ល្អណាស់! «ពោធិ៍សាត់-កំពង់ឆ្នាំង» រដ្ឋាភិបាលបានសម្រេចឲមានការសាងសង់ស្ថានីយវារីអគ្គិសនី និងស្ថានីយសូឡា ដោយសម្រេចឲបាននៅត្រឹមឆ្នាំ...
Connect with us

ថ្មីៗ

ល្អណាស់! «ពោធិ៍សាត់-កំពង់ឆ្នាំង» រដ្ឋាភិបាលបានសម្រេចឲមានការសាងសង់ស្ថានីយវារីអគ្គិសនី និងស្ថានីយសូឡា ដោយសម្រេចឲបាននៅត្រឹមឆ្នាំ…

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីក្រោមអធិបតីសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចអនុម័តទាំងស្រុងលើ «គម្រោងវិនិយោគសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ (ស្រុកវាលវែង) និងគម្រោងវិនិយោគស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ០២ កន្លែង (នៅពោធិ៍សាត់ ០១កន្លែង ៦០MW និងនៅកំពង់ឆ្នាំង ០១ កន្លែង ៦០MW) ដើម្បីផលិតអគ្គិសនី លក់ឲ្យអគ្គិសនីកម្ពុជា»។


យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតជាគោលការណ៍ឲ្យក្រុមហ៊ុន KTC Cable Co.,Ltd និងដៃគូ ធ្វើការវិនិយោគ និងសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ តាមរូបភាព សាងសង់-ដំណើរការ-ផ្ទេរ(BOT) និងអនុញ្ញាតឲ្យបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការចរចាផ្ទាល់ជាមួយក្រុមហ៊ុន KTC Cable Co.,Ltd។ នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលយល់ព្រមឲ្យក្រុមហ៊ុន KTC Cable Co.,Ltd ប្តូរឈ្មោះទៅជាក្រុមហ៊ុន SPHP (Cambodia)Co.,Ltd។ ដើម្បីសម្រួលដល់ការអនុវត្តតាមនីតិវិធីនៃការវិនិយោគ។


ការវិនិយោគនេះ ក្រោមទុនសរុប ២៣១,១០លានដុល្លារអាមេរិក។ ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ទំនប់ទឹក បំពង់បង្ហូរទឹក ផ្លូវថ្នល់ សា្ថនីយវារីអគ្គិសនីអានុភាព ៨០ MW ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ប្រវែង ៥គីឡូម៉ែត្រ ពីស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ទៅភ្ជាប់ជាមួយខែ្សបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលមានស្រាប់ ពីអនុស្ថានីយអូរសោម ទៅអនុស្ថានីយពោធិ៍សាត់ និងហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំដ៏ទៃទៀត។ រយៈពេលសម្បទាន ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ចំពោះគម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ០២កន្លែង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺរាជរដ្ឋាភិបាល អនុញ្ញាតឲ្យគណៈកម្មការអន្តរក្រសួង ធ្វើការចរចាផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងលក្ខខណ្ឌដាក់ឲ្យដំណើរការបន្ទាន់នៅឆ្នាំ២០២១៕

ប្រភព៖ kleykley.sabay.com.kh

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ21 hours ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

Trending

Copyright © 2019 ANARCHAK