សាយ​ ​និង​លើកកម្ពស់​ជីវភាព​អ្នក​ធាក់ស៊ីក្លូ​ កម្ពុជានឹងមានការរៀបចំកម្មវិធីប្រណាំងស៊ីក្លូ នៅខែក្រោយ
Connect with us

ថ្មីៗ

ពិសេសណាស់! ដើម្បីផ្សព្វផ្សាយ​ ​និង​លើកកម្ពស់​ជីវភាព​អ្នក​ធាក់ស៊ីក្លូ​ កម្ពុជានឹងមានការរៀបចំកម្មវិធីប្រណាំងស៊ីក្លូ នៅខែក្រោយ

កម្មវិធីប្រណាំង​ស៊ីក្លូ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ខែក្រោយ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ ​និង​លើកកម្ពស់​ជីវភាព​អ្នក​ធាក់ស៊ីក្លូ​។​

​លោក​ ​អ៊ី​ម​ ​សម្បត្តិ​ ​នាយក​ប្រតិបត្តិ​នៃ​សមាគមន៍​អភិរក្ស​ស៊ីក្លូ​ ​បាន​និយាយ​ថា​ ​អ្នក​ធាក់ស៊ីក្លូ​រាប់​រយ​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចូលរួម​ក្នុង​ការ​ប្រណាំង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​ចាប់ពី​ថ្ងៃទី​ ​២៣​ ​ដល់​ថ្ងៃទី​ ​២៤​ ​ខែមិថុនា​។​

​យើង​នឹង​រៀបចំ​ពិធី​នៅ​ថ្ងៃ​ ​២៣​ ​ដល់​ ​២៤​ ​ខែមិថុនា​។​ ​យើង​មាន​ពេល​មួយ​ខែ​ដើម្បី​រៀប​កម្មវិធី​នេះ​។​ ​យើង​ចង់​ប្រើប្រាស់​ព្រឹត្តិ​ការណ៍​នេះ​ ​សម្រាប់​សាធារណជន​ដើម្បី​ជួយ​អភិរក្ស​ស៊ីក្លូ​ប្រពៃណី​របស់​យើង​ ​ហើយ​យើង​ក៏​ចង់​លើកកម្ពស់​ជីវភាព​អ្នក​ធាក់​ស៊ី​ក្លូ្ផង​ផង​ដែរ​ ​”​។​

​លោកតា​ ​ហុក​ ​វ៉ាន់​ ​អ្នក​ធាក់ស៊ីក្លូ​អាយុ​ ​៥៥​ ​ឆ្នាំ​នៅ​ផ្សារ​កណ្តាល​ ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​គាត់​នឹង​ចូលរួម​ប្រណាំង​។​

​”​ខ្ញុំ​ចង់​សាកល្បង​ ​ទោះបីជា​ខ្ញុំ​ចាស់​បន្តិច​តែ​ខ្ញុំ​ចង់​ចូលរួម​ប្រកួត​នេះ”។​ ​មូលនិធិ​ស៊ីក្លូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន​មាន​សមាជិក​ប្រមាណ​ ​៣២០​ ​នាក់​ ​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ជា​ប្រធាន​កិត្តិយស​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​និយាយ​កាលពី​ខែមីនា​នៅ​ឯ​ការ​ជួបជុំ​អ្នក​ជិះកង់​ស៊ីក្លូ​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា​ ​មូលនិធិ​ស៊ីក្លូ​បាន​បង្ហាញ​ពីអ​ត្ថ​ប្រយោជន៍​ដល់​អ្នក​ធាក់ស៊ីក្លូ។​

​កាយវិការ​សប្បុរសធម៌​នេះ​ ​បាន​ផ្តល់​ឱ្យ​អ្នក​ធាក់ស៊ីក្លូ​នូវ​ប្រាក់ឧបត្ថម្ភ​សមរម្យ​ ​និង​ផ្តល់​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​។​ ​លោក​មើលឃើញ​ថា​ ​នេះ​មិនមែន​គ្រាន់តែ​ជា​មធ្យោបាយ​ដើម្បី​រក្សា​តម្លៃ​របស់​ពួកគេ​ ​សម្រាប់​ឧស្សាហកម្ម​ទេសចរ​នោះ​ទេ​ ​ប៉ុន្តែ​វា​គឺជា​ទម្រង់​នៃ​ការ​ការពារ​សង្គម​ ​ដែល​ជាគោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​៕​

ប្រភព៖ www.khmertimeskh.com

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK